
បំណែកនាវាកម្សាន្ត Titanicត្រូវបានគេមើលឃើញច្បាស់ទាំងស្រុងជាលើកដំបូងជាផ្នែកមួយដែលក្រុមអ្នកស្រាវជ្រាវនិយាយថា វាគឺជាគម្រោងរូបស្កេនក្រោមទឹកធំបំផុតនៅក្នុងប្រវត្តិសាស្រ្ត ។
រូបភាពពេញប្រភេទ 3D ត្រូវបានបង្កើតឡើងជាមួយនឹងទិន្នន័យដែលប្រមូលបានដោយយានមុជទឹក ២គ្រឿងឈ្មោះ Romeo និង Juliet អំឡុងបេសកកម្មរយៈពេល ១សប្តាហ៍ទៅកាន់ទីតាំងលិចនាវានៅក្នុងសមុទ្រអាត្លង់ទិកខាងជើង កាលពីរដូវក្តៅឆ្នាំ ២០២២ ។ នៅក្នុងបេសកកម្មនេះ ពួកវាប្រមូលបានទិន្នន័យ 16TB ពីបំណែកនាវាប្រវែង ៣.៨០០ម៉ែត្រ នៅពីក្រោមផ្ទៃនាវា ។
ក្រុមអ្នកវិទ្យាស្រ្តដែលពាក់ព័ន្ធនឹងគម្រោងមួយនេះ បានចាត់ទុកវាថាជាឧបករណ៍ប្តូរហ្គេម ដែលនឹងបើកឱកាសឲ្យសរសេរឡើងវិញទាំងស្រុងនូវការយល់ដឹងរបស់ពួកយើងពីគ្រោះមហន្តរាយឆ្នាំ ១៩១២ មួយនេះ ។
គួររំឭកថា នាវាកម្សាន្ត Titanicបានលិចនៅព្រឹកថ្ងៃទី ១៥ ខែមេសា ឆ្នាំ ១៩១២ ដោយបានសម្លាប់មនុស្ស ១.៥១៧នាក់ ។ ក្រុមអ្នកស្រាវជ្រាវ និយាយថា ការសិក្សា បានធ្វើឡើងដោយគ្មានការរារាំងជាមួយនឹងការលិចនាវានោះឡើយ ហើយក្រុមការងារ បានរៀបចំពិធីដាក់បាច់ផ្កា ដើម្បីរំឭកដល់វិញ្ញាណក្ខន្ធអ្នកស្លាប់ ៕
