កិច្ចព្រមព្រៀងបទឈប់បាញ់នៅស៊ូដង់ បង្កើនក្ដីសង្ឃឹមសម្រាប់ភាពធូរស្រាលនៅក្នុងរដ្ឋធានីខាទូម

2023/05/22 05:30:09 pm        243

ស៊ូដង់៖ ប្រជាពលរដ្ឋបាននិយាយថា គេអាចលឺសន្ធឹកនៃការវាយប្រយុទ្ធគ្នាដ៏ខ្លាំងក្លារវាងក្រុមជម្លោះរបស់ប្រទេសស៊ូដង់ នៅក្នុងរដ្ឋធានីខាទូម (Khartoum) កាលពីថ្ងៃអាទិត្យ បន្ទាប់ពីកិច្ចព្រមព្រៀងបទឈប់បាញ់ ក្រោមការសម្របសម្រួលពីអារ៉ាប៊ីសាអ៊ូឌីត និងសហរដ្ឋអាមេរិក រយៈពេលមួយសប្ដាហ៍បានបង្កើនក្ដីសង្ឃឹមថាជម្លោះដែលមានអាយុកាល៥សប្ដាហ៍មកនេះ នឹងធូរស្រាល។  

កិច្ចព្រមព្រៀងបទឈប់បាញ់ ដែលត្រូវបានចុះហត្ថលេខាដោយកងទ័ពនិងគូប្រជែងកងកម្លាំងគាំទ្ររហ័សប៉ារ៉ា បន្ទាប់ពីជំនួបពិភាក្សានៅក្នុងទីក្រុង Jeddah របស់ប្រទេសអារ៉ាប៊ីសាអ៊ូឌីត ដែលចូលជាធរមាននៅល្ងាចថ្ងៃចន្ទនេះ ដោយមានការឃ្លាំមើលពីយន្តការដែលត្រូវបានគាំទ្រជាអន្តរជាតិ។ កិច្ចព្រមព្រៀងនេះ ក៏បានអនុញ្ញាតឲ្យមានការដឹកជញ្ជូនជំនួយមនុស្សធម៌ចូលក្នុងប្រទេសនេះផងដែរ។ 

បទឈប់បាញ់ដដែលៗ ដែលបានប្រកាសចាប់តាំងពីជម្លោះបានចាប់ផ្ដើមផ្ទុះឡើងកាលពីថ្ងៃទី១៥មេសា បានបរាជ័យក្នុងការបញ្ឈប់ការវាយប្រយុទ្ធគ្នា ប៉ុន្តែកិច្ចព្រមព្រៀងទីក្រុង Jeddah ក្លាយជាកិច្ចព្រមព្រៀងដំបូងដែលភាគីទាំង២បានចុះហត្ថលេខាលើបទឈប់បាញ់មួយបន្ទាប់ពីការចរចា។

សង្រ្គាមនេះ គេបានមើលឃើញមនុស្សប្រមាណ១,២លាននាក់ បានរត់ភៀសខ្លួនចេញពីលំនៅឋានរបស់ពួកគេ ដោយខ្លះនៅក្នុងប្រទេសស៊ូដង់ ឬ ខ្លះរត់គេចចូលទៅក្នុងបណ្ដាប្រទេសជិតខាង នាំឲ្យមានវិបត្តិមនុស្សធម៌ ដែលគំរាមកំហែងដល់ស្ថិរភាពក្នុងតំបន់។ 

យោងតាមអង្គការសុខភាពពិភពលោក មនុស្សចំនួន៧០៥នាក់ បានស្លាប់ និងយ៉ាងហោចណាស់៥,២៨៧នាក់ បានរងរបួសទោះបីជាចំនួនអ្នកស្លាប់ត្រូវគេជឿថាមានខ្ពស់ច្រើនជាងនេះក៏ដោយ៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        325
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm