សាខា​កាកបាទក្រហម​ខេត្តតាកែវ​ នាំ​យក​អំណោយ​សម្ដេច​កិត្តិព្រឹទ្ធបណ្ឌិត ​ចែក​ជូន​អាជីវករ​ផ្សារ​ត្រាំកក់

2021/05/07 10:13:34 pm        110

​តាកែវ ៖ ​អភិបាល​ខេត្តតាកែវ និង​ជា​ប្រធាន​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត ​ឯកឧត្តម អ៊ូច ភា បាន​នាំ​យក​អំណោយ​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាក​បាទ​ក្រហមកម្ពុជា ទៅ​ចែក​ជូន​ដល់​ក្រុម​អាជីវករ​ផ្សារ​ត្រាំកក់ ដែល​រងគ្រោះ​ដោយសារ​អគ្គិភ័យ​ឆាបឆេះ​ តូប​អស់ទាំង​ស្រុង កាល​ពីពេល​កន្លងទៅ​ថ្មីៗ​នេះ​។

ក្នុងឱកាស​ចុះ​ចែក​អំណោយ​ដល់​ក្រុមអាជីវករ​ផ្សារ​ត្រាំកក់ នៅ​ព្រឹក​ថ្ងៃទី​៧ ​ខែឧសភា នេះ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត និង​ជា​ប្រធាន​សាខា​កាក​បាទក្រហមកម្ពុជា​ខេត្ត ​មានប្រសាសន៍​ដោយ​បាន​ពាំនាំ​នូវ​បណ្តាំ​សាកសួរ សុខទុក្ខ​ពី​សំណាក់​សម្តេច​កិត្ដិ​ព្រឹទ្ធិ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាក​បាទក្រហមកម្ពុជា មក​ជម្រាប​ជូន​ក្រុម​អាជីវករ​ដោយ​ក្តី​នឹក​រំលឹក ​និង​ចូលរួម​សោកស្ដាយ​ចំពោះ​ហេតុការណ៍​អគ្គិភ័យ ​ដែល​បាន​ឆាប់​ឆេះ​ផ្សារ​ត្រាំកក់​នេះ ដែល​ធ្វើឱ្យ​ខូចខាត​សម្ភារ​លក់ដូរ​អស់​មួយ​ចំនួនធំ ហើយ​គ្រាន់តែ​ទទួល​បាន​ព័ត៌មាន​នេះ​ភ្លាម សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត បាន​ណែនាំ​ឲ្យ​មន្ត្រី​សាខា​កាកបាទក្រហម​ខេត្តតាកែវ​ នាំ​យក​អំណោយ​ទៅ​ចែក​ជូន​ភ្លាមៗ ដើម្បី​ជា​ការ​ជួយ​សម្រាល​ទុក្ខ​បាន​មួយគ្រា​។

ឯកឧត្តម ​​បន្តថា ទីណា​មានទុក្ខ​លំបាក ទីនោះ​តែងតែ​មានមុខ​អាជ្ញាធរ​ជាពិសេស​មន្ត្រី​កាកបាទ​ក្រហម ​ចុះជួយ​បងប្អូន​គ្រប់ពេលវេលា​វេលា ហើយ​ការ​ចុះជួយ​នេះ គឺ​មិន​គិត​ពី​ជាតិ​សាសន៍ ពណ៌​សម្បុរ ​ឬ​និន្នាការ​នយោបាយ​អ្វី​ទាំងអស់​។

ឯកឧត្តម អ៊ូច ភា ឆ្លៀតឱកាស​នេះ បានធ្វើ​ការណែនាំ​ដល់​អាជីវ​រក​ទាំងអស់ កុំ​ភ្លេច​ថែរក្សា​សុខភាព ជាពិសេស ៣​កុំ ៣​កា​ពារ ដោយ​ធ្វើ​យ៉ាងណា​ចៀសវាង​ឱ្យ​បាន​នូវ​ការឆ្លង​ជំងឺ​កូ​វីដ​-១៩ ​នៅក្នុង​សហគមន៍​ ដោយ​ត្រូវតែ​ពាក់​ម៉ាស់ លាងដៃ​នឹង​សាប៊ូ ឬ​អាល់កុល ​និង​ត្រូវ​រក្សា​គម្លាត​ពីគ្នា ​ដែល​បើ​ធ្វើ​ដូច្នេះបាន​វា​នឹង​ជួយ​ទប់ស្កាត់​ការ​ឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ​១៩​ ជាក់​ជាពុំខាន​៕


​អត្ថបទ​៖ គុជ វិភាគ

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        208
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        185
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        203

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត

2026/07/24 03:23:38 pm
​UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm
​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm