បណ្តាញទីក្រុងប្រើប្រាស់ភាសាបារាំងនៅតំបន់អាស៊ីអាគ្នេយ៍ប្រជុំឆ្ពោះទៅកាន់ទីក្រុងវៃឆ្លាត

2023/05/18 09:38:22 pm        141

ភ្នំពេញ៖ បណ្តាញទីក្រុងប្រើប្រាស់ភាសាបារាំង នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ បានជួបប្រជុំគ្នានៅភ្នំពេញ ដើម្បីធ្វើដំណើរឆ្ពោះទៅកាន់ទីក្រុងវៃឆ្លាត និងបង្កើនយន្តការពង្រឹងឱ្យកាន់តែស៊ីជម្រៅរវាងមិត្តភាព និងសាមគ្គីភាព។

កិច្ចប្រជុំបណ្តាញទីក្រុងប្រើប្រាស់ភាសាបារាំង នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ នៃសមាគមអន្តរជាតិ អភិបាលក្រុងប្រើប្រាស់ភាសាបារាំង​ ដែលហៅកាត់ថា AIMF ដែលកំពុងប្រារព្ធធ្វើឡើង​នៅរាជធានីភ្នំពេញ ​ពិតជាមានសារៈសំខាន់ក្នុងការលើកស្ទួយ និងធ្វើដំណើរឆ្ពោះទៅកាន់​ទីក្រុងវៃឆ្លាត ការលើកកម្ពស់សោភណភាព និងអនាម័យទីក្រុង ក៏ដូចជាកិច្ចសហប្រតិបត្តិការ​រវាងទីក្រុង ជាពិសេសដើម្បីបង្កើនដំណើរការយន្តការពង្រឹងឱ្យកាន់​តែស៊ីជម្រៅ រវាងមិត្តភាព និងសាមគ្គីភាព ។

នេះជាការលើកឡើងរបស់លោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ ក្នុងឱកាសដែលលោកអញ្ជើញជាអធិបតីតំណាងឱ្យ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញក្នុងកិច្ចប្រជុំបណ្តាញទីក្រុងប្រើប្រាស់ភាសាបារាំង នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ នៃសមាគម AIMF នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ នារាជធានីភ្នំពេញ។

លោក នួន ផារ័ត្ន មានប្រសាសន៍ថា សម្រាប់កិច្ចប្រជុំប្រចាំឆ្នាំនៃបណ្ដាញអភិបាលក្រុងប្រើប្រាស់​ភាសាបារំាង​ក្នុងកម្រិតអាស៊ីអាគ្នេយ៍នេះ ​គឺជាកិច្ចប្រជុំមួយដែលមានសារៈសំខាន់ ទីមួយគឺសម្រាប់​រាជធានីភ្នំពេញផ្ទាល់ ដោយរាជធានីភ្នំពេញ គឺជាសមាជិកអចិន្ត្រៃយ៍​របស់សមាគមអភិបាលក្រុង​ប្រើប្រាស់ភាសាបារាំងនៅក្នុងកម្រិតពិភពលោក ​ហើយរាជធានីភ្នំពេញ បានបង្កើតនូវការិយាល័យ​ប្រចាំការមួយនៅតំបន់អាស៊ីអាគ្នេយ៍ ជាពិសេសនៅក្នុងរដ្ឋបាលរាជធានីភ្នំពេញផ្ទាល់នេះ ក៏មានបន្ទប់ធ្វើការរបស់បណ្ដាញនេះដែរ ។

ក្នុងនាមជាសមាជិកអចិន្ត្រៃយ៍របស់សមាគមអភិបាលក្រុងប្រើប្រាស់ភាសាបារាំង រដ្ឋបាលរាជធានី​ភ្នំពេញ​បានដើរតួនាទីយ៉ាងសំខាន់ ហើយក៏មានការទទួលស្គាល់អំពីថ្នាក់ដឹកនាំ​របស់​សមាគមអភិបាលក្រុងប្រើប្រាស់ភាសាបារាំង​ ជាពិសេសលោកស្រី Anne HIDALGO អភិបាលរដ្ឋធានីប៉ារីស នៃសាធារណរដ្ឋបារាំង ។

លោក នួន ផារ័ត្ន បន្ថែមថា នៅក្នុងឆ្នាំនេះ ភ្នំពេញបានឆ្លៀតឱកាសអញ្ជើញអភិបាលក្រុងខេត្តមួយ​ចំនួន​របស់ប្រទេសវៀតណាម និងឡាវ ​ដែលស្ថិតនៅក្នុងសមាជិករបស់បណ្ដាញ ជាមួយនឹងខេត្ត​ដែលជាសមាជិកបណ្ដាញអភិបាលក្រុងប្រើប្រាស់ភាសាបារាំងនេះ​ ជួបជុំគ្នាដើម្បីពិភាក្សាក្រោម​ប្រធានបទ« មហិច្ឆតា​រួមគ្នាសម្រាប់ការអភិវឌ្ឍទីក្រុងយើង» ។

លោកអភិបាលរងរាជធានីភ្នំពេញ ​បានបន្ថែមថា សមាគមដែលអភិបាលក្រុងប្រើប្រាស់ភាសាបារាំង​នេះមានតួនាទីយ៉ាងសំខាន់ក្នុងការប្រមូលផ្ដុំក្រុងដែលប្រើប្រាស់ភាសាបារាំងនៅក្នុងបណ្ដាញនេះ ។ ដូច្នេះ​ការ​ផ្ដួចផ្ដើម​លើកនេះមិនមែនត្រឹមតែចង់លើកស្ទួយ​ នៃកិច្ចសហប្រតិបត្តិការ វិមជ្ឈការ​ប៉ុណ្ណោះទេ​ ប៉ុន្តែថែមទាំងជាការការពារដល់ទីធ្លានៅតាមទីក្រុង ​ដើម្បីលើកស្ទួយ និងធ្វើដំណើរឆ្ពោះ​ទៅកាន់ទីក្រុងវៃឆ្លាត ។

ក្នុងឱកាសនោះ លោកស្រី អារីយ៉ាណា អាដេហ្ស៊ី (Arianna ARDESI) ទីប្រឹក្សា និងជាលេខាធិការរង​អចិន្ត្រៃយ៍ទទួលបន្ទុក ​កម្មវិធីសហប្រតិបត្តិការនៃសមាគម​ AIMF បានលើកឡើងថា ​កិច្ចប្រជុំនេះ គឺមាន​សារៈសំខាន់ទ្វេដង ​នៅពេលដែលជួបគ្នា គឺទី១ ​ដើម្បីឆ្លើយតបតម្រូវការផ្សេងៗ គឺថា​ទីក្រុង​នៅក្នុងតំបន់នេះ បានធ្វើការជាបណ្ដាញជាមួយអភិបាលក្រុងផ្សេងៗ ​ដែលប្រើប្រាស់ភាសាបារាំង ហើយនៅទីនេះ​គឺអាចធ្វើការ​ជ្រើសរើស​ប្រធាន​បទ​ដែលជួយការងារ​ដល់សមាជិកក្នុងការរៀបចំ​ប្រព័ន្ធលូ និងទីធ្លាសាធារណៈ ដោយមានបញ្ហារួមគ្នា ​ដូចគ្នា នៅក្នុងបណ្ដាញទីក្រុងដែល​ជាសមាជិក។

សូមបញ្ជាក់ថា សមាគម AIMF ដែលជាសមាគមអន្តរជាតិអភិបាលក្រុងប្រើប្រាស់​ភាសាបារាំង គឺជា​ប្រតិបត្តិករប្រើប្រាស់ភាសាបារាំង រវាងទីក្រុងផ្សេងៗ ​ដូចជា​សមាជិកដែលមានបណ្តាញរបស់ខ្លួន គឺមានចំណុចមួយដែលទាក់ទងទៅនឹងសាមគ្គីភាព ​ដើម្បីផ្តល់សហហិរញ្ញប្បទាន និងស្វែងរកដៃគូ​គាំទ្រ​ទៅដល់សកម្មភាពជាក់ស្ដែងនៅតាមទីក្រុង​ ដែលនេះគឺជាលក្ខណៈពិសេសរបស់សមាគម AIMF ​ហើយក៏មានផ្នែកមួយទៀត ​ទាក់ទងទៅនឹងការពង្រឹងកសាងសមត្ថភាពក្នុងការពិភាក្សាគ្នា ជាពិសេសបញ្ជូនសារទៅជាលក្ខណៈអន្តរជាតិ និងរបៀបវារៈពិភពលោកទាំងមូលតែម្ដង ៕អត្ថបទ៖ ប្រាក់ វ៉ាន់ដា

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        85
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        178
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        168

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក

2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm
​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm