ទឹកជំនន់នៅអ៊ីតាលី បណ្តាលឲ្យមនសុ្សយ៉ាងហោចណាស់១៣នាក់ស្លាប់ ខូចខាតលំនៅឋាន និងដីកសិកម្ម

2023/05/19 07:39:16 pm        336

អ៊ីតាលី៖ អភិបាលតំបន់ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ទឹកជំនន់ដែលបានបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់១៣នាក់ស្លាប់ នៅតំបន់ Emilia-Romagna ភាគខាងជើងប្រទេសអ៊ីតាលី បានបង្កឲ្យមានការខាតបង់រាប់ពាន់លានអឺរ៉ូ និងជាពិសេសបានបំផ្លាញផ្នែកកសិកម្មយ៉ាងធ្ងន់ធ្ងរ។ ភ្លៀងធ្លាក់ខ្លាំងនៅសប្តាហ៍នេះ បានបំផ្លាញផ្នែកភាគខាងកើតតំបន់ ដែលគេស្គាល់ថាតំបន់ Romagna ដែលមានបំណាក់ដីរហូតដល់៣០០កន្លែង ទន្លេចំនួន២៣ពេញហៀរច្រាំង ផ្លូវថ្នល់ប្រមាណ៤០០ខ្សែ ត្រូវបានបំផ្លាញឬខូចខាត និងក្រុងចំនួន៤២ បានជនលិចដោយទឹកជំនន់។

ប្រធានតំបន់ Emilia-Romagna លោក Stefano Bonaccini បានប្រាប់អ្នកសារព័ត៌មានថា យើងកំពុងប្រឈមការរញ្ជួយដីថ្មី ដោយចាត់ទុកជាថ្មីថាជាព្រឹត្តិការណ៍គ្រោះមហន្តរាយធម្មជាតិដែលបានវាយប្រហារនៅតំបន់នេះក្នុងឆ្នាំ២០១២ បំផ្លាញលំនៅឋានរាប់ពាន់ខ្នង។ លោក Bonaccini និយាយថា គួរកត់សំគាល់ថាចាប់តាំងពីពេលនោះមកស្ទើរតែអ្វីគ្រប់យ៉ាងត្រូវបានសាងសង់ឡើងវិញដែលបទពិសោធន៍នេះបានបង្ហាញយើងថាវាអាចកើតឡើង ហើយយើងនឹងសាងសង់ឡើងវិញអ្វីគ្រប់យ៉ាងម្តងទៀត ខ្ញុំប្រាកដថាវានឹងបែបនោះ។ យោងតាមសមាគមកសិកម្មតំបន់ Coldiretti បានឲ្យដឹងថា ដីកសិកម្មប្រមាណ៥០០០កន្លែងត្រូវបានជន់លិចនៅក្នុងតំបន់នេះ ដែលរួមមានទាំងតំបន់ដែលគេហៅថាជ្រលងភ្នំផ្លែឈើ ព្រមទាំងចំការពោត និងគ្រាប់ធញ្ញជាតិ។ លោក Bonaccini និយាយថា យើងបានប៉ាន់ប្រមណរួចហើយ ថាមានការខូចខាតគិតជាទឹកប្រាក់ជិត១ពាន់លានអឺរ៉ូពីទឹកជំនន់ទាំងនោះ។

រដ្ឋាភិបាល បានសន្យាផ្តល់ទឹកប្រាក់បន្ថែមចំនួន ២២លានដុល្លារក្នុងការផ្តល់ជំនួយបន្ទាន់ លើទឹកប្រាក់១០លាន់អឺរ៉ុ ដែលបានផ្តល់ឲ្យក្នុងការឆ្លើយតបចំពោះគ្រោះទឹកជំនន់លើកមុន កាលពី២សប្តាហ៍កន្លងទៅនេះ ដែលបានបណ្តាលឲ្យមនុស្ស២នាក់ស្លាប់៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        84
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        73
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        68

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm