ព្យុហយាត្រា Flag March ទាក់ទាញពលរដ្ឋអ៊ីស្រាអែលរាប់ម៉ឺននាក់ដង្ហែក្បួនទៅកាន់តំបន់ Old City

2023/05/20 01:51:41 am        122

​ទីក្រុង​ហ្សេ​រុយ​សា​ឡឹម ពលរដ្ឋ​អ៊ីស្រាអែល​រាប់ម៉ឺន​នាក់ បាន​គ្រវីទង់ជាតិ Star of David ពេល​ពួកគេ​ដង្ហែ​ក្បួន​ទៅកាន់​តំបន់ Old City ស្ថិតក្នុង​ទីក្រុង​ហ្សេ​រុយ​សា​ឡឹម ដែលជា​ផ្នែក​មួយ​នៃ​ព្យុហយាត្រា​ដ៏​ចម្រូងចម្រាស់ ធ្វើឡើង​ស្របពេល​កើតមាន​ភាព​តាន តឹង​នៅក្នុង​តំបន់ ។

​ក្រុម​អ្នក​ដង្ហែ​ក្បួនព្យុហយាត្រា​មួយចំនួន ដែល​ខ្លះ​មាន​កាន់​ទង់ជាតិ​អង្គការ​ជ្រុលនិយម បាន​ប្រើពាក្យ​ប្រមាថ​ជាតិ​សាសន៍​លើ​ក្រុម​អ្នកសារព័ត៌មាន និង​ស្រែក​ពាក្យស្លោក​ប្រឆាំង​ជន​មូស្លីម ពេលដែល​ព្យុហយាត្រា Flag March ចាប់ផ្តើម ។

​ទោះបីជា​យ៉ាងណាក៏ដោយ ភាគច្រើន​នៃ​អ្នកចូលរួម​ពិធី​ដង្ហែ​ព្យុហយាត្រា​នេះ មាន​សភាព​ស្ងប់ស្ងាត់​ទេ ដោយ​ពួកគេ​គ្រាន់តែ​ច្រៀង គ្រវីទង់ជាតិ ហើយ​ជួនកាល​នាំគ្នា​រាំ​តែប៉ុណ្ណោះ ។

​ប៉ុន្តែ​អ្នកចូលរួម​ខ្លះទៀត បាន​ចោល​ដុំថ្ម ដប​ទឹក និង​វត្ថុ​រឹង​ផ្សេងទៀត​ទៅលើ​ក្រុម​អ្នកសារព័ត៌មាន​នៅ​ទីលាន​ធ្វើ​សន្និសីទ​សារព័ត៌មាន ជិត​ច្រក Damascus Gate ស្រប​ពេលដែល​ចំនួន​អ្នកចូលរួម​ព្យុហយាត្រា​កើនឡើង​កាន់តែច្រើន​នៅពេល​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ។

​នគរបាល​អ៊ីស្រាអែល និយាយថា មនុស្ស ២​នាក់ ដែល​ត្រូវបាន​ចាប់ខ្លួន​ពាក់ព័ន្ធ​នឹង​អំពើហិង្សា​មកលើ​ក្រុម​អ្នកសារព័ត៌មាន គឺជា​មនុស្សពេញវ័យ​ម្នាក់ និង​អនីតិជន​ម្នាក់ ខណៈដែល​មនុស្ស​ផ្សេងទៀត កំពុង​ស្ថិតក្រោម​ការស៊ើបអង្កេត ។

​ព្យុហយាត្រា​នេះដែរ គឺជា​ការ​រំឭក​ដល់​ទិវារ​ហ្សេ​រុយ​សា​ឡឹម ជា​ពេលដែល​អ៊ីស្រាអែល​អបអរសាទរ​ការដណ្តើម​បាន​តំបន់​ហ្សេ​រុយ​សា​ឡឹម​ខាងកើត​ពី​ហ្សកដានី កាលពី​អំឡុង​សង្គ្រាម​ឆ្នាំ ១៩៦៧ ៕​

អត្ថបទដែលទាក់ទង

អ្នកទៅលេងឆ្នេរសមុទ្ររដ្ឋTexas មិនខ្វាយខ្វល់នឹងព្យុះត្រូពិក Bertha ខណៈព្យុះភ្លៀងវាយប្រហារតំបន់ឆ្នេរGalvestonកាលព
2026/07/24 07:58:27 pm        2
ស្ប៉ាញប្រកាសគ្រាអាសន្នជាតិចំពោះភ្លើងឆេះព្រៃនៅជិតទីក្រុងMadrid និងនៅខេត្ត Avilaកាល
2026/07/24 07:57:51 pm        18
ជនប៉ាឡេស្ទីន ៤នាក់ និងអ្នកតាំងលំនៅនិគមន៍អ៊ីស្រាអែលម្នាក់ស្លាប់ អំឡុងការប៉ះទង្គិចគ្នានៅជិតទីក្រុង Nablus
2026/07/24 07:56:35 pm        12

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកទៅលេងឆ្នេរសមុទ្ររដ្ឋTexas មិនខ្វាយខ្វល់នឹងព្យុះត្រូពិក Bertha ខណៈព្យុះភ្លៀងវាយប្រហារតំបន់ឆ្នេរGalvestonកាលព

2026/07/24 07:58:27 pm
​ស្ប៉ាញប្រកាសគ្រាអាសន្នជាតិចំពោះភ្លើងឆេះព្រៃនៅជិតទីក្រុងMadrid និងនៅខេត្ត Avilaកាល
2026/07/24 07:57:51 pm
​ជនប៉ាឡេស្ទីន ៤នាក់ និងអ្នកតាំងលំនៅនិគមន៍អ៊ីស្រាអែលម្នាក់ស្លាប់ អំឡុងការប៉ះទង្គិចគ្នានៅជិតទីក្រុង Nablus
2026/07/24 07:56:35 pm
​អគ្គិភ័យ បានឆាបឆេះឃ្លាំងស្តុកទំនិញរបស់ក្រុមហ៊ុនលក់រាយតាមប្រព័ន្ធនិម្មិតរុស្ស៊ី Wildberries នៅជិតទីក្រុង St.Petersburg
2026/07/24 07:56:01 pm
​លោកកអធិការបតីFriedrich Merzនឹងតែងតាំងអគ្គសេនាធិការស្រីលើកដំបូងរបស់អាល្លឺម៉ង់
2026/07/24 07:55:28 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm