គណៈកម្មការសាងសង់វិមាន ឈ្នះ ឈ្នះ នឹងឆ្លាក់ព្រឹត្តិការណ៍ស៊ីហ្គេមទុកជាប្រវត្តិសាស្ត្រនៅក្នុងបរិវេណវិមាន ឈ្នះ ឈ្នះ​

2023/05/18 11:03:44 pm        281

​ភ្នំពេញ៖ ដើម្បី​ទុកជា​ប្រវត្តិសាស្ត្រ និង​ជា​និមិត្តរូប​សម្រាប់​កូន​ខ្មែរ​ជំនាន់​ក្រោយ​គណៈកម្មការ​សាងសង់​វិមាន ឈ្នះ ឈ្នះ នឹងធ្វើ​ការ​ឆ្លាក់​នូវ​ទស្សនី​ភាព និង​ពាក្យស្លោក​នានា​នៅក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣២ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​ក្នុង​ឆ្នាំ​២០២៣​នៅក្នុង​បរិវេណ​វិមាន​ឈ្នះ ឈ្នះ​។

នាយ​ឧ​ត្ត​ម​សេនីយ៍ ណឹ​ម សុវត្ថិ ប្រធាន​ក្រុមការងារ​សិក្សា​ស្រាវជ្រាវ និង​សាងសង់​វិមាន​ឈ្នះ ឈ្នះ បាន​ថ្លែងប្រាប់​ទូរទស្សន៍​BTV តាមរយៈ​តេ​លេ​ក្រា​មនា​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០២៣​នេះ បាន​ឲ្យ​ដឹងថា ក្រោយ​មានការ​ចង្អុលបង្ហាញ​ពីស​ម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ការពារ ជាតិ​កម្ពុជា និង​ជា​ប្រធាន​CAMSOC បាន​ណែនាំ​ឲ្យ​ក្រុមការងារ​ធ្វើការ​សិក្សា​ទីកន្លែង​សម្រាប់ធ្វើ​ចម្លាក់​ទាក់ ទង​នឹង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០២៣​នេះ​នៅក្នុង​បរិវេណ​វិមាន ឈ្នះ ឈ្នះ ដើម្បី​ទុកជា​តឹកតាង អំណាសអំណាង​ជា​ប្រវត្តិសាស្ត្រ​ដ៏​ល្បីល្បាញ​របស់​កម្ពុជា​ទាំង​ក្នុង​តំបន់ និង​អន្តរជាតិ​នោះ​។​

នាយ​ឧ​ត្ត​ម​សេនីយ៍ ណឹ​ម សុវត្ថិ​បាន បញ្ជាក់ទៀតថា​គម្រោង​នៃ​ការរៀបចំ​ធ្វើ​ចម្លាក់​នេះ នឹងធ្វើ​ឡើង​នាពេល​ឆាប់ ហើយនឹង​សម្ពោធ​នៅ​ចុងឆ្នាំ​២០២៣​នេះ​ចំ​នឹង​ខួប​ទិវា​នៃ​នយោបាយ​ឈ្នះ ឈ្នះ លើក​ទី​២៥(២៩ ធ្នូ ឆ្នាំ​១៩៩៨-២៩​ធ្នូ​២០២៣) ដែលជា​សមិទ្ធផល​សន្តិ​ភាព រហូតដល់​ន​យោន​បាយ ឈ្នះ ឈ្នះ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ដែលជា​ស្ថាបនិក​សន្តិភាព​របស់​ក​ម្ពុ​ជា​នោះ​។​

នាយ​ឧ​ត្ត​ម​សេនីយ៍ ណឹ​ម សុវត្ថិ ក៏បាន​បញ្ជាក់​ផងដែរ​ថា ចម្លាក់​ដែល​ក្រសួងការពារជាតិ​ធ្វើការ ឆ្លាក់​នោះ​ក្រៅពី​អត្ថន័យ និង​ពាក្យស្លោក​នានា​ដែល​លេចធ្លោ​ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​នោះ នឹង​មានការ​ឆ្លាក់ នូវ​អត្ត​ព​លិ​ក​ឆ្នើម រួមទាំង​កីឡាការិនី ប៊ូ សំណាង ដែល​បានឈ្នះ​អស់​បេះដូង​ប្រជាពលរដ្ឋ​ខ្មែរ ក្រោយពី​កី ឡា​ការិនី​រូបនេះ​បាន​រត់​រាប់ពាន់​ម៉ែត្រ​ដោយ​ដល់​គោលដៅ​ក្រោម​តំណក់ទឹកភ្លៀង បើទោះបីជា​កីឡាការិនី រូបនេះ​ពុំបាន​ឈ្នះ​ក្នុងការ​ប្រកួត​ក៏ដោយ​នោះ​៕អត្ថបទ​៖ បាន ចក់​

អត្ថបទដែលទាក់ទង

សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        3
សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        220
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        107

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ

2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm