ផ្លូវបេតុងថ្មីមួយខ្សែ និងស្ថាបនារួចរាល់ឆាប់ៗ សម្រាប់ពលរដ្ឋប្រើប្រាស់ នៅសង្កាត់ស្ទឹងមានជ័យ១

2023/05/18 11:35:59 pm        168

ភ្នំពេញ៖ ផ្លូវបេតុងថ្មីមួយខ្សែ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ ត្រូវបានធ្វើពិធីបើកការដ្ឋានស្ថាបនាជាផ្លូវការណ៍ នារសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣នេះ ក្រោមវត្តមានលោក ឌី សុខែម អភិបាលរងខណ្ឌមានជ័យ តំណាងលោក ហែម ដារិទ្ធិ អភិបាលខណ្ឌ និងមានការអញ្ជើញ​ចូលរួមពីលោកស្រីអភិបាលរង លោកចៅសង្កាត់ ផងដែរ ។

លោក ជា សារ៉េត ចៅសង្កាត់ស្ទឹងមានជ័យទី១ បានអោយដឹងថា ផ្លូវបេតុងដែលកំពុង​ធ្វើការ​ស្ថាបនានេះ ជាបេតុងគ្មានសសៃដែក ដែលមានប្រវែងសរុប ១០៣៣ម៉ែត្រ មានទទឹង០៥ម៉ែត្រ និងមានកម្រាស់ ០,១៥ម៉ែត្រ ដែលផ្លូវនេះបានរៀបចំប្រព័ន្ធលូបង្ហូរទឹករួចជាស្រេចហើយ មានមុខកាត់១ម៉ែត្រផងដែរ ។ លោកចៅសង្កាត់បន្តថា ផ្លូវបេតុងកំពុងស្ថាបនានៅពេលនេះ មានពលរដ្ឋចំនួន០៣ភូមិរស់នៅជាប់នឹងផ្លូវ គឺភូមិថ្មី ភូមិមានជ័យ និងភូមិមានជ័យ២ ។

លោក ឌី សុខែម អភិបាលរងខណ្ឌមានជ័យ បានលើកឡើងថា ផ្លូវបេតុងមួយខ្សែនេះ បានផ្តល់​អត្ថប្រយោជន៍​យ៉ាងសំខាន់សម្រាប់ពលរដ្ឋទូទៅទាំងក្នុងតំបន់ និងក្រៅតំបន់អាចប្រើប្រាស់​បាន​ជាប្រយោជន៍រួមទាំងអស់គ្នា ។

លោកអភិបាលរង បន្ថែមថា ​ដោយពិនិត្យឃើញថា ​កាលពីពេលមុនផ្លូវមួយខ្សែនេះ ទទួលរងការ​ខូចខាតច្រើន ដោយមានជាចង្ហុកធំៗ ​ហើយរៀងរាល់ខែភ្លៀងក៏មានទឹកលិចផងដែរ ទើប​អាជ្ញាធរមូលដ្ឋានសង្កាត់ខណ្ឌ ​តាមរយៈគម្រោងមូលនិធិសង្កាត់ ​បានគិតគូរដាក់ប្រព័ន្ធលូបង្ហូរទឹក និងបើកការស្ថាបនាផ្លូវថ្មីជូនពលរដ្ឋសម្រាប់ប្រើប្រាស់តែម្តង ។

ប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយផ្លូវបេតុងថ្មីដែលកំពុងដំណើរការស្ថាបនាខាងលើនេះ បាន​បង្ហាញក្តីរំភើប​ និងអារម្មណ៍​សប្បាយរីករាយ ​ជាមួយនឹង​សមិទ្ធផលថ្មីនេះសម្រាប់តំបន់រស់នៅ​របស់​ពួកគាត់ទាំងអស់គ្នា ​ខណៈពីពេលមុន ពួកគាត់ថា ផ្លូវនេះ ​មានសភាព​ទ្រុឌទ្រោម និង​មានទឹកលិចទៀតផងដែរ ។

ពលរដ្ឋ បង្ហាញថា នៅពេលមានផ្លូវបេតុងថ្មីហើយនោះ ​ពួកគាត់អាចជិះម៉ូតូ ឬរថយន្តធ្វើដំណើរ​ឆ្លងកាត់​បានយ៉ាងងាយស្រួល ​ពិសេសនោះពួកគាត់ក៏អាចប្រើប្រាស់​ផ្លូវសម្រាប់ការ​ដើរ​ធ្វើលំហាត់ប្រាណបាន ​នៅរៀងរាល់ព្រឹក ឬក៏វេលាល្ងាចឡើងជាដើម ៕


អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        157
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        138
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        163

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm