ទីភ្នាក់ងារសហប្រតិបត្តិការកម្ពុជាកូរ៉េ និងវិស័យឯកជនកូរ៉េ ចែកអំណោយសកម្មភាពសង្គមនៅខេត្តព្រៃវែង

2023/05/20 01:50:02 am        321

ព្រៃវែង ៖ ទីភ្នាក់ងារសហប្រតិបត្តិការកម្ពុជាកូរ៉េ(កយកា-KOICA) រួមជាមួយសមាគមអតីតកម្មសិក្សាការីកម្ពុជា-កូរ៉េ (កាំកា-CAMKAA) និងក្រុមហ៊ុនHesed ក្រុមហ៊ុន ហ៊ីយ៉ាន់ដាយ, ធនាគារស៊ីនហាន, ក្រុមហ៊ុនវែរីវើដស និង ធនាគារអ៊ូរី បានរៀបចំពិធីចែកអំណោយមនុស្សធម៌នៅខេត្តព្រៃវែង, នាព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣នេះ។

​សម្ភារៈដែលត្រូវចែកជូនដល់សិស្សានុសិស្សរួមមាន៖ កង់ ចំនួន១៥០គ្រឿង មួកសុវត្ថិភាព ចំនួន៣០០ ឯកសណ្ឋានសិស្ស ចំនួន១៥០កំប្លេ សៀវភៅសរសេរ ចំនួន១០០០ក្បាល ប៊ិក ចំនួន២០០ឈុត ស្ករត្នោត ចំនួន៣០០ថង់ ​និងថ្នាំពេទ្យ។ កម្មវិធីចែកអំណោយនេះត្រូវបានធ្វើឡើងដោយសារការចូលរួម និងការរួម​ចំណែកពី​ក្រុមហ៊ុនកូរ៉េ ដែលរស់នៅក្នុង​ប្រទេសកម្ពុជា ដូចជា៖ ក្រុមហ៊ុនHesed ក្រុមហ៊ុនហ៊ីយ៉ាន់​ដាយ ​ធនាគារស៊ីនហាន​ ក្រុមហ៊ុនវែរីវើដស៍និង ធនាគារអ៊ូរី។ បន្ទាប់ពីពិធីចែកអំណោយ ក្រុមវេជ្ជបណ្ឌិតរបស់ កយកា-KOICA ដោយមាន​ជំនួយពីក្រុមសុខសប្បាយ ដែលមានសមាសភាព​មកពីអ្នកស្ម័គ្រចិត្ត កយកា និងសមាជិកកាំកា បានផ្តល់សេវា​ពិគ្រោះ និងព្យាបាលជំងឺជូនអ្នកជំងឺប្រមាណ ៣០០នាក់ នៅអនុវិទ្យាល័យតាកោ ផងដែរ។ លើសពីនេះ ក្រុមសុខសប្បាយ រួមជាមួយលោកគ្រូ អ្នកគ្រូ នៅខេត្តព្រៃវែង បានផ្តល់ការ​អប់រំសុខភាពមួយចំនួន ស្តីពីសុខភាព និងអនាម័យ ដល់សិស្សានុសិស្ស ដើម្បីរក្សាបាននូវទម្លាប់អនាម័យល្អ​ទម្លាប់ទាំងនេះអាចជួយ​ការពារការរាលដាល​នៃជំងឺ និងរក្សាសុខភាពបុគ្គល។

ឯកឧត្តម អ៊ឹម សួរ ប្រធានសមាគមអតីតកម្មសិក្សាការី (កាំកា) បានមានប្រសាសន៍ថា គោលបំណងចម្បងនៃ​ការចែកអំណោយ​ថ្ងៃនេះគឺចូលរួមចែករំលែកការលំបាករបស់មាតា បិតាសិស្ស ជាពិសេសលើកទឹក​ចិត្តឱ្យក្មួយៗសិស្សានុសិស្ស​ឱ្យខិតខំព្យាយាម​តស៊ូរៀនសូត្រមានចំណេះដឹងភ្លឺស្វាង និងមានសមត្ថភាពគ្រប់គ្រាន់ ដើម្បីចូលរួមអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចកម្ពុជា។

លោកជំទាវ ហ៊ន សុធារី អភិបាលរងខេត្តព្រៃវែង បានថ្លែងអំណរគុណចំពោះ កយកា និងអ្នកចូលរួមទាំង​អស់ដែលបានរៀបចំ​ពិធីចែកអំណោយសកម្មភាពសង្គមក្នុងខេត្តព្រៃវែង។ លោកជំទាវ ទន្ទឹងរង់ចាំធ្វើការជាមួយ កយកា ជាលើកទី២ និងលើកទី៣ នៃពិធីចែកអំណោយសកម្មភាពសង្គម" នាពេលខាងមុខជាបន្តបន្ទាប់ទៀត។ ដើម្បីជាការតបស្នងចំពោះទឹកចិត្តដ៏ប្រពៃថ្លៃថ្លាបំផុតរបស់ម្ចាស់អំណោយ ក៏ដូចជាអ្នកផ្តួចផ្តើម ឱ្យមានពិធីនេះឡើង លោកជំទាវ ក៏សូមសំណូមពរដល់ក្មួយៗ សិស្សានុសិស្សទាំងអស់ សូមខិតខំប្រឹងប្រែងរៀន សូត្រឱ្យបានពូកែគ្រប់ៗគ្នា ដើម្បីក្លាយជាទំពាំងស្នងឫស្សី និងជាធនធានមនុស្សដ៏មានតម្លៃសម្រាប់ ប្រទេសជាតិ នាពេលអនាគត។នាឱកាសនោះ លោក នោ ហ្យន់ជូន (Rho Hyunjun) ប្រធានតំណាងទីភ្នាក់ងារសហប្រតិបត្តិការ​អន្តរជាតិកូរ៉េ(កយកា-KOICA)ប្រចំាប្រទេសកម្ពុជា មានប្រសាសន៍ថា គំនិតផ្តួចផ្តើមនេះគឺផ្អែកលើភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការដ៏រឹងមាំក្នុងចំណោម កយកា-កាំកា និងវិស័យឯកជន កម្មវិធីនេះអាចប្រព្រឹត្តទៅ​បានតែដោយសារការរួមចំណែក​ដ៏សប្បុរសពីសំណាក់ក្រុមហ៊ុនកូរ៉េដែលបានចូលរួមក្នុងព្រឹត្តិការណ៍នេះ ខណៈដែលការិយាល័យកយកា-KOICAប្រចាំប្រទេសកម្ពុជា ទើបតែជួយរៀបចំ ដើម្បីនាំមកនូវកិច្ចខិតខំ​ប្រឹងប្រែងរួមគ្នារបស់តួអង្គពាក់ព័ន្ឋ។

កយកា-KOICA នឹងបន្តគាំទ្ររដ្ឋាភិបាល និងប្រជាជនកម្ពុជា ដើម្បីធ្វើឲ្យប្រទេសនេះកាន់តែមានសោភ័ណភាព និងកន្លែងរស់នៅកាន់តែប្រសើរឡើង។លោកសង្ឃឹមយ៉ាងមុតមាំថា កម្មវិធីថ្ងៃនេះនឹងនាំយើងឲ្យខិត​ទៅជិតអនាគតដែលយើងប្រាថ្នាចង់បាន៕ ដោយ ៖ រដ្ឋា


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        155

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm