KOICA ប្រកាស​សម្ពោធ​ដាក់អោយ​ប្រើប្រាស់​ជា​ផ្លូវការអគារ​ទារកដ្ឋាន នៅ​សា​លាម​តេ្ត​យ្យ​ធនធាន​ព្រៃវែង​

2023/05/20 06:30:35 pm        266

ព្រៃវែង៖ លោក នោ ហ្យ​ន់​ជូន (Rho Hyunjun) ប្រធាន​តំណាង​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​កូរ៉េ (​ក​យ​កា​-KOICA)​ប្រចាំ​ប្រទេស​កម្ពុជា និង​លោក ប៉ាវ សុធីរ ប្រធាន​មន្ទីរអប់រំ យុវជន និង​កីឡា ខេត្តព្រៃវែង នា​រសៀល​ថ្ងៃទី​១៩ ខែឧសភា បាន​សម្ភោ​ធ​ដាក់អោយ​ប្រើប្រាស់​ជា​ផ្លូវការ​អគារ​ទារកដ្ឋាន នៅ​សា​លាម​តេ្ត​យ្យ​ធនធាន​ព្រៃវែង​។​

ក​យ​កា​-KOICA បាន​បញ្ជូន​អ្នកស្ម័គ្រចិត្ត​ជនជាតិ​កូរ៉េ មក​ប្រទេស​កម្ពុជា​តាំងពី​ឆ្នាំ​២០០៣​។ ក​យ​កា​-KOICA​បាន​បញ្ជូន​អ្នកស្ម័គ្រចិត្ត​មក​កម្ពុជា​ឡើងវិញ បន្ទាប់ពី​រាជរដ្ឋាភិបាល​កម្ពុជា បាន​គ្រប់គ្រង​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​។ ជា​លទ្ធផល​អ្នកស្ម័គ្រចិត្ត កញ្ញា Kang Haesun ដែលមាន​ជំនាញ​គិលានុបដ្ឋាយិកា ត្រូវបាន​បញ្ជូនទៅ​មន្ទីរអប់រំ យុវជន និង​កីឡា ខេត្តព្រៃវែង​។ បេសកកម្ម​មួយឆ្នាំ នៃ​ការងារ​ស្ម័គ្រចិត្ត​នេះ កញ្ញា បានរៀបចំ​គម្រោង​លើកកម្ពស់​សិទ្ធ​សុខភាព​របស់​កុមារ ក្រោម​អាយុ​០៣​ឆ្នាំ នៅ​ខេត្តព្រៃវែង ក្រោម​កិច្ចសហការ​ជាមួយ​មន្ទីរអប់រំ​។ គម្រោង​នេះ​មាន​គោលបំណង​លើកកម្ពស់​សិទ្ធ​សុខភាព​កុមារ ក្រោម​អាយុ​០៣​ឆ្នាំ ដោយ​ការបង្កើត​នូវ​បរិស្ថាន​ស្អាត​ជាមួយ និង​ការប្រើប្រាស់​ទឹកស្អាត អនាម័យ សុខភាព និង​ឱកាស​អប់រំ​បឋម តាមរយៈ​ការផ្ដល់​នូវ​ហេដ្ឋារចនាសម្ព័ន្ធ និង​សម្ភារៈ​សម្រាប់​មណ្ឌល​ថែទាំ​កុមារ​។​

​​គម្រោង​នេះ​ ត្រូវបាន​គាំទ្រ​ដោយ ក​យ​កា ប្រចាំ​នៅ​ប្រទេស​កម្ពុជា ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ​ជា ២​ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក និង​មានការ​ចូលរួម​បដិភាគ​ប្រមាណ​ជា​១​ពាន់​ដុល្លារ​សហរដ្ឋអាមេរិក ពី​មន្ទីរអប់រំ ខេត្តព្រៃវែង​។ គម្រោង​នេះ​រួមមាន​ការសាងសង់​អគារ​ជាមួយ នឹង​ការបំពាក់​សម្ភារៈ បរិក្ខារ ក៏ដូចជា​ការបណ្ដុះបណ្ដាល​គ្រូ ទៅលើ​សុវត្ថិភាព និង​អនាម័យ​ជាដើម​។ បន្ថែម​លើ​នេះ ក​យ​កា ក៏បាន​ឧបត្ថម្ភ​សៀវភៅ ៥០​ក្បាល និង​សម្ភារៈ​ក្មេង​លេង ចំនួន ២៣​ប្រភេទ​ផ្សេងទៀត ទៅកាន់​មជ្ឈមណ្ឌល ដើម្បី​បំពេញបន្ថែម​នូវ​តម្រូវការ និង​ដើម្បី​ធានា​សុខភាព និង​ការអប់រំ​របស់​កុមារ​នៅក្នុង​ខេត្តព្រៃវែង​។

មជ្ឈមណ្ឌល​ថែទាំ​កុមារ​នេះ អាច​ផ្ដល់​សេវា​សម្រាប់​កុមារ យ៉ាងតិច​៦០​នាក់ និង​អាច​ច្រើនជាង​នេះ​នៅពេល​អនាគត​។ ការិយាល័យ ក​យ​កា​-KOICA និង​អ្នកស្ម័គ្រចិត្ត ជឿជាក់​យ៉ាង​មុតមាំ​ថា គម្រោង​នេះ និង​អាច​ធានាបាន​នូវ​សុខភាព និង​សុខមាលភាព​របស់​កុមារ នៅក្នុង​សហគមន៍​នេះ​។ គម្រោង​នេះ​ត្រូវបាន​រៀបចំឡើង ដើម្បី​ផ្ដល់នូវ​ការអប់រំ​ប្រកបដោយ​សមភាព និង​សមធម៌ និង​លើកកម្ពស់​ឱកាស​អប់រំ​ពេញ​មួយជីវិត​ប្រកបដោយ​បរិ​យា​ប័ន្ន​។ បន្ថែម​លើ​នេះ​ទៅទៀត​ស្ថាប័ន​ដៃគូ​អាចបង្កើត​នូវ​ប្រព័ន្ធគ្រប់គ្រង​ប្រកបដោយ​ចីរភាព សម្រាប់​មជ្ឈមណ្ឌល​ដែល​អនុញ្ញាតអោយ​កុមារ​មានលទ្ធភាព​ប្រើប្រាស់​ទឹកស្អាត និង​អនាម័យ​បន្ទាប់ពី​ការប្រគល់​ជូន​នេះ​។

​​លោក Rho Hyun-Jun បាន​កោតសរសើរ កញ្ញា Kang Haesun សម្រាប់​ការលះបង់ និង​ការខិតខំ​ប្រឹងប្រែង​សម្រាប់​គម្រោង​មួយ​នេះ​ដែលជា​ផ្នែក​មួយ​នៃ​បេសកកម្ម​របស់​កញ្ញា​នៅក្នុង​ប្រទេស​កម្ពុជា និង​សូម​ថ្លែងអំណរគុណ​លោក​ប្រធាន​មន្ទីរអប់រំ និង​អ្នកពាក់ព័ន្ធ​ទាំងអស់ ដែល​បាន​ជួយ​គាំទ្រ និង​ធ្វើអោយ​កម្មវិធី​នេះ​កើតមានឡើង​ទៅបាន​។ ការិយាល័យ ក​យ​កា នៅ​កម្ពុជា គឺជា​ទីភ្នាក់ងារ​អនុវត្តន៍​កម្មវិធី​អ្នកស្ម័គ្រចិត្ត​មួយ​របស់ WFK ដែលជា​កម្មវិធី​បញ្ជូន​អ្នកស្ម័គ្រចិត្ត​ជនជាតិ​កូរ៉េ ទៅ​ទូទាំង​ពិភពលោក​៕ អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ
2026/07/24 04:05:22 pm        44
ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        33
អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        239

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ

2026/07/24 04:05:22 pm
​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm
​លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm
​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm