នៅឆ្នាំក្រោយកម្ពុជា នឹងមានសាលាបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈទេសចរណ៍

2023/05/18 08:26:31 pm        422

ភ្នំពេញ៖ ក្រសួងទេសចរណ៍ កំពុងពន្លឿនការសាងសង់អគារសាលាវិជ្ជាជីវៈទេសចរណ៍ ដើម្បីបើកឲ្យសិស្ស និស្សិតបានសិក្សា នៅឆ្នាំ២០២៤ ដែលសាលានេះ នឹងចូលរួម ពង្រឹងជំនាញលើវិស័យទេសចរណ៍ ឲ្យកាន់តែល្អប្រសើរថែមទៀត ។

ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឱ្យដឹងថា សាលាបណ្ដុះបណ្ដាលលើវិស័យ ទេសចរណ៍នេះ នៅកម្ពុជា ធ្លាប់មានដែរ ប៉ុន្តែក្នុងកម្រិតតូចៗ ហើយនៅពេលកម្ពុជា សាងសង់​សាលានេះ រួចរាល់ ​នឹងជួយពង្រឹងជំនាញសេវាទេសចរណ៍ផ្សេងៗដល់ប្រជាពលរដ្ឋ ដែលប្រកប​អាជីវកម្មលើវិស័យនេះ ។

ឯកឧត្តម បានបញ្ជាក់ថា បន្ទាប់ពីបើកឲ្យសិក្សា គឺចាប់ផ្ដើមទទួលសិស្សពីកម្រិតសិក្សាចប់ថ្នាក់ទី៩ នេះវាជាឱកាសសម្រាប់ពលរដ្ឋ ដែលពុំមានលទ្ធភាពឲ្យកូនៗសិក្សាបន្តដល់ចប់ថ្នាក់ទី១២ អាចជំរុញពួកគេឲ្យរៀនជំនាញទេសចរណ៍ក្នុងសាលានេះ​ ដោយពេលបញ្ចប់ទៅ នឹងអាចមាន​ជំនាញ​ធ្វើការងារ ខណៈកម្ពុជានៅមានការខ្វះខាតច្រើនលើអ្នកមានជំនាញផ្នែកទេសចរណ៍នេះ ។

ឯកឧត្តម ឆាយ ឃុនឡុង នាយកសាលាវិជ្ជាជីវៈទេសចរណ៍ បានលើកឡើងថា បច្ចុប្បន្នក្រសួង ទេសចរណ៍កំពុងសាងសង់សាលាវិជ្ជាជីវៈទេសចរណ៍ ​ចំនួន២ ​គឺនៅរាជធានីភ្នំពេញ សម្រេច​បានជាង ២៥ភាគរយ និងខេត្តព្រះសីហនុ ​សម្រេចជាង១៦ភាគរយ ។

ឯកឧត្តម បានបន្តថា តាមការគ្រោងទុក​ អគារសាលានេះ​ នឹងបញ្ចប់ការសាងសង់នៅខែមេសា ឆ្នាំ២០២៤ ​ហើយជ្រើសរើសឲ្យសិស្សចូលសិក្សានៅឆមាសទី២ ឆ្នាំ២០២៤ ដែលតាមការសិក្សា​របស់អ្នក ជំនាញ Mascon Tour នៅឆ្នាំទី១ សាលាគ្រោងបើកថ្នាក់វិញ្ញាបនបត្រជំនាញវិជ្ជាជីវៈ និងជ្រើសរើសយុវជន សិស្ស ដែលបានបញ្ចប់ការសិក្សាថ្នាក់ទី៩ឡើង ​ប្រមាណ៣០០នាក់ នៅភ្នំពេញ ​និងនៅខេត្តព្រះ សីហនុ ២០០នាក់ ​ដោយមានគ្រូបង្រៀនជាតិ និងអន្តរជាតិ ។

គួរបញ្ជាក់ថា មុខជំនាញ ដែលសិស្ស និស្សិត អាចជ្រើសរើសសិក្សាបាន ​មានចំនួន៤ផ្នែក សំខាន់ៗ ទី១. ផ្នែកសេវាកម្មសណ្ឋាគារ និងសេវាកម្មទេសចរណ៍, ទី២. ផ្នែកសេវាកម្មម្ហូបអាហារ និង ភេសជ្ជៈ, ទី៣. ផ្នែកសេវាកម្មធ្វើដំណើរ និងទី៤. ផ្នែកសេវាទេសចរណ៍ និងផ្ដល់កម្រិតគុណវុឌ្ឍវិជ្ជាជីវៈ ចាប់ពីវិញ្ញាបនបត្រកម្រិត១ ​ទៅកម្រិត៣ រៀនរយៈពេល១ឆ្នាំ ​និងឌីប្លូមកម្រិតខ្ពស់ រៀនរយៈពេល​២ឆ្នាំ និងមានវគ្គបណ្ដុះបណ្ដាលបន្ត និងខ្លី និងជាមជ្ឈមណ្ឌលវាយតម្លៃស្របតាមស្ដង់ដាជាតិ និងអន្តរជាតិ ៕អត្ថបទ៖ បាន សុខរិទ្ធិ


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        193
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        113
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        149

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm