រថយន្តធុនធំជាច្រើនគ្រឿងរងការដុតបំផ្លាញ នៅតំបន់ជ្រួលច្របល់ Araucania ប្រទេសឈីលី

2023/05/18 10:23:49 pm        108

ក្រុមអាជ្ញាធរ និយាយថា រថយន្តធុនធំជាច្រើនគ្រឿង បានរងការដុតបំផ្លាញកាលពីព្រឹកថ្ងៃពុធ អំឡុងការវាយប្រហារមួយនៅតំបន់ជ្រួលច្របល់ Araucania ដែលជាតំបន់ញាំញីជាយូរមកហើយដោយសារជម្លោះរវាងក្រុមជនជាតិដើមភាគតិច Mapuche និងរដ្ឋាភិបាលឈីលី។  

យោងតាមការអះអាងរបស់ក្រុមនគរបាលឈីលី បានឲ្យដឹងថា រថយន្ត ២គ្រឿង និងគ្រឿងចក្រមួយគ្រឿង រងការដុតបំផ្លាញដោយក្រុមប្រដាប់អាវុធពាក់ម៉ាស់ ។  

យោងតាមសារព័ត៌មានក្នុងស្រុក បានឲ្យដឹងដែរថា ក្រុមប្រដាប់អាវុធពាក់ម៉ាស់ បានបន្សល់ទុកសារមួយសន្លឹកទាមទារឲ្យដោះលែងអ្នកទោសនយោបាជនជាតិដើមភាគតិច Mapuche ។ គ្មាននរណាម្នាក់ បានរងរបួសនោះឡើយនៅក្នុងការវាយប្រហារលើកនេះ។  

ដោយឡែក ការវាយប្រហារមួយផ្សេងទៀត កាលពីថ្ងៃអង្គារ នៅទីក្រុង Victoria ស្ថិតក្នុងតំបន់ Araucania បានមើលឃើញកសិករម្នាក់ រងរបួសដោយសារត្រូវគ្រាប់កាំភ្លើង ក្រោយរថយន្តរបស់គាត់ រងការវាយប្រហារ  

 គួរឲ្យដឹងថា តំបន់ Araucania ខេត្ត Biobio និងខេត្ត Arauco នៃតំបន់ Biobio ស្ថិតក្រោមការដាក់រដ្ឋក្នុងគ្រាអាសន្នអស់រយៈពេល ១ឆ្នាំមកហើយ ។  

វិធានការមួយនេះ បានបន្ត ២៣លើក និងអនុញ្ញាតឲ្យកងកម្លាំងប្រដាប់អាវធដាក់ពង្រាយដើម្បីគាំទ្រប្រតិបត្តិការរបស់ក្រុមនគរបាល ។  

ជនជាតិដើមភាគតិច Mapuche ប្រហែល ១,៧លាននាក់ រស់នៅក្នុងប្រទេសឈីលី ហើយភាគច្រើននៃពួកគេនៅក្នុងតំបន់ Araucania គឺជាតំបន់ព្រៃក្រាស់គ្របដណ្តប់ដោយភ្នំភ្លើងមានចម្ងាយជាង ៦៤០គ.មភាគខាងត្បូងនៃរដ្ឋធានី Santiago របស់ប្រទេសឈីលី ៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        78
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        123
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm