លោក Zahid៖ អតីតរដ្ឋមន្ត្រីម៉ាឡេស៊ីលោក Khairy មានសេរីភាពក្នុងការចូលរួមគណបក្សណាក៏បាន

2023/05/19 04:42:24 am        455

ប្រធានគណបក្សអង្គការរួបរួមជាតិម៉ាឡេ (UMNO) លោក Ahmad Zahid Hamidi បាននិយាយ នៅថ្ងៃព្រហស្បតិ៍ (ទី១៨ ខែឧសភា) នេះថា អតីតរដ្ឋមន្ត្រីសុខាភិបាលម៉ាឡេស៊ី លោក Khairy Jamaluddin មានសេរីភាពពេញលេញ ក្នុងការចូលរួមគណបក្សនយោបាយណាក៏បាននៅពេលនេះ ដោយសារអតីតរដ្ឋមន្ត្រីរូបនេះ លែងជាសមាជិកនៃគណបក្សរបស់លោកហើយ។ 

លោក Ahmad Zahid ដែលជាឧបនាយករដ្ឋមន្ត្រីរបស់ប្រទេសម៉ាឡេស៊ី បានប្រាប់ថា ឥឡូវនេះ លោក Khairy ជាបុគ្គលឯករាជ្យបន្ទាប់ពីត្រូវបានលុបឈ្មោះចេញពីគណបក្សអង្គការរួបរួមជាតិម៉ាឡេ (UMNO) កាលពីខែមករា។

លោកប្រធានគណបក្សរូបនេះ ត្រូវកាសែត Malay Mail ដកស្រង់សម្ដី ដែលនិយាយថា៖ «នេះគឺសិទ្ធិរបស់គាត់ (លោក Jamaluddin) ដែលចង់ទៅ និងធ្វើអ្វីក៏បាន។ គាត់លែងជាសមាជិករបស់គណបក្សអង្គការរួបរួមជាតិ (UMNO) ទៀតហើយ»។

យោងតាមសារព័ត៌មានអនឡាន Free Malaysia Today (FMT) បានឲ្យដឹងថា កាលពីថ្ងៃពុធ ប្រធានគណបក្ស Parti Pribumi Bersatu Malaysia (Bersatu) លោក Muhyiddin Yassin បាននិយាយក្នុងសន្និសីទសារព័ត៌មានថា កៅអីនៅក្នុងក្រុមប្រឹក្សាជាន់ខ្ពស់របស់គណបក្ស អាចមានសម្រាប់លោក Khairy ប្រសិនបើគាត់មានបំណងចង់បាន»។

លោក Khairy ត្រូវបានបណ្តេញចេញពីគណបក្សក្នុងខែមករា ដែលជាផ្នែកមួយនៃ«ការបោសសម្អាតទ្រង់ទ្រាយធំ» ដែលគំរាមដោយលោក Ahmad Zahid ដើម្បីកម្ចាត់ «វិច្ឆេទករ»។ យោងតាមសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយនៅថ្ងៃទី២៧ ខែមករា បន្ទាប់ពីកិច្ចប្រជុំក្រុមប្រឹក្សាកំពូលរបស់គណបក្ស អគ្គលេខាធិការបក្សអង្គការរួបរួមជាតិ (UMNO) លោក Ahmad Maslan បាននិយាយថា លោក Khairy ត្រូវបានដកចេញពីតំណែង ដោយសារបទបំពានគោលការណ៍វិន័យរបស់បក្ស៕

អត្ថបទដែលទាក់ទង

ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm        350
លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm        349
មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm        340

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm