ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានឃុំពាមរាំង ដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ចុះពិនិត្យសុខភាពទូទៅ ពិនិត្យភ្នែកនិងផ្តល់ថ្នាំ ជូនប្រជាពលរដ្ឋ

2023/05/20 11:17:12 pm        500

​កណ្ដាល៖ នៅ​មណ្ឌល​សុខភាព​ពាម​រាំង នា​ព្រឹក​ថ្ងៃ​សៅរ៍ ទី ២០ ខែឧសភា ឆ្នាំ ២០២៣ នេះ លោកជំទាវ ម៉ែន នារី​សោ​ភ័គ និង​សហការី​ នៃ​ក្រុមការងារ​គណបក្ស​ប្រជាជនកម្ពុជា ចុះ​មូលដ្ឋាន​ឃុំពាម​រាំង រួមជាមួយ​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត បាន​អញ្ជើញ​ជួប​សំណេះសំណាល អប់រំ​ផ្សព្វផ្សាយ​ពី​ការថែទាំ​សុខភាព ពិគ្រោះ​យោបល់ ជំងឺ​ទូទៅ ផ្តល់​ថ្នាំ​ព្យាបាល រួមទាំង​ពិនិត្យ​សុខភាព​ភ្នែក ផ្តល់​វែ​នតា​ដោយ​ឥតគិតថ្លៃ ជូន​ប្រជាពលរដ្ឋ​ប្រមាណ ៦៥០​នាក់ រស់នៅ​ឃុំ​ពាម​រាំង ស្រុកលើក​ដែក ខេត្តកណ្តាល​។

​ការចុះពិនិត្យ​សុខភាព​ទូទៅ និង​ពិនិត្យ​ភ្នែក រួមទាំង​ការផ្តល់​ថ្នាំ​ជូន​ពលរដ្ឋ​នេះ ក៏មាន​ការចូលរួម​ផ្តល់​ការឧបត្ថម្ភ​ពី លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ឃួន សុ​ដា​រី , ឯកឧត្តម ឃួន ផល្លា​រិ​ទ្ធ និង​ក្រុមការងារ ភូមិ​ព្រែ​កតា​ទួន​និង​ភូមិ​ថ្មី នៃ​ឃុំ​ពាម​រាំង , ឯកឧត្តម គង់ សោភ័ណ និង​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត ឯកឧត្តម កែវ រតនៈ​ផងដែរ​។​

​លោកយាយ​លោកតា និង​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ឃុំ​ពាម​រាំង ស្រុក​លើក​ដែក ខេត្តកណ្តាល សប្បាយរីករាយ និង​ថ្លែងអំណរគុណ​ចំពោះ​ក្រុមការងារ​គណបក្ស​ថ្នាក់កណ្តាល​ចុះ​មូលដ្ឋាន​ឃុំ​ពាម​រាំង និង​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត ដែល​បានរៀបចំ​ជា​លើក​ទី​៣ មក​ពិនិត្យ​សុខភាព ពិគ្រោះ​យោបល់ ជំងឺ​ទូទៅ ផ្តល់​ថ្នាំ​ព្យាបាល រួមទាំង​ពិនិត្យ​សុខភាព​ភ្នែក ផ្តល់​វែ​នតា​ដោយ​ឥតគិតថ្លៃ ជូន​ពួកគាត់​នាពេលនេះ​។​

​សូមបញ្ជាក់​ផងដែរ​ថា ថ្ងៃនេះ​គឺជា​លើក​ទី​៣ ហើយដែលក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ឃុំ​ពាម​រាំង រួមជាមួយ​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត បាន​ចុះ​អប់រំ​សុខភាព និង​ពិនិត្យ​សុខភាព​ជូន​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ឃុំ​ពាម​រាំង ។ ក្រុមការងារ​នឹង​បន្ត​ចុះ​ធ្វើសកម្មភាព​នេះ​ជា​បន្តបន្ទាប់ ដែល​អាជ្ញា​មូលដ្ឋាន​នឹង​ជូនដំណឹង​ដល់​ប្រជាពលរដ្ឋ​អំពី​កាលបរិច្ឆេទ​ដែល​បានកំណត់​។​

​នា​ព្រឹក​ថ្ងៃ​ដដែល​នេះ លោកជំទាវ ម៉ែន នារី​សោ​ភ័គ និង​ក្រុមការងារ ក៏បាន​អញ្ជើញ​ជួប​សំណេះសំណាល និង​ប្រគល់​សម្ភារ​សិក្សា​ជូន​សិស្សានុសិស្ស​ចំនួន ២២១​នាក់ នៅ​សាលាបឋមសិក្សា​ពាម​រាំង​លើផងដែរ​៕​

អត្ថបទដែលទាក់ទង

អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        69
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        60
ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm        61

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី

2026/07/24 04:27:02 pm
​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm
​មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm
​ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm
​សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី
2026/07/24 04:12:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm