ផ្សារ​ទាំងអស់​ នៅ​រាជធានី​ភ្នំពេញ​ ត្រូវ​បន្ត​បិទ​ដោយ​ពុំ​ទាន់​មានការ​កំណត់​បើក​វិញ​នោះទេ​

2021/05/07 07:56:44 pm        177

ភ្នំពេញ ​ ៖ រាជធានី​ភ្នំពេញ​បានសម្រេច​បន្ត​បិទ​ផ្សារ​ក្នុង​រាជធានី​ភ្នំពេញ​ទាំងអស់ ក្រោយ​មើលឃើញថា​ ផ្សារ​ទាំងនោះ ​ពុំទាន់​មានលទ្ធភាព រក្សា​សុវត្ថិភាព ​ការពារ​ការ​ឆ្លង​ជំងឺ​កូ​វីដ​-១៩​នោះទេ​។ ​នេះ​ជា​ការ​បញ្ជាក់​របស់​ឯក​ឧ​ត្ត​ម កើត ឆែ អភិបាលរង​រាជធានី​ភ្នំពេញ ​ក្នុងឱកាស​សន្និសីទ​សារព័ត៌មាន​ផ្សព្វផ្សាយ​ស្ដីពី វិធានការ​រដ្ឋបាល​សម្រាប់​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ ​ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩​។

តាម​សេចក្ដីជូនដំណឹង​កន្លង​ទៅ​ របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ បញ្ជាក់ថា ​ផ្សារ​មិន​រៀបរយ​ទាំងអស់​នៅ​រាជធានី​ភ្នំពេញ ត្រូវ​ផ្អាក​ជា​បណ្ដោះអាសន្ន​ចាប់ពី​ថ្ងៃទី ២៤​ ខែមេសា​ ដល់​ថ្ងៃទី ៧​ឧសភា​។ តែ​ជាក់ស្ដែង គឺ​ផ្សារ​ទាំងអស់​ត្រូវតែ​បន្ត​បិទទ្វារ ពុំ​អាច​បើក​ដំណើរការ​តាម​ការកំណត់​ចាស់​នោះទេ​។ នេះ​ជា​ការ​បញ្ជាក់​របស់​ឯក​ឧ​ត្ត​ម កើត ឆែ អភិបាលរង​រាជធានី​ភ្នំពេញ​ ក្នុងឱកាស​សន្និសីទ​សារព័ត៌មាន​កាលពី​ម្សិល​ម៉ិ​ញ​នេះ​។

ឯកឧត្តម កើត ឆែ បាន​បញ្ជាក់ថា​ ទីតាំង​ផ្សារ​ជា​កន្លែង​ប្រឈម​ក្នុង​ការ​ចម្លង ​ហើយ​មក​ទល់ពេលនេះ​គឺ​ពុំ​ទាន់​មានការ​កំណត់​ពេលវេលា​ច្បាស់លាស់​ក្នុង​ការ​បើក​ដំណើរការ​ជាថ្មី​វិញ​នោះទេ ​ព្រោះ​ផ្សារ​ទាំងអស់​ពុំទាន់​មាន​លក្ខណៈ​សុវត្ថិភាព​គ្រប់គ្រាន់​នោះទេ​។ ​ឯកឧត្តម​ បន្តថា មុននឹង​បើក​ដំណើរការ ក៏​នឹង​ត្រូវ​ត្រួតពិនិត្យ​ច្បាស់លាស់​ផងដែរ​។

ក្នុងកំឡុងពេល​បិទ​ផ្អាក​ផ្សារ​ជា​បណ្ដោះអាសន្ន​នេះ ​ក៏​សង្កេតឃើញ​តាម​ផ្សារ​នីមួយ​ៗ​ បានដឹកនាំ​ក្រុម​ការងារ​របស់ខ្លួន ​ចុះ​រៀបចំ​កិច្ចការ​មួយ​ចំនួន ក៏ដូចជា​លាង​សម្អាត​បរិវេណ​ខាងក្នុង ​និង​ជុំវិញ​ផ្សារ​។ ចំពោះ​ការ​លក់​ជា​ត្រី​សាច់​ បន្លែ​វិញ បច្ចុប្បន្ន​ក៏​មាន​ការ​លក់​ចល័ត​ប្រចាំថ្ងៃ​របស់​ក្រសួង​ពាណិជ្ជកម្ម ការ​លក់​ចល័ត​របស់​ក្រុមហ៊ុន​ឯកជន​ ដែល​ទទួល​បាន​ការអនុញ្ញាត​ត្រឹមត្រូវ​។ លើសពីនេះ ​តាម​ខណ្ឌ​មួយចំនួន​ ក៏បាន​រៀបចំ​ទីតាំង​លក់​បណ្ដោះអាសន្ន ដើម្បី​ជួយ​សម្រួល​ដល់​ការទិញ​ម្ហូបអាហារ​របស់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​។​ ទីតាំង​រៀបចំ​ជា​បណ្ដោះអាសន្ន​ដែល​ទទួល​បាន​ការអនុញ្ញាត​នេះ គឺ​ឃើញ​មាន​ការ​ជួយ​រៀបចំ​ពី​អាជ្ញាធរ ក្នុងនោះ ​សង្កេតឃើញ​មានការ​រៀបចំ​ទីតាំង​លក់​នៅ​បណ្ដោយ​ផ្លូវ វេ​ង​ស្រេង​ ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ការរៀបចំ​លក់​នៅ​ទីតាំង​ក្នុង​ខណ្ឌ​ច្បារអំពៅ​ជាដើម​។ ​ទីតាំង​លក់​បណ្ដោះអាសន្ន​ទាំងនេះ ​គឺ​រៀបចំឡើង​ដោយមាន​ការ​រក្សា​គម្លាត​ពី​អាជីវករ​មួយ ទៅ​អាជីវករ និង​ទាមទារ​ឱ្យ​ប្រជាពលរដ្ឋ ​និង​អាជីវករ​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់​ដើម្បី​ចៀស​ផុត​ការ​ឆ្លង​កើតឡើង​។ ប៉ុន្តែ​ក្នុងកំឡុងពេល​នេះ អាជីវករ​ដែល​ធ្លាប់​លក់ដូរ​នៅ​ផ្សារ ដើម​គរ និង​ផ្សារ​នាគ​មាស ​ជាច្រើន​បាន​មក​លក់ដូរ​នៅ​ទីតាំង​នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​២ ត្រង់​ចំណុច​រង្វង់​កួរស្រូវ​ បង្ករ​ជា​ភាព​រញ៉េរញ៉ៃ​គ្មាន​សណ្ដាប់ធ្នាប់ ​និង​បង្ករ​ជា​ការ​កកស្ទះ​ចរាចរណ៍​ថែម​ទៀតផង​៕

អត្ថបទ ​៖ ​គឹម​ហុក 

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        70
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        46
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        182

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា

2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm