ក្រុមហ៊ុនសេវាកម្សាន្ត Disney លុបចោលផែនការបង្កើតសាខាទំហំទឹកប្រាក់១ពាន់លានដុល្លារនិងការងារ២ពាន់កន្លែងនៅរដ្ឋFlorida

2023/05/19 04:39:41 pm        74

អាមេរិក៖ ក្រុមហ៊ុនផ្ដល់សេវាកម្សាន្ត Walt Disney Co នឹងលុបចោលគម្រោងបង្កើតសាខាដែលមានទំហំទឹកប្រាក់ជិត១ពាន់លានដុល្លារអាមេរិក នៅក្នុងរដ្ឋ Florida និង ខាតបង់ការងារជាង២.០០០កន្លែង សម្រាប់រដ្ឋនេះ។

ប្រធានគ្រប់គ្រងសួនកម្សាន្ត Disney Parks លោកJosh D'Amaro បានប្រាប់បុគ្គលិកតាមសារអេឡិចត្រូនិក កាលពីថ្ងៃព្រហស្បតិ៍ ថា ក្រុមហ៊ុននេះ បានសម្រេចចិត្តមិនបន្តគម្រោងសាងសង់សាខា នៅក្នុងទីក្រុង Orlando នៃរដ្ឋ Florida ដោយសារការដឹកនាំថ្មី និងការផ្លាស់ប្តូរលក្ខខណ្ឌអាជីវកម្ម។  

សេចក្ដីប្រកាសនេះ បានធ្វើឡើងមួយសប្ដាហ៍ បន្ទាប់ពីអគ្គនាយកក្រុមហ៊ុន Disney លោក Bob Iger បាននិយាយថា ជម្លោះដែលនៅតែបន្តជាមួយអភិបាលរដ្ឋ Florida លោក Ron DeSantis បានលើកជាសំណួរអំពីការវិនិយោគដែលនៅតែបន្តនៅទីនោះ។ក្នុងសន្និសីទព័ត៌មានតាមទូរស័ព្ទជាមួយក្រុមអ្នកវិភាគ លោក Iger បាននិយាយថា សកម្មភាពធ្វើឡើងដោយលោក DeSantis និងក្រុមតំណាងរាស្ត្រមកពីគណបក្សសាធារណរដ្ឋ បានដាក់សម្ពាធប្រឆាំងនឹងក្រុមហ៊ុន Disney ជាយុទ្ធនាការសងសឹករដ្ឋាភិបាលប៉ុណ្ណោះ។ 

កាលពីឆ្នាំមុន លោក DeSantis បានចុះហត្ថលេខាលើសេចក្ដីស្នើច្បាប់មួយដើម្បីដកសិទ្ធិស្វ័យគ្រប់គ្រងរបស់ក្រុមហ៊ុនលើទ្រព្យសម្បត្តិដែលមានផ្ទៃដីជាង៤០ម៉ាយល៍ក្រឡា ជិតទីក្រុង Orlando បន្ទាប់ពីអតីតអគ្គនាយកក្រុមហ៊ុន Disney លោក Bob Chapek បានសន្យាជួយកែប្រែច្បាប់របស់រដ្ឋមួយដែលហាមប្រាមការពិភាក្សាពីការចង្អុលបង្ហាញទិសដៅផ្លូវភេទ និងការកំណត់អត្តសញ្ញាណភេទនៅតាមសាលារៀន។ 

ក្នុងសន្និសីទសារព័ត៌មាតាមទូរសព័ទ្ធកាលពីសប្ដាហ៍មុន លោក Iger បានសួរចំៗថា តើរដ្ឋនេះ ចង់ឲ្យយើងវិនិយោគបន្ថែមទៀត ជួយមនុស្សបន្ថែមទៀត និងបង់ពន្ធបន្ថែមទៀតឬ ក៏អត់? ៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        86
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        130
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        118

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm