សម្ដេចតេជោ ហ៊ុន សែន ណែនាំឱ្យឆ្លាក់ព្រឹត្តិការណ៍ស៊ីហ្គេមនៅបរិវេណវិមានឈ្នះ-ឈ្នះ

2023/05/19 06:33:17 pm        264

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើការណែនាំឱ្យឆ្លាក់ព្រឹត្តិការណ៍កីឡាស៊ីហ្គេម នៅបរិវេណវិមានឈ្នះ-ឈ្នះ ដើម្បីទុកជាមរតកឱ្យកូនចៅជំនាន់ក្រោយ ។

សម្តេចតេជោ ហ៊ុន សែន ពេលផ្តើមបើកកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី១៩ ខែឧសភានេះ បានមានប្រសាសន៍ដោយមោទកភាពយ៉ាងខ្លាំងចំពោះជោគជ័យដ៏ធំធេង នៃភាពជាម្ចាស់ជាម្ចាស់ ផ្ទះស៊ីហ្គេម លើកទី៣២ របស់កម្ពុជា ដោយសម្តេចបានបញ្ជាក់ថា ព្រឹត្តិការណ៍នេះ បានបំបែកកំណត់ត្រាប្រវត្តិសាស្ត្រអាស៊ាន ។

សម្ដេចតេជោ បានធ្វើការណែនាំឱ្យសម្ដេចពិជ័យសេនា ទៀ បាញ់ ចាត់ចែងរៀបចំឆ្លាក់លើផ្ទាំង សិលា នៅឯបរិវេណវិមានឈ្នះ-ឈ្នះ នូវព្រឹត្តិការណ៍ស៊ីហ្គេមដ៏អស្ចារ្យ ដែលកម្ពុជា​ធ្វើបានដោយ​ជោគជ័យ ដើម្បីទុកជាមរតកឱ្យកូនចៅទៅថ្ងៃក្រោយ​ ដោយមានទាំងផលិតជាវីដេអូរួមមួយ និងធ្វើជាវីដេអូទៅតាម ជំនាញ នៃវិញ្ញាសានីមួយៗផងដែរ។ មោទនភាពជាតិខ្មែរ សម្រាប់ស៊ីហ្គេមនេះ គឺធំធេងណាស់។

សម្តេចតេជោ បានបញ្ជាក់ទៀតថា ក្នុងឋានៈជាម្ចាស់ផ្ទះ កម្ពុជា បានធ្វើកិច្ចការដ៏ល្អ។ ជាជោគជ័យ ដ៏ធំដែលមិននឹកស្មានដល់។ នេះជាមោទនភាពជាតិដ៏ធំ ដែលបំបែកកំណត់ត្រាប្រវត្តិសាស្ត្រ អាស៊ាន ហើយវាក៏ដូចជាកំណែទម្រង់មួយដែរ តាមរយៈកម្ពុជា ​ដែលនឹងធ្វើឲ្យអ្នករៀបចំក្រោយ ត្រូវតែគិតគូរឡើងវិញថា បើកម្ពុជាក្រប៉ុណ្ណឹង មិនយកប្រាក់ ​បើហោចណាស់ បើអ្នកមានចិត្ត ក៏មិនយកប្រាក់ពីកម្ពុជាវិញដែរ ដែលជាបដិការ។ ក៏ប៉ុន្តែ បើសមាជិកអាស៊ាន ស៊ីហ្គេម លើកលែងការ​មិនយកប្រាក់អស់ទាំងនោះ វាក៏បង្កើតនូវស្ថានភាពងាយស្រួល សម្រាប់ប្រជាពលរដ្ឋ​នៅក្នុងក្របខណ្ឌអាស៊ានទាំងមូលផងដែរ។

សម្ដេចបានបញ្ជាក់ផងដែរថា ​ការមិនយកប្រាក់នេះ ​មិនមែនជាបញ្ហាដាច់ដោយឡែកទេ​ ប៉ុន្តែជា បញ្ហាសម្រាប់ពិចារណាឱ្យមានការធ្វើបច្ចុប្បន្នភាព​ និងអំពីដំណើរការទៅមុខ សម្រាប់​សមាហរណកម្ម អាស៊ាន ៕អត្ថបទ៖ មុត សុទ្ធ 

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        164
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        142
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        167

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm