កិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិអ៊ុយក្រែន នឹងត្រូវបន្ថែមពេល ២ខែទៀត

2023/05/18 10:05:53 pm        113

យោងតាមមន្ត្រីប្រទេសទួរគី និងអ៊ុយក្រែន បានឲ្យដឹងថា កិច្ចព្រមព្រៀងមួយ ត្រូវបានធ្វើឡើង ដើម្បីបន្ថែមពេលកិច្ចព្រមព្រៀងដែលអនុញ្ញាតឲ្យគ្រាប់ធញ្ញជាតិត្រូវបាននាំចេញពីកំពង់ផែអ៊ុយក្រែន នៅ សមុទ្រខ្មៅ។ ប្រធានាធិបតីទួរគី លោក Recep Tayyip Erdogan បាននិយាយថាកិច្ចព្រមព្រៀងរវាងអ៊ុយក្រែន និងរុស្ស៊ី ដែលបានសម្របសម្រួលដោយទួរគី និងអង្គការសហប្រជាជាតិ នឹងត្រូវបន្ថែមពេល២ខែទៀត។ កិច្ចព្រមព្រៀងនេះត្រូវបានកំណត់ពេលផុតកំណត់នៅថ្ងៃព្រហស្បតិ៍នេះ។

លោក Oleksandr Kubrakov រដ្ឋមន្ត្រីសហគមន៍ ដែនដី និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ថអ៊ុយក្រែន បានបញ្ជាក់ថា កិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិ ត្រូវបានបន្ថែមពេលរហូតដល់ថ្ងៃទី១៨ ខែកក្កដា នៅក្នុងការបង្ហោះលើបណ្តាញផ្សព្វផ្សាយសង្គម Facebook។ លោក Kubrakov និយាយថា ពិភពលោកនឹងបន្តទទួលបានផលិតផលអ៊ុយក្រែនដោយសារតែកិច្ចប្រឹងប្រែងនៃដៃគូរបស់យើងក្នុងកិច្ចព្រមព្រៀងនេះ មានប្រទេសទួរគី និងអង្គការសហប្រជាជាតិ។ 

លោកនិយាយថា យើងដឹងគុណចំពោះដៃគូរបស់យើងដែលមានជំហរមិនងាករេ និងយកចិត្តទុកដាក់ខ្ពស់រហូតដល់កិច្ចព្រមព្រៀងនេះបន្តដំណើរទៅមុខស្របតាមលក្ខខណ្ឌដែលត្រូវបានចុះហត្ថលេខាដោយគ្រប់ភាគី។ លោក Kubrakov បានអះអាងថា រុស្ស៊ីកំពុងរឹតត្បិតការដឹកជញ្ជូនគ្រាប់ធញ្ញជាតិ។ លោកនិយាយថា បច្ចុប្បន្ននាវាជិត៧០គ្រឿង កំពុងរងចាំនៅក្នុងដែនទឹកប្រទេសទួរគី ដែល៩០ភាគរយក្នុងចំណោមនេះ ត្រៀមដឹកជញ្ជូនផលិតផលរបស់កសិកររបស់យើងទៅកាន់ពិភពលោក។ យើងស្វាគមន៍ការបន្តគំនិតផ្តួចផ្តើមនេះ ប៉ុន្តែបានបញ្ជាក់ថាវាត្រូវតែដំណើរការយ៉ាងមានប្រសិទ្ធភាព។

អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova ក៏បានបញ្ជាក់ពីការបន្ថែមពេលនេះផងដែរ ទោះបីជាលោកស្រី បាននិយាយថាការរាយការណ៍ខុសក្នុងការអនុវត្តន៍នៃកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិ គួរតែត្រូវបានកែតម្រូវឲ្យបានលឿនតាមដែលអាចធ្វើទៅបាន។

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        47
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        77
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        64

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm