ព្រះអង្គម្ចាស់នរោត្តម ចក្រា វុធចុះសំណេះសំណាលជាមួយថ្នាក់ដឹកនាំបក្សនៅខេត្តសៀមរាបជាង១៥០នាក់

2023/05/20 04:32:14 am        178

ភ្នំពេញ ៖ ព្រះអង្គម្ចាស់នរោត្តម ចក្រា វុធ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច នៅរសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣នេះបានយាងចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយថ្នាក់ដឹកនាំបក្សនៅខេត្តសៀមរាបជាង១៥០នាក់ និងប្រកាសតែងតាំងលោក សាយ ហាក់ ជាប្រធានក្រុមការងារបោះឆ្នោតខេត្តសៀមរាបផងដែរ។

មានបន្ទូលនៅក្នុងឱកាសនោះ ព្រះអង្គម្ចាស់នរោត្តម ចក្រា វុធ បានអំពាវនាវដល់សហជីវិន-សហ ជីវនីទាំងអស់ត្រូវចេះសាមគ្គីគ្នា និងស្រលាញ់គ្នា ដោយត្រូវខិតខំធ្វើយ៉ាងណារិះរកយុទ្ធសាស្រ្តដើម្បីឲ្យប្រជានុរាស្រ្តគាំទ្រគណបក្សហ៊្វុនស៊ិនប៉ិចឡើងវិញ និងដើម្បីស្រង់កេរ្តិ៍ឈ្មោះគណបក្សហ៊្វុនស៊ិនប៉ិចឲ្យមានសំ ឡេងគាំទ្រក្នុងរដ្ឋសភាឡើងវិញផងដែរ។

ព្រះអង្គម្ចាស់នរោត្តម ចក្រា វុធ ក៏បានមានបន្ទូលរំលឹកដល់ថ្នាក់ដឹកនាំគណបក្ស នៅ ខេត្តសៀមរាបផងដែរថា គណបក្សហ៊្វុនស៊ិនប៉ិចគឺកើតចេញពីស្នាព្រហស្ថអតីតព្រះមហាក្សត្រ ព្រះបរមរតនកោដ្ឋ ដូច្នេះទាំងអស់គ្នាត្រូវតែរក្សាកេរ្តិ៍តំណែលគណបក្សនេះឲ្យបានក្នុងនាមយើងស្រលាញ់ព្រះអង្គ ធ្លាប់ដង្ហែតាមព្រះអង្គ និងស្រលាញ់របបរាជានិយមនោះ។

ក្រោយប្រកាសតែងតាំងជាផ្លូវការពីព្រះអង្គម្ចាស់នរោត្តម ចក្រា វុធ លោក សាយ ហាក់ ជាប្រធាន ក្រុមការងារបោះឆ្នោតខេត្តសៀមរាប បានធ្វើការសច្ចាប្រណិធានថា លោកសូមសន្យា និងប្តេជ្ញាចិត្តអស់ពី កម្លាំងកាយដង្ហែតាមព្រះអង្គម្ចាស់នរោត្តម ចក្រា វុធ ជារៀតរហូត និងខិតខំប្រឹងប្រែងសាមគ្គីភាព ដើម្បី ស្វែងរកសំឡេងឆ្នោតជូនគណបក្សហ៊្វុនស៊ិនប៉ិច ក្នុងឱកាសបោះឆ្នោតជាតិលើកទី៧ ដែលនឹងប្រព្រឹត្តទៅ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះផងដែរ៕ ដោយ ៖ បាន​ ចក់

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        137
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        103
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកទៅលេងឆ្នេរសមុទ្ររដ្ឋTexas មិនខ្វាយខ្វល់នឹងព្យុះត្រូពិក Bertha ខណៈព្យុះភ្លៀងវាយប្រហារតំបន់ឆ្នេរGalvestonកាលព

2026/07/24 07:58:27 pm
​ស្ប៉ាញប្រកាសគ្រាអាសន្នជាតិចំពោះភ្លើងឆេះព្រៃនៅជិតទីក្រុងMadrid និងនៅខេត្ត Avilaកាល
2026/07/24 07:57:51 pm
​ជនប៉ាឡេស្ទីន ៤នាក់ និងអ្នកតាំងលំនៅនិគមន៍អ៊ីស្រាអែលម្នាក់ស្លាប់ អំឡុងការប៉ះទង្គិចគ្នានៅជិតទីក្រុង Nablus
2026/07/24 07:56:35 pm
​អគ្គិភ័យ បានឆាបឆេះឃ្លាំងស្តុកទំនិញរបស់ក្រុមហ៊ុនលក់រាយតាមប្រព័ន្ធនិម្មិតរុស្ស៊ី Wildberries នៅជិតទីក្រុង St.Petersburg
2026/07/24 07:56:01 pm
​លោកកអធិការបតីFriedrich Merzនឹងតែងតាំងអគ្គសេនាធិការស្រីលើកដំបូងរបស់អាល្លឺម៉ង់
2026/07/24 07:55:28 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm