ការប្រយុទ្ធគ្នាដ៏ខ្លាំងក្លានៅតែបន្តនៅក្នុងរដ្ឋធានីប្រទេសស៊ូដង់ ស្របពេលដែលតម្រូវការជំនួយស្បៀងអាហារកើនឡើង

2023/05/19 09:28:04 pm        335

ក្រុមសាក្សីនិយាយថា ការវាយប្រហារតាមច្រកអាកាស បានអង្រួនតំបន់ភាគខាងត្បូងរដ្ឋធានី Khartoum ប្រទេសស៊ូដង់ កាលពីថ្ងៃព្រហស្បតិ៍ ស្របពេលដែលការប៉ះទង្គិចគ្នាបានផ្ទុះខ្លាំងនៅជិតជំរំយោធា នៅក្នុងសង្រ្គាមមួយដែលគេមើលឃើញមនុស្សជិត ១លាននាក់ ជម្លៀសខ្លួន ហើយប្រជាពលរដ្ឋនៅក្នុងទីក្រុងមួយនេះ តស៊ូរស់នៅទាំងលំបាក ។

ក្រុមសាក្សីនិយាយថា ការវាយប្រហារតាមច្រកអាកាសដោយកងទ័ពស៊ូដង់ មានគោលដៅទៅ​លើកងកម្លាំងគាំទ្ររហ័ស(RSF) ត្រូវបានគេឮនៅតាមតំបន់​អ្នកស្រុកជាច្រើននៅភាគខាងត្បូងទីក្រុង Khartoum រួមទាំងតំបន់ជិតជំរំទ័ព Taiba ស្របពេលដែលកងកម្លាំងនគរបាលបម្រុងឈរ​ក្នុងជួរកងទ័ពស៊ូដង់ កំពុងធ្វើសង្រ្គាមជើងគោកជាមួយកងកម្លាំង RSF ។

កងទ័ពស៊ូដង់ ច្រើនប្រើប្រាស់កម្លាំងវាយប្រហារតាមច្រកអាកាស និងកាំភ្លើងធំធន់ធ្ងន់ ពេលដែលពួកគេព្យាយាមរុញច្រាន​ឲ្យមានការដកថយរបស់កងកម្លាំង RSFដែលពង្រីកកម្លាំងរបស់ខ្លួននៅទូទាំងតំបន់ជាច្រើននៅក្នុងទីក្រុង Khartoum និងទីក្រុងជាប់គ្នា Bahri និងOmdurman របស់ពួកគេ ដែលស្ថិតនៅតាមដងទន្លេនីល ក្រោយសង្រ្គាមផ្ទុះឡើងកាលពីថ្ងៃទី ១៥ ខែមេសា កន្លងទៅ ។

លោក Salah el-Din Othman គឺជាពលដ្ឋវ័យ ៣៥ឆ្នាំមួយរូបរស់នៅក្នុងទីក្រុង Khartoum និយាយថា ការទម្លាក់គ្រាប់បែក និងការប៉ះទង្គិចគ្នា ពុំឈប់នោះទេ ហើយគ្មានផ្លូវរត់ភៀសខ្លួនចេញ​ពីផ្ទះរបស់​ពួកយើងនោះឡើយ ។ ប្រាក់របស់ពួកយើងសម្រាប់ចាយវាយប្រចាំថ្ងៃ ក៏អស់រលីងហើយដែរ ។

លោកបន្តថា បើសិនជាពួកយើងចាកចេញពីផ្ទះរបស់ពួកយើងម្តងទៀត ពួកយើងខ្លាចក្រែងតែក្រុមចោរមកចូលលួចអ្វីៗគ្រប់បែបយ៉ាងនៅក្នុងផ្ទះរបស់ពួកយើងទេ ។ ពួកយើងកំពុងរស់នៅក្នុងភាពភ័យខ្លាច និងភាពក្រីក្រ ៕

អត្ថបទដែលទាក់ទង

អ្នកទៅលេងឆ្នេរសមុទ្ររដ្ឋTexas មិនខ្វាយខ្វល់នឹងព្យុះត្រូពិក Bertha ខណៈព្យុះភ្លៀងវាយប្រហារតំបន់ឆ្នេរGalvestonកាលព
2026/07/24 07:58:27 pm        2
ស្ប៉ាញប្រកាសគ្រាអាសន្នជាតិចំពោះភ្លើងឆេះព្រៃនៅជិតទីក្រុងMadrid និងនៅខេត្ត Avilaកាល
2026/07/24 07:57:51 pm        21
ជនប៉ាឡេស្ទីន ៤នាក់ និងអ្នកតាំងលំនៅនិគមន៍អ៊ីស្រាអែលម្នាក់ស្លាប់ អំឡុងការប៉ះទង្គិចគ្នានៅជិតទីក្រុង Nablus
2026/07/24 07:56:35 pm        13

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកទៅលេងឆ្នេរសមុទ្ររដ្ឋTexas មិនខ្វាយខ្វល់នឹងព្យុះត្រូពិក Bertha ខណៈព្យុះភ្លៀងវាយប្រហារតំបន់ឆ្នេរGalvestonកាលព

2026/07/24 07:58:27 pm
​ស្ប៉ាញប្រកាសគ្រាអាសន្នជាតិចំពោះភ្លើងឆេះព្រៃនៅជិតទីក្រុងMadrid និងនៅខេត្ត Avilaកាល
2026/07/24 07:57:51 pm
​ជនប៉ាឡេស្ទីន ៤នាក់ និងអ្នកតាំងលំនៅនិគមន៍អ៊ីស្រាអែលម្នាក់ស្លាប់ អំឡុងការប៉ះទង្គិចគ្នានៅជិតទីក្រុង Nablus
2026/07/24 07:56:35 pm
​អគ្គិភ័យ បានឆាបឆេះឃ្លាំងស្តុកទំនិញរបស់ក្រុមហ៊ុនលក់រាយតាមប្រព័ន្ធនិម្មិតរុស្ស៊ី Wildberries នៅជិតទីក្រុង St.Petersburg
2026/07/24 07:56:01 pm
​លោកកអធិការបតីFriedrich Merzនឹងតែងតាំងអគ្គសេនាធិការស្រីលើកដំបូងរបស់អាល្លឺម៉ង់
2026/07/24 07:55:28 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm