ការសិក្សាបង្ហាញថា ជាងពាក់កណ្ដាលនៃបឹងធំៗរបស់ពិភពលោកកំពុងរីងហួត

2023/05/19 04:48:22 pm        348

អាមេរិក៖ ការសិក្សាមួយដែលបានផ្សព្វផ្សាយកាលពីថ្ងៃព្រសហ្បតិ៍ បានរកឃើញថា  ជាងពាក់កណ្ដាលនៃបឹងធំៗនិងអាងស្តុកទឹករបស់ពិភពលោក បានរីងហួត ចាប់តាំងពីដើមទសវត្សរ៍ឆ្នាំ១៩៩០មក  មូលហេតុសំខាន់គឺដោយសារ បម្រែបម្រួលអាកាសធាតុ ដែលនាំឲ្យមានក្ដីបារម្ភ ចេះតែកើនឡើងអំពីទឹក សម្រាប់ធ្វើកសិកម្ម វារីអគ្គិសនី និងតម្រូវការប្រើប្រាស់របស់មនុស្ស ។ 

អ្នកស្រាវជ្រាវអន្តរជាតិមួយក្រុម បានរាយការណ៍ថា ប្រភពទឹកសាបសំខាន់បំផុតជាច្រើនរបស់ពិភពលោក មកពីសមុទ្រ កាសព្យែន( Caspian Sea) រវាងតំបន់អឺរ៉ុប និងអាស៊ី រហូតទៅដល់បឹង Titicaca របស់អាមេរិកខាងត្បូង បានបាត់បង់ទឹកក្នុងអត្រាកើនឡើង ប្រហែល២២ជីហ្គាតោន ក្នុងមួយឆ្នាំរយៈពេលជិត៣ទសវត្សរ៍ ។

ចំនួននេះប្រហែល១៧ ដងនៃបឹង Mead ដែលជាអាងស្តុកទឹកធំបំផុតរបស់សហរដ្ឋអាមេរិក។ 

លោក ហា្វង ហ្វាង យ៉ូវ (Fangfang Yao)ធារាសាស្ត្រវិទូ នៅសាកលវិទ្យាល័យ Virginiaសហរដ្ឋអាមេរិក ដែលបានដឹកនាំការសិក្សានេះ បានចេញផ្សាយនៅក្នុងទស្សនាវិទ្យាសាស្ត្រ ដោយនិយាយថា ៥៦% នៃការរីងហួតក្នុងបឹងធម្មជាតិ ត្រូវបានបង្កឡើងដោយបម្រែបម្រួលអាកាសធាតុ និងការប្រើប្រាស់របស់មនុស្ស ដោយព្រមានពីការរីងហួតកាន់តែធ្ងន់ធ្ងរថែមទៀត។ 

ក្រុមអ្នកវិទ្យាសាស្ត្របានវាយតម្លៃបឹងធំៗជិត ២.០០០កន្លែង ដោយប្រើការវាស់វែងពីផ្កាយរណប រួមជាមួយនឹងគំរូអាកាសធាតុ និងជលសាស្ត្រ៕

អត្ថបទដែលទាក់ទង

ពាក់ព័ន្ធករណី Online Scams៖ ជនជាតិចិនចំនួន ១៦២នាក់ត្រូវបានបណ្ដេញចេញពីកម្ពុជា
2026/07/20 06:00:40 pm        250
អគ្គនាយកដ្ឋានពន្ធនាគារ កំពុងសិក្សារៀបចំទីតាំងឃុំឃាំងថ្មីបន្ថែម ខណៈចំនួនជនជាប់ឃុំមានការកើនឡើងខ្លាំង
2026/07/10 09:19:58 pm        362
សមត្ថកិច្ចខេត្តព្រះសីហនុរកឃើញអ្នកបើកបររថយន្តធុនធ្ងន់មួយចំនួនមានសារធាតុគ្រឿងញៀននៅក្នុងខ្លួន
2026/07/10 01:29:28 am        176

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ

2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm
​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm