ស្ថានទូតបារាំងនៅកម្ពុជារៀបចំពិធីជួបជុំអតីតនិស្សិតកម្ពុជាដែលបានសិក្សានៅបារាំងជាង៤០០នាក់

2023/05/20 04:17:16 am        225

ភ្នំពេញ ៖ ស្ថានទូតបារាំងប្រចាំនៅកម្ពុជា នៅល្ងាចថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣នេះ បានរៀបចំ​ពិធីជួបជុំអតីត និស្សិតខ្មែរដែលបានទៅសិក្សានៅប្រទេសបារាំង ឬទទួលបាន​សញ្ញាប័ត្រ​ពីគ្រឹះស្ថាន​ឧត្តមសិក្សាបារាំងជាងបួនរយនាក់ ខណៈការរៀបចំកម្មវិធីនេះឡើងក្នុងក្របខណ្ឌនៃទិវា France Alumni លើកទី១ ដែលផ្តួចផ្តើមគំនិតដោយលោកស្រី កាតឺរីន កូឡូណា រដ្ឋមន្ត្រីក្រសួងអឺរ៉ុប និងការបរទេសបារាំង។

កម្មវិធីជួបជុំដែលរៀបចំនៅស្ថានទូតបារាំងនៅពេលនេះ ទទួលបានការអញ្ជើញ​ចូលរួមពីភ្ញៀវ​កិត្តិយសប្រមាណ៤៥០នាក់ ក្នុងនោះមានឥស្សរជនជាន់ខ្ពស់ជាច្រើន រួមទាំងរដ្ឋមន្ត្រីផងដែរ ដែល​សុទ្ធសឹង​ជាអតីតនិស្សិតដែលធ្លាប់បានសិក្សានៅប្រទេសបារាំង ឬទទួលសញ្ញាប័ត្រ​ពីគ្រឹះ​ស្ថានឧត្តម​សិក្សាបារាំង។ ហើយកម្មវិធីនេះ ក៏ជាឱកាសដើម្បីអបអរនិស្សិតកម្ពុជា៣១២នាក់ ដែលទទួលបានសញ្ញាប័ត្របារាំងកាលពីឆ្នាំ២០២២បន្ទាប់ពីបានសិក្សានៅប្រទេសបារាំង ឬនៅ​តាមថ្នាក់​ពិសេសនៃគ្រឹះស្ថានសិក្សាប្រើប្រាស់ភាសាបារាំងនៅកម្ពុជាផងដែរ។

ថ្លែងនៅក្នុងកម្មវិធីនោះ លោក ហ្សាក់ ប៉ឺឡេ ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា បានរំលឹកអំពី​ភាពរស់រវើកនៃកិច្ចសហប្រតិបត្តិការរវាងសាកលវិទ្យាល័យនៃប្រទេសបារាំង និងប្រទេសកម្ពុជា។ បន្ថែមលើកិច្ចសហប្រតិបត្តិការវិទ្យាសាស្រ្តជាច្រើនរវាងវិទ្យាស្ថានស្រាវជ្រាវសម្រាប់ការអភិវឌ្ឍ(IRD) មជ្ឈមណ្ឌល CIRAD និងសកលវិទ្យាល័យនានារបស់កម្ពុជា បច្ចុប្បន្ននៅប្រទេសកម្ពុជា និស្សិត​អាចទទួលបានសញ្ញាប័ត្រពីគ្រឹះស្ថានឧត្តមសិក្សាបារាំងនៅលើជំនាញជា​ច្រើនតាមរយៈការបណ្តុះបណ្តាល់ជាភាសាបារាំងនៅ​តាមសាកលវិទ្យាល័យ​កម្ពុជាចំនួន៤ គឺសាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្រ្ត ​និងវិទ្យាសាស្រ្តសេដ្ឋកិច្ច សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ វិទ្យាស្ថានបច្ចេក​វិទ្យា​កម្ពុជា និងសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល។

លោកឯកអគ្គរដ្ឋទូតបានបន្តទៀតថា គ្រូពេទ្យកម្ពុជាជាច្រើនរូប​ដែលបានបំពេញកម្មសិក្សា​នៅតាម​មន្ទីរពេទ្យបារាំង និងនិស្សិតអាហារូបករណ៍រដ្ឋាភិបាលបារាំង និងនិស្សិតអាហារូបករណ៍​សហហិរញ្ញប្បទានផ្តល់ដោយគ្រឹះស្ថានសិក្សាកម្ពុជា ក៏មានវត្តមានក្នុងឱកាសខាងលើផងដែរ។ លោកឯកអគ្គរដ្ឋទូតបារាំងបានស្វាគមន៍និស្សិតទាំងនេះឱ្យចូលរួមក្នុងបណ្តាញអតីតនិស្សិតកម្ពុជាមកពីបារាំង (France Alumni Cambodge) និងបានថ្លែងអំណរគុណដៃ​គូកម្ពុជាចំពោះ​ទំនាក់ទំនងទ្វេភាគី​ប្រកប​ដោយគុណភាព៕ អត្ថបទ ៖ បាន ចក់

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        141
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        104
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកទៅលេងឆ្នេរសមុទ្ររដ្ឋTexas មិនខ្វាយខ្វល់នឹងព្យុះត្រូពិក Bertha ខណៈព្យុះភ្លៀងវាយប្រហារតំបន់ឆ្នេរGalvestonកាលព

2026/07/24 07:58:27 pm
​ស្ប៉ាញប្រកាសគ្រាអាសន្នជាតិចំពោះភ្លើងឆេះព្រៃនៅជិតទីក្រុងMadrid និងនៅខេត្ត Avilaកាល
2026/07/24 07:57:51 pm
​ជនប៉ាឡេស្ទីន ៤នាក់ និងអ្នកតាំងលំនៅនិគមន៍អ៊ីស្រាអែលម្នាក់ស្លាប់ អំឡុងការប៉ះទង្គិចគ្នានៅជិតទីក្រុង Nablus
2026/07/24 07:56:35 pm
​អគ្គិភ័យ បានឆាបឆេះឃ្លាំងស្តុកទំនិញរបស់ក្រុមហ៊ុនលក់រាយតាមប្រព័ន្ធនិម្មិតរុស្ស៊ី Wildberries នៅជិតទីក្រុង St.Petersburg
2026/07/24 07:56:01 pm
​លោកកអធិការបតីFriedrich Merzនឹងតែងតាំងអគ្គសេនាធិការស្រីលើកដំបូងរបស់អាល្លឺម៉ង់
2026/07/24 07:55:28 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm