លោក Lavrov ៖ ក្រុមប្រទេស G7 ប្តេជ្ញាចិត្តទប់ទល់ទ្វេដងជាមួយរុស្ស៊ី និងចិន

2023/05/21 04:53:51 pm        423

រដ្ឋមន្រ្តីការបរទេសរុស្ស៊ី លោក Sergei Lavrov និយាយកាលពីថ្ងៃសៅរ៍ថា ការ​សម្រេច​ចិត្ត​របស់​ក្រុម​ប្រទេស​មានឧស្សាហកម្មលូតលាស់ G7 នៅកិច្ចប្រជុំកំពូលក្នុងប្រទេសជប៉ុន គឺមាន​គោល​បំណង​ទប់​ទល់ទ្វេដងជាមួយរុស្ស៊ី និងចិន ។

ថ្លែងនៅក្នុងសុន្ទរកថា តាមកញ្ចក់ទូរទស្សន៍ លោក Lavrov បានបញ្ជាក់​ឡើង​វិញ​ពី​អំណះ​អំណាង​របស់​រុស្ស៊ីដែ​លថា លោកខាងលិច កំពុងប្រើប្រាស់​អ៊ុយក្រែន​ជា​ឧបករណ៍​ដើម្បី​យក​ឈ្នះ​យុទ្ធ​សាស្រ្ត​លើ​រុស្ស៊ី។ សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត​របស់​ពួក​គេ​បដិសេធន៍​រឿង​ដែល​និយាយ​ថា​ ពួក​គេ​ជួយ​ឲ្យ​ទី​ក្រុង​គីវការពារ​ខ្លួនឯងប្រឆាំងនឹងសង្រ្គាមខុសច្បាប់។ 

លោកនិយាយថា គោលបំណងត្រូវបានបង្កើតឡើងដោយបើកចំហ និងខ្លាំងក្លា ដើម្បី​យក​ឈ្នះ​រុស្ស៊ី​នៅ​លើសមរភូមិប្រយុទ្ធ ហើយរឿងនេះ មិនឈប់ត្រឹមហ្នឹងទេ ប៉ុន្តែ​ត្រូវ​ជម្រុះ​ពួក​គេ​ជា​គូ​ប្រជែង​ភូមិ​សាស្ត្រ​នយោបាយ ។ 

លោក Lavrov បន្តថា មើលការសម្រេចចិត្តដែលត្រូវបានពិភាក្សា និងអនុម័តនៅថ្ងៃនេះនៅទីក្រុង Hiroshima ក្នុងកិច្ចប្រជុំកំពូលក្រុមប្រទេស G7 គឺមានគោលដៅទប់ទល់ទ្វេដងជាមួយរុស្ស៊ី និង​ចិន។ 

សូមបញ្ជាក់ថា នៅក្នុងសេចក្តីថ្លែងការណ៍មុននេះ ក្រុមប្រទេស G7​បាន​យល់​ព្រម​រឹត​បន្តឹង​ទណ្ឌ​កម្ម​លើ​រុស្ស៊ី ។ ពួកគេបានជំរុញចិនផងដែរដាក់សម្ពាធលើរុស្ស៊ីឲ្យបញ្ឈប់ការវាយលុករបស់ពួកគេ និង​ដក​កងទ័ព​ជា​បន្ទាន់​ចេញ​ពី​ប្រទេសអ៊ុយក្រែន៕ អត្ថបទ៖ សារ៉ាត់

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        83
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        72
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        67

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm