ក្រុមហ៊ុន KrisEnergy នឹង​នាំចេញ​ប្រេង​ឆៅ​ទៅកាន់​ទីផ្សារ​អន្តរជាតិ​ ក្នុងពេល​ឆាប់ៗ​

2021/05/07 08:56:01 pm        359

ភ្នំពេញ ៖ ​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ប្រេងកាត ថ្លែង​ឲ្យ​ដឹងថា​ នៅក្នុងពេល​ឆាប់ៗ​ខាងមុខនេះ ក្រុមហ៊ុន​គ្រី​ស​អេ​នើ​ជី​ (KrisEnergy) ​នឹង​នាំចេញ​ប្រេង​ឆៅ ​ទៅ​ទីផ្សារ​អន្តរជាតិ​ ខណៈ​បច្ចុប្បន្ន​ក្រុមហ៊ុន​កំពុង​រៀបចំ​សំណុំបែបបទ ​ដើម្បី​សុំ​គោលការណ៍​នៃ​ការនាំចេញ​។ ​ការនាំចេញ​ប្រេង​ឆៅ​នេះ ស្រប​ពេល​ដែល​បរិមាណ​បូម​ប្រេង​ឆៅ ​របស់​ក្រុមហ៊ុន​ទាប​ជាង​ការ​រំពឹងទុក​។

ឯកឧត្តម ជៀប សួរ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ប្រេងកាត ក្រសួង​រ៉ែ និង​ថាមពល ​បាន​ថ្លែងប្រាប់ BTV ​នៅ​ថ្ងៃទី​៧ ខែឧសភា ឆ្នាំ​២០២១ នេះ​ថា បច្ចុប្បន្ន​ក្រុមហ៊ុន​កំពុង​ដំណើរការ​ផលិត​កម្ម​បូម​ប្រេង​នៅ​លើ​អណ្តូង​ទាំង​៥ ​កន្លែង ដោយ​ផលិតកម្ម​ប្រចាំថ្ងៃ ក្នុង​រង្វង់​ ២​ពាន់​ប៉ា​រ៉ែ​ល​ក្នុង​មួយថ្ងៃ ។

ឯកឧត្តម ​បាន​បន្ត​ឲ្យ​ដឹងថា ​ក្នុងពេល​បច្ចុប្បន្ននេះ ​ក្រុមហ៊ុន KrisEnergy បាន​កំពុង​រៀបចំ​សំណុំ​បែបបទ ​ដើម្បី​សុំ​គោលការណ៍​សម្រាប់​នាំចេញ​ប្រេង​ឆៅ​យក​ទៅ​លក់​នៅលើ​ទីផ្សារ​អន្តរជាតិ​។ ក្នុង​រយៈពេល​ជាង ៤ ខែ ​កន្លងមកនេះ ​ក្រុមហ៊ុន​ទទួល​បាន​ប្រេង​ឆៅ​រាប់​សែន​ប៉ា​រ៉ែ​ល ដែល​ជា​ទំហំ​មួយ​សមស្រប​នឹង​ការនាំចេញ​។

ចំណែក​ផែនការ​បូម​ប្រេង​ឆៅ​ទាប​ជាង​បរិមាណ​រំពឹងទុក ​របស់​ក្រុមហ៊ុន KrisEnergy ​ឯកឧត្តម ជៀប សួរ បាន​បញ្ជាក់​ឲ្យ​ដឹងថា ​បច្ចុប្បន្ន​ក្រុមហ៊ុន​កំពុង​ធ្វើការ​ពិចារណា ​ខណៈដែល​ក្រុមហ៊ុន​កំពុង​ជួប​បញ្ហា​ថវិកា​ដើមទុន ជាមួយ​ក្រុមហ៊ុន​ធំៗ ​ដែល​ជា​ដៃគូរ​ រួមជាមួយ​ម្ចាស់បំណុល​ផ្សេងៗ​ទៀត​។

​ឯកឧត្តម ​បាន​បន្តថា ​ចំពោះ​កាតព្វកិច្ច​ក្នុង​ការ​អនុវត្ត​គម្រោង​នេះ​ រាជរដ្ឋាភិបាល​នឹង​សង្កេតមើល​តាម​លក្ខខណ្ឌ​ផ្សេងៗ ​នៅក្នុង​កិច្ចព្រមព្រៀង​ដែល​ក្រុមហ៊ុន​ត្រូវ​បំពេញ ​ប្រសិនបើ​ក្រុមហ៊ុន​មិន​បំពេញ​តាម​ប្រការ​ណាមួយ​ កម្ពុជា​នឹង​អនុវត្ត​តាម​លក្ខខណ្ឌ​នៃ​កិច្ចព្រមព្រៀង ​រវាង​រាជរដ្ឋាភិបាល និង​ក្រុមហ៊ុន​តែម្តង​។

សូមបញ្ជាក់ថា កម្ពុជា​បាន​ទទួល​ដំណាក់​ប្រេង​លើកដំបូង​កាលពី​ចុងខែ​ធ្នូ ឆ្នាំ​២០២០​ ក្លាយជា​ប្រទេស​បូម​ប្រេង ​មួយ​នៅក្នុង​ពិភពលោក​។ ក្រុមហ៊ុន KrisEnergy ​មាន​មូលដ្ឋាន​នៅ​ប្រទេស​សិង្ហបុរី​ ទទួល​បាន​សិទ្ធ​សម្បទាន​វិនិយោគ​បូម​ប្រេង​ឆៅ​ក្នុង​ប្លុក​A ​ក្នុង​ដែនសមុទ្រ​កម្ពុជា​។ តាម​ការគ្រោងទុក ក្រុមហ៊ុន​អាច​បូម​ប្រេង​ឆៅ ​ចេញពី​អណ្តូង​ទាំង​៥​អណ្តូង ​ក្នុង​បរិមាណ​ពី ៧ ០០០ ទៅ ៧ ៥០០ បារ៉ែល ក្នុង​មួយថ្ងៃ​។

ការនាំចេញ​ប្រេង​ឆៅ​ទៅ​លក់​នៅ​ទីផ្សារ​បរទេស​នេះ ​គឺ​ដោយសារ កម្ពុជា មិន​មាន​រោងចក្រ​ចម្រាញ់ ​ប្រេង​ឆៅ ក្នុងស្រុក​។ ប៉ុន្តែ​ទោះជា​យ៉ាងណា ​រាជរដ្ឋាភិបាល​កម្ពុជា ​បាន​នឹង​កំពុង​ជំរុញ ​និង​ទាក់ទាញ​ការ​វិនិយោគ​លើ​គម្រោង​វិនិយោគ​រោងចក្រ​ប្រេង​ឆៅ​ក្នុងស្រុក ​ដើម្បី​ចូល​រួមចំណែក​ផ្តល់​ចំណូល​ពន្ធ​ផង និង​ផ្តល់​ការងារ​ធ្វើ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​៕


​អត្ថបទ​៖ សុន រ៉ា​ឌី


អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        81
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        173
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        162

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​

2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm
​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm