ប្រមុខសហភាពអឺរ៉ុបសង្កត់ធ្ងន់លើកិច្ចសហប្រតិបត្តិការ ដែលមានស្ថិរភាព និងលក្ខណៈស្ថាបនា​ជាមួយប្រទេសចិន​

2023/05/20 01:10:35 am        155

​ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប​លោក Charles Michel បាន​និយាយ​នៅ​ថ្ងៃ​សុក្រ (១៩ ឧសភា​)​នេះ​ថា សហភាព​អឺរ៉ុប​(EU) មានការ​ចាប់អារម្មណ៍​ចំពោះ​ការរក្សា​កិច្ចសហប្រតិបត្តិការ​ដែល​មាន "​ស្ថិរភាព និង​លក្ខណៈ​ស្ថាបនា​" ជាមួយ​ប្រទេស​ចិន​។​

​ថ្លែង​នៅ​ខាងក្រៅ​កិច្ចប្រជុំ​កំពូល​មេដឹកនាំ​ក្រុម​ប្រទេស​ទាំង​ប្រាំពីរ (G7) នៅ​ទីក្រុង​ហ៊ី​រ៉ូ​ស៊ី​ម៉ា​របស់​ប្រទេស​ជប៉ុន លោក Michel បាន​បន្ថែមថា សហភាព​អឺរ៉ុប​នឹង​អំពាវនាវ​ឱ្យ​ចិន​បង្កើន​សម្ពាធ​លើ​រុស្ស៊ី​ឱ្យ​បញ្ឈប់​ការវាយលុក​របស់ខ្លួន​ទៅលើ​អ៊ុយ​ក្រែ​ន​។​

​លោក Michel បាន​និយាយថា "​យើង​ក៏ត្រូវ​ចូលរួម​ទាំងអស់គ្នា​ជាមួយ​ប្រទេស​ចិន​លើ​បញ្ហា​ប្រឈម​ជាស​កល​ដូចជា បម្រែបម្រួល​អាកាសធាតុ ការអភិរក្ស​ធនធាន​ធម្មជាតិ ជីវចម្រុះ និង​និរន្តរភាព​របស់​វា​"​។ លោក​បាន​បន្ថែមថា "​ប្រទេស​ចិន​មាន​ទំនួល​ខុសត្រូវ​ពិសេស​នៅក្នុង​ពិភពលោក​" ដោយសារ​ទំហំ​សេដ្ឋកិច្ច និង​តួនាទី​នៅក្នុង​សហគមន៍​អន្តរជាតិ​។​

​ក្រុម​ប្រទេស​ទាំង​៧​រួមមាន ជប៉ុន សហរដ្ឋអាមេរិក អាល្លឺម៉ង់ អង់គ្លេស បារាំង កាណាដា និង​អ៊ីតាលី បាន​ត្រៀមខ្លួន​រួចជាស្រេច​ក្នុងការ​ប្រើប្រាស់​កិច្ចប្រជុំ​កំពូល​ដើម្បី​ប្រកាស​ពី​ការដាក់ទណ្ឌកម្ម​កាន់តែ​តឹងរ៉ឹង​លើ​រុស្ស៊ី និង​ពិភាក្សា​យុទ្ធសាស្ត្រ​លើ​ជម្លោះ​ដែលមាន​រយៈពេល​ជាង​មួយឆ្នាំ ដែល​ពុំមាន​សញ្ញា​នៃ​ភាព​ធូរស្រាល​នោះ​៕​

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        62
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        92
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        80

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm