កងកម្លាំងសន្តិសុខ និងក្រុមបាតុករប៉ះទង្គិចគ្នានៅទីក្រុង Kinshasa ប្រទេសកុងហ្គោ

2023/05/21 05:35:20 pm        373

កងកម្លាំងសន្តិសុខសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ បានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក និង​តតាំង​ជាមួយ​ក្រុមបាតុករប្រឆាំងរដ្ឋាភិបាលនៅតាមផ្លូវក្នុងរដ្ឋធានី Kinshasa។ ក្រុមបាតុករទាំងនេះ បាន​តវ៉ាប្រ​ឆាំងនឹងភាពមិនប្រក្រតីនៅការចុះបញ្ជីបោះឆ្នោត។

រូបភាព​វីដេអូ ដែលបានបង្ហោះនៅលើបណ្តាញព័ត៌មានសង្គម ឃើញ​ដង​ផ្លូវ​ពេញ​ណែន​ដោយ​ហ្វូង​មនុស្ស​នៅ​ក្នុងទីក្រុង Kinshasa ស្របពេលដែលកងកម្លាំងសន្តិសុខប្រដាប់ដោយអាវុធ មើល​ក្រុម​បាតុករ​ពី​លើ​រថយន្តរបស់ពួកគេ ។ 

ក្រុមបាតុករទាំងអស់នេះ ខឹងសម្បារផងដែរលើការចំណាយកើនឡើងលើជីវិរភាពរស់នៅ និង​ភាព​អសន្តិសុខដ៏យូរនៅតំបន់ភាគខាងកើតប្រទេស ជាទីដែលក្រុមជីវពលប្រដាប់អាវុធ និង​ក្រុម​ឧទ្ទាម បានសម្លាប់មនុស្សរាប់រយនាក់ និងធ្វើឲ្យមនុស្សជាង ១លាននាក់ ជម្លៀសខ្លួន។ 

ដោយ​ឡែក ក្រុមបាតុកររាប់សិបនាក់ ត្រូវបានឃាត់ខ្លួនដោយកងកម្លាំងសន្តិសុខ ភ្លាមៗ​ក្រោយ​ពេល​ចាប់​ផ្តើម​បាតុកម្ម ដែលអំពាវនាវដោយក្រុមមេដឹកនាំប្រឆាំង ។ 

លោក Sylvano Kasongo គឺជាអ្នកនាំពាក្យនគរបាលក្រុង Kinshasa និយាយប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​រ៉យទ័រ​ថា ក្រុមនគរបាល ៣នាក់ត្រូវបានឃាត់​ខ្លួន​ផង​ដែរ​សម្រាប់​អំពើ​ហិង្សា​លើ​អនីតិជន​ម្នាក់​ អំឡុងបាតុកម្មនោះ។ លោកបន្តថា ក្រុមនគរបាល ២៧នាក់ បាន​រងរបួស​អំឡុង​ការ​ប៉ះទង្គិច​គ្នា​ជា​មួយ​ក្រុមបាតុករ ។ 

សូមបញ្ជាក់ថា កុងហ្គោ គ្រោងនឹងរៀបចំការបោះឆ្នោតសកលនៅថ្ងៃទី ២០ ខែធ្នូខាងមុខនេះ ពេល​ដែល​លោកប្រធានាធិបតី Felix Tshisekedi ត្រូវបានគេរំពឹងថានឹងតាមរកអាណត្តទី ២​របស់​លោក៕ អត្ថបទ៖ សារ៉ាត់

អត្ថបទដែលទាក់ទង

អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm        12
អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm        32
UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm        42

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ

2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm
​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm