អាជ្ញាធររាជធានីភ្នំពេញ ផ្តល់បណ្ណ ប.ស.ស ជូនសមាគមកង់បី និងបុគ្គលិកបំរើការផ្នែកសេដ្ឋកិច្ចក្រៅប្រព័ន្ធសរុបជាង២ពាន់នាក់

2023/05/21 09:10:43 pm        198

ភ្នំពេញ៖ លោក កៀង ល័ក្ស អនុប្រធានគណៈឃោសនាអប់រំប្រតិកម្មរហ័សរាជធានីភ្នំពេញ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឃួង ស្រេង ប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ បានជួបសំណេះសំណាល និងផ្តល់បណ្ណសមាជិកបេឡាជាតិរបបសន្តិសុខសង្គម(ប.ស.ស) ជូនសមាជិក សមាជិកា សមាគមកង់បី និងបុគ្គលិកបំរើការផ្នែកសេដ្ឋកិច្ចក្រៅប្រព័ន្ធ សរុបចំនួន ២១៣៣នាក់ នាវេលាម៉ោង៨ព្រឹកទី២១ ខែឧសភា ឆ្នាំ២០២៣នេះ។

ក្នុងពិធីនោះដែរលោក កៀង ល័ក្ស បានមានប្រសាសន៍ថា គណបក្សប្រជាជន ជាគណបក្ស​របស់ប្រជាជន កើតឡើង​ស្ថិតស្ថេរ​ និងរីកចម្រើនដោយសារប្រជាជន និងធ្វើអ្វីៗ គ្រប់យ៉ាងដើម្បី​ផលប្រយោជន៍របស់ប្រទេសជាតិ និងប្រជាជន។

គណបក្សប្រជាជនចាប់​ពី​ថ្ងៃ​បដិសន្ធិ​មក គណបក្សបានប្រកាន់ភ្ជាប់នូវគោលបំណង និងឧត្តមគតិ​របស់ខ្លួន គឺឈរនៅខាងប្រជាជន រួមសុខទុក្ខជាមួយប្រជាជននៅគ្រប់កាលៈទេសៈ ពុះពារជម្នះ​គ្រប់ឧបសគ្គ ហ៊ានធ្វើពលិកម្មឥតរួញរា ដើម្បីប្រទេសកម្ពុជា ឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត្យ និងវឌ្ឍនភាពសង្គម។ គណបក្ស បានការពារការរស់ឡើងវិញ​របស់​ប្រជាជន ដោយទប់ស្កាត់មិនឱ្យរបបដ៏ឃោរឃៅនេះអាចវិលត្រឡប់មកវិញបាន និងបានស្តារ និងកសាងសង្គម-សេដ្ឋកិច្ច ពីស្ថានភាពត្រូវបានបំផ្លាញខ្ទេចខ្ទីដល់ឬសគល់ឱ្យរស់ឡើងវិញ និងមានស្ថិរភាពជាជំហានៗ រហូតឈានដល់ដំណាក់កាលអភិវឌ្ឍន៍លើគ្រប់វិស័យប្រកប​ដោយចីរភាព និងសមធម៌។

លោក កៀង ល័ក្ស បានបញ្ជាក់បន្ថែមទៀតថា សម្តេចតេជោបានរំដោះអាយុជីវិតប្រជាជនកម្ពុជា​ពីជំងឺដ៏សាហាវ នៃការរីករាលដាលជំងឺកូវីដ-១៩ ដែលជាវិបត្តិសកល អនុវត្តវិធានការរដ្ឋបាល បិទខ្ទប់ ស្វែងរកវ៉ាក់សាំងគ្រប់ទិសទីចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ “យុទ្ធសាស្រ្តផ្ការីក” ឧបត្ថម្ភជាសម្ភារៈ និងថវិកាជូនប្រជាពលរដ្ឋរងគ្រោះ និងបើកសេដ្ឋកិច្ចប្រទេសដំណើការ​ជាប្រក្រតីភាពឡើងវិញ។ ហើយសម្តេចតេជោ តែងតែយកចិត្តទុកដាក់ចំពោះសុខទុក្ខបុគ្គលិកបំរើការផ្នែកសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងពិសេសប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតទូទាំងប្រទេស ដោយមិនទុកនរណាម្នាក់ស្លាប់ដោយដាច់បាយ។

ប្រជាពលរដ្ឋក៏ដូចជាសមាជិក សមាជិកា ដែលទទួលបានបណ្ណ ប.ស.ស មានការសាទរយ៉ាងខ្លាំង ចំពោះរាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ត្រឹមត្រូវឈ្លាសវៃបំផុតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធានគណបក្សប្រជាជនកម្ពុជា និងនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលជា​មគ្គុទ្ទេសក៍​ “សន្តិភាព” អនុវត្តនូវគោលនយោបាយឈ្នះឈ្នះ បញ្ចប់សង្រ្គាមកាប់សម្លាប់​រង្គាល​ពីរបបប្រល័យពូជសាសន៍ប៉ុល ពត នាំកម្ពុជាមានសុខសន្តិភាព សិ្ថរភាព ឯកភាពជាតិ ឯករាជ្យ និងមានការអភិវឌ្ឍលើគ្រប់វិស័យ។

បន្ថែមទៀតនោះពួកគាត់ សូមថ្លែងអំណរអរគុណដល់ឯកឧត្តម ឃួង ស្រេង ប្រធានគណៈកម្មាធិការ​គណបក្សរាជធានីភ្នំពេញ តែងតែយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋ និងសមាជិកបក្សដែល​មានជីវភាពខ្វះខាត ឧបត្ថម្ភ​គាំពារទាំងផ្នែកសុខុមាលភាព ថវិកា និងគ្រឿងឧបភោគបរិភោគ៕

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        127
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        65
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        190

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ

2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm
​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm