ទូតចិន៖ កិច្ចសហប្រតិបត្តិការខ្សែក្រវាត់មួយ-ផ្លូវមួយ រវាងកម្ពុជា-ចិន កំពុងផ្ដល់សន្តិភាពដល់តំបន់

2023/05/22 07:32:43 pm        402

ភ្នំពេញ៖ ឯកឧត្តម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា បានអះអាងថា កិច្ច​សហប្រតិបត្តិការខ្សែក្រ វាត់មួយ-ផ្លូវមួយ រវាងកម្ពុជា-ចិន មិនត្រឹមតែផ្ដល់ផលប្រយោជន៍​ដល់ប្រទេសទាំងពីរប៉ុណ្ណោះទេ និងបាន រួមចំណែកផ្ដលភាពវិជ្ជមាន សន្តិភាព និងវិបុលភាពដល់តំបន់ ហើយឥទ្ធិពលរបស់កម្ពុជា ក៏កំពុងត្រូវបាន លើកកម្ពស់ ទាំងក្នុងតំបន់ និងឆាកអន្តរជាតិ ។

ក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការរោងចក្រផលិតសម្បកកង់រថយន្ត ដើម្បីអបអរសាទរខួបលើកទី ១០ នៃ “គំនិតផ្តួចផ្តើមខ្សែក្រវាត់មួយ-ផ្លូវមួយ” នៅតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ នៅ​ថ្ងៃទី២២ ខែឧសភានេះ ឯកឧត្តម វ៉ាង វិនធាន បានលើកឡើងបញ្ជាក់ថា ក្នុងរយៈពេល ១០ឆ្នាំកន្លង​ម​កនេះប្រទេសទាំងពីរ បានប្រកាន់ខ្ជាប់នូវគោលគំនិត​ នៃការពិគ្រោះយោបល់រួមគ្នា ការកសាង​រួមគ្នា និងចែករំលែករួមគ្នា ហើយការកសាងនូវខ្សែក្រវាត់មួយ-ផ្លូវមួយប្រកប​ដោយគុណភាពខ្ពស់ ហើយការបន្ស៊ីគ្នា នៃគំនិតខ្សែក្រ វាត់មួយ-ផ្លូវមួយ ​និងយុទ្ធសាស្ត្រចតុកោណរបស់កម្ពុជា មានភាពកាន់តែស៊ីជម្រៅ ។

ឯកឧត្តម បានបញ្ជាក់បន្ថែមថា ក្នុងរយៈពេល១០ឆ្នាំមកនេះ​ ប្រទេសចិន បានជួយកម្ពុជា លើ គម្រោង​សុខុមាលភាព​ជាច្រើន ដូចជាការអប់រំ ការថែទាំវេជ្ជសាស្ត្រ ​ការកាត់បន្ថយភាពក្រីក្រ និង​ការអភិវឌ្ឍជនបទ ​និងគម្រោងធំៗមួយចំនួនទៀត ​គឺមានពហុកីឡដ្ឋានជាតិ​មរតកតេជោ ផ្លូវ​ល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ និងអាកាសយានដ្ឋានសៀមរាបអង្គរថ្មី ដែលនេះបង្ហាញ​ពីកិច្ចសហប្រតិបត្តិការល្អ នៃខ្សែក្រវាត់មួយ-ផ្លូវមួយ រវាងប្រទេសទាំងពីរ ។

ឯកឧត្តមឯកអគ្គរដ្ឋទូតចិន បានបង្ហាញនូវការសប្បាយរីករាយ ​ចំពោះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងអាណត្តិទី៦នេះ សម្រេចបានដោយជោគជ័យនូវស្ថិរភាពនយោបាយ​សង្គមរក្សាបាននូវកំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស ​ក្នុងរយៈពេលច្រើនឆ្នាំជាប់ៗគ្នា និង​សម្រេច​ជោគជ័យយ៉ាង​មុតមាំ​លើការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ បំពេញភារកិច្ចរបស់ប្រធាន​អាស៊ាន​ឆ្នាំ២០២២ ប្រកបដោយកម្រិតខ្ពស់ និងបានរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ប្រកបដោយ​ជោគជ័យ​យ៉ាងពេញលេញ ដែលសព្វថ្ងៃនេះ ​ទំនុកចិត្តរបស់ប្រជាជនកម្ពុជា ​កម្លាំងប្រមូលផ្ដុំ កំពុង​កើនឡើងឥតឈប់ឈរ ហើយឥទ្ធិពលក្នុងតំបន់​ និងឆាកអន្តរជាតិ ត្រូវបានលើកកម្ពស់យ៉ាងខ្លាំង ៕អត្ថបទ៖ បាន សុខរិទ្ធិ



អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        190
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        163
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        188

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm