បង្ក្រាបល្បែងស៊ីសងទៀតហើយ នៅខណ្ឌពោធិ៍សែនជ័យ

2023/05/20 03:01:10 pm        253

 ភ្នំពេញ៖ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យបន្តឆ្មក់បង្ក្រាបល្បែងស៊ីសងប្រភេទកាស៊ីណូរបស់ជនជាតិចិនឃាត់មនុស្សប្រុស ស្រីជាង២០នាក់ ។

 មន្ត្រីអាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ប្រាប់អោយដឹងថា អាជ្ញាធរខណ្ឌពោធិ៍សែនជ័យដឹកនាំផ្ទាល់ដោយលោក សក់ ច័ន្ទកញ្ញារិទ្ធ កាលពីរសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ​២០២៣

ឆ្មក់ចុះបង្ក្ត្រាបទីតាំងបង្កប់ល្បែងស៊ីសងខុសច្បាប់ ចំនួន ០២ទីតាំង ក្រោមការសម្របសម្រួលពីលោក ទី មុនិន្ទ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ។

 ទីតាំងទី១ ស្ថិតនៅភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដកហូត ទូហ្គេមបាញ់ត្រីចំនួន ១គ្រឿង តុលេងបៀ ចំនួន ០៤គ្រឿង ម៉ូនីទ័រកុំព្យូទ័រចំនួន ០៤គ្រឿង និងឃាត់ខ្លួនមនុស្ស ចំនួន ២០នាក់ ក្នុងនោះ ជនជាតិខ្មែរ ចំនួន ១១នាក់ ស្រី និង ជនជាតិចិន ចំនួន ០៩នាក់ ប្រុស។

ទីតាំងទី២ ដកហូតទូហ្គេមបាញ់ត្រី ចំនួន ១គ្រឿង តុលេងបៀ ចំនួន ០៤គ្រឿង ម៉ូនីទ័រកុំព្យូទ័រ ចំនួន ០៣ គ្រឿង

ព្រមទាំង ឃាត់ខ្លួនស្ត្រី ០៣នាក់ ជាជនជាតិខ្មែរ។

 វត្ថុតាងទាំងអស់ និងមនុស្ស សមត្ថកិច្ចកំពុងបន្តនីតិវិធីនៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ។

សូមជម្រាបជូនថា លោក សក់​ ច័ន្ទ​កញ្ញា​រិទ្ធ​ អភិបាល នៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ បានដឹកនាំកម្លាំងឆ្មក់បង្ក្ត្រាបទីតាំងល្បែងស៊ីសងខុសច្បាប់ ( ប្រភេទ កាស៊ីណូ) កាលពីរសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ​២០២៣

នៅភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ វត្ថុតាងដកហូត តុបៀរបាល់ហ្គារ៉ាត់ ចំនួន ០៣តុ ហ្គេមបាញ់ត្រី ចំនួន ០២ទូធំ បៀរ ចំនួន ៥កេះ ម៉ូតូ ចំនួន ០៣គ្រឿង និងកៅអីមួយចំនួនទៀត ដោយឡែក មនុស្សគេចខ្លួនអស់រលីង ហាក់មានអ្នករាយការអោយដឹងមុន ៕តារាវុទ្ធី

អត្ថបទដែលទាក់ទង

ពាក់ព័ន្ធករណី Online Scams៖ ជនជាតិចិនចំនួន ១៦២នាក់ត្រូវបានបណ្ដេញចេញពីកម្ពុជា
2026/07/20 06:00:40 pm        251
អគ្គនាយកដ្ឋានពន្ធនាគារ កំពុងសិក្សារៀបចំទីតាំងឃុំឃាំងថ្មីបន្ថែម ខណៈចំនួនជនជាប់ឃុំមានការកើនឡើងខ្លាំង
2026/07/10 09:19:58 pm        362
សមត្ថកិច្ចខេត្តព្រះសីហនុរកឃើញអ្នកបើកបររថយន្តធុនធ្ងន់មួយចំនួនមានសារធាតុគ្រឿងញៀននៅក្នុងខ្លួន
2026/07/10 01:29:28 am        176

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ

2026/07/24 04:05:22 pm
​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm
​លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm
​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm