អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស៖ «ស៊ីហ្គេម​លើក​ទី៣២ គឺជាព្រឹត្តិការណ៍​រំលេចពី​អច្ឆរិយភាព​នៃ​កម្ពុជា»

2023/05/19 04:23:29 pm        134

នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣នេះ អង្គភាព​ព័ត៌មាន និងប្រតិកម្មរហ័ស នៃទីស្តីការ​គណៈ​រដ្ឋ​មន្ត្រី​បានបញ្ចេញផ្សាយវីដេអូផ្លូវការថ្មីដ៏លេចធ្លោរមួយក្រោមចំណងជើងថា «ស៊ីហ្គេម លើកទី៣២ គឺ​ជា​ព្រឹត្តិការណ៍រំលេច​ពីអច្ឆរិយភាព នៃ​កម្ពុជា »។ វីដេអូនេះ គឺជាការសរុប​នៃព្រឹត្តិការណ៍​ដ៏​មហាស្ចារ្យ​ដែល​​បាន​កើត​មាន​នៅកម្ពុជា​ទឹកដី​សុវណ្ណភូមិ​​ដ៏ប្រណិត។

ខ្លឹមសារ នៃ​វីដេអូដ៏​ពិសេសនេះបានប្រាប់ពិភពលោកថា «កម្ពុជា ព្រះរាជាណាចក្រអច្ឆរិយៈ (Kingdom of Wonder) បានបង្ហាញនូវ​រូបភាពកាន់​តែច្បាស់​តាម​រយៈ​ព្រឹត្តិការណ៍​ស៊ីហ្គេម​ លើកទី៣២ ដែល​​កម្ពុ​ជា​​ធ្វើ​ជាម្ចាស់ផ្ទះ។ ការរៀបចំ​បាន​យ៉ាង​ល្អប្រសើរដែលមិននឹកស្មាន ដល់​នេះ ពិតជាបានធ្វើឲ្យបរទេសលាន់មាត់គ្រប់ៗគ្នាថា “Amazing” ដែលមានន័យជាភាសាខ្មែរថា «អស្ចារ្យ»។

ភាពអស្ចារ្យរបស់កម្ពុជាដែលបានស្តែងឡើង តាមរយៈ​ការ​រៀបចំ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ នៃ​កីឡា​ស៊ីហ្គេម​មាន​ច្រើន​ទម្រង់ ហើយដែលជនបរទេសក៏មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយមិននឹកស្មានថា ការ​ទទួល​ធ្វើ​ជាម្ចាស់ផ្ទះជា​លើក​ដំបូងរបស់កម្ពុជាអាចធ្វើបានល្អដល់ម្លឹងសោះ។

មហាទស្សនីយភាពដែលលើកយកមកសម្តែងក្នុងពិធីនោះ មិន​ត្រឹម​តែ​មាន​រូប​ភាព​គួរ​ឲ្យ​ស្ញប់​ស្ញែង​ប៉ុណ្ណោះ​ទេ ​ប៉ុន្តែវាក៏មានអត្ថន័យយ៉ាងជ្រាលជ្រៅ ចាក់ដោត​ចំបេះដូងខ្មែរ​គ្រប់​រូប​ឲ្យ​បាន​ឃើញ​ពី​អច្ឆរិយភាព នៃ​ដូ​នតារបស់ខ្លួនពីអតីតកាល ដោយមិនភ្លេចពីការ​ដឹកនាំ​ដ៏​ឈ្លាស​វៃ​របស់​ប្រមុខ​ដឹកនាំ​ខ្មែរ​បច្ចុប្បន្ន​ដែល​អាច​ធ្វើ​ឲ្យ​ប្រទេស​ជាតិ​មាន​សុខ​សន្តិភាព និង​ការ​អភិវឌ្ឍ​យ៉ាង​សម្បើម​បន្ទាប់​ពី​បាន​ឆ្លងកាត់ដំណាក់កាលភ្លើងសង្គ្រាម របបប្រល័យពូជសាសន័ ប៉ុល ពត និង​ការ​បែក​បាក់​ជាតិ​អស់ជាច្រើនទសវត្សរ៍។

ភាពអស្ចារ្យរបស់កម្ពុជាក៏បានស្តែងឡើងតាមរយៈសមត្ថភាពដែលមិនស្មានដល់របស់អត្តពលិកខ្មែរដែលអាចដណ្តើមបានមេដាយរហូតដល់ ២៨២គ្រឿង​ក្នុង​នោះ​មាន​មេដាយ​មាស​រហូត​ដល់​ ៨១​គ្រឿង, មេដាយប្រាក់៧៤គ្រឿង និង​មេដាយសំរឹទ្ធចំនួន ១២៧រឿង។ នេះ​គឺ​ជា​កំណត់​ត្រា​ប្រវត្តិ​សាស្ត្រថ្មី​របស់ព្រះរាជាណាចក្រកម្ពុជាក្នុងសតវត្សរ៍ទី២១។ កំណត់ត្រានេះ​ពិត​ជា​បាន​បង្ហាញ​អំពី​សក្តានុពលដ៏អស្ចារ្យ នៃវិស័យកីឡាកម្ពុជា។

ក្នុងការធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេមលើកដំបូងឆ្នាំ ២០២៣ បន្ទាប់ពីខកខានអស់រយៈពេល ៦៤ ឆ្នាំ កម្ពុជា​ក៏​បាន​ធ្វើ​ឲ្យ​ពិភពលោកមា​ន​ការ​ភ្ញាក់​ផ្អើល​ដោយ​សារ​តែ​ព្រះរាជាណាចក្រ​ដ៏​តូច​ច្រឡឹង​មួយ​នេះ​បាន​បង្កើតប្រវត្តិសាស្ត្រថ្មីក្នុងវិស័យកីឡាស៊ីហ្គេម នោះគឺការទទួល​អត្តពលិក​បរទេស​ដោយ​មិន​គិតប្រាក់ ទាំងអាហារ ការស្នាក់នៅ និងដឹកជញ្ជូន។ ចំណែក​ឯ​សំបុត្រ​ចូល​ទស្សនា និង​ការ​ផ្សព្វ​ផ្សាយ​ក៏​រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចមិនយកប្រាក់សូម្បីតែមួយសេន ពោលគឺ​កម្ពុជា​បាន​បង្កើត​ប្រវត្តិសាស្ត្រថ្មីដែលភាសាបរទេសហៅថា Free Games ក្រោមស្មារតី «ប្រទេសតូច តែបេះដូងធំ»។

ទន្ទឹមនឹងភាពអស្ចារ្យដែលបានបង្ហាញឲ្យឃើញ ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​លើក​ទី៣២​​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះមានអត្ថន័យច្រើនយ៉ាងណាស់សម្រាប់ប្រជាជាតិខ្មែរទាំងមូល ក្នុងនោះអត្ថន័យ​ដ៏​លេច​ធ្លោរ​ចំនួនពីរ គឺសន្តិភាពនិងការអភិវឌ្ឍន៍ បាននិង​កំពុង​ផ្តល់ផល​ជាក់ស្តែង​ជូនដល់​ប្រទេស​ជាតិ​ ​និង​ប្រជា​ពលរដ្ឋខ្មែរ។ បើគ្មានសន្តិភាព គ្មានការ​អភិវឌ្ឍន៍​ហេដ្ឋា​រចនាសម្ព័ន្ធ និងគ្មាន​ការកើន​ឡើង​ នៃ​​ជីវភាព​របស់ប្រជាពលរដ្ឋខ្មែរទេនោះ កម្ពុជាក៏មិន​អាចរៀបចំ​ព្រឹត្តិការណ៍​ស៊ីហ្គេម​បែប​នេះ​បាន​ដែរ។ ស្មារតី​ជាតិ សាមគ្គីភាព​​និឯកភាព​ផ្ទៃក្នុងរវាង​ខ្មែរនិង​ខ្មែរបានស្តែង​ឡើងយ៉ាងច្បាស់​នៅ​ក្នុង​ព្រឹត្តិការណ៍​ស៊ីហ្គេម លើកទី៣២​នេះ ​តាមរយៈ​ការគាំទ្រ និងសាទរ​យ៉ាងគគ្រឹក​គគ្រេង​ពី​សំណាក់​ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានទាំងក្នុង និង​ក្រៅប្រទេស ក្រោមស្មារតី «ខ្មែរអាច​ធ្វើបាន»។

សូមទស្សនាវីដេអូ៖ https://t.me/btvnewscambodia/94932

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        327
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm