ហ្វូង​ដំរីព្រៃ​ជាច្រើន​ក្បាល​ តែង​ចេញ​មក​ស៊ី​ចំណី​នៅ​ស្រុក​កែវ​សីមា​

2021/05/07 10:56:47 pm        268

មណ្ឌលគិរី​ ៖ នៅក្នុង​ប្រទេស​កម្ពុ​ជា​មន្ត្រី​ជំនាញ​ បាន​វាយ​តម្លៃថា ​គម្រប​ព្រៃឈើ​ នៅ​ខេត្តមណ្ឌលគិរី​កំពុង​មាន​វត្តមាន​សត្វ​ដំរីព្រៃ​រស់នៅ​ច្រើនជាងគេ​ ខណៈដែល​ដំរី​ទាំងនោះ​ ជា​ប្រភេទ​ដំរី​អាស៊ី ហើយ​ចំនួន​របស់​ពួកវា​ក៏​បាន​និងកំពុង​កើនឡើង​ ព្រោះតែ​មានការ​យកចិត្ត​ទុកដាក់​ពី​មន្ត្រី​ជំនាញ​ក្នុងការ​អភិរក្ស ។

លោក ហាន សុខន នាយក​ដែន​ជម្រកសត្វព្រៃ​កែវ​សីមា ​បាន​ឲ្យ​ដឹងថា ​សត្វ​ដំរីព្រៃ​ជាច្រើន​ហ្វូង​កំពុង​បំលាស់​ទី​នៅក្នុង​ដែន​ជម្រក​សត្វព្រៃ​កែវ​សីមា ក្នុង​មួយ​ហ្វូង​មាន​ចំនួន​ចន្លោះ​ពី​០២​ក្បាល​ទៅជា​ង​១០​ជាង​ក្បាល​ ហើយ​កាលដែល​វា​តែងតែ​ចេញ​មក​ក្បែរ​ភូមិ​ប្រជាជន​ព្រោះ​ស្វែងរក​ចំណី ​កន្លែង​ណា​មាន​ទឹក​ និង​ចំណី​ច្រើន​គឺ​ពួកវា​នៅ​ទីនោះ ។ លោកនាយក​ដែន​ជម្រក​សត្វព្រៃ​កែវ​សីមា ​បន្តថា ការដែល​សត្វ​ដំរី​ទាំង​តែង​ចេញ​មក​ក្បែរ​ភូមិ​ប្រជាជន ព្រោះ​កន្លែង​នោះ​ជា​ជម្រក​ចាស់​របស់​វា​តាំងពី​មិនទាន់​មាន​មនុស្ស​មក​រស់នៅ​ម្ល៉េះ ​ហើយ​បច្ចុប្បន្ន​ជម្រក​ជាច្រើន​របស់​វា​ត្រូវ​មនុស្ស​មក​រំខាន​ដូចជា​ការ​កាប់​រាន​ព្រៃ​យក​ដី និង​បោះ​ទីលំនៅ​ជា​បន្តបន្ទាប់ ។

លោក ហាន សុខន បាន​ឲ្យ​ដឹង​ទៀតថា មិនមែន​តែ​សត្វ​ដំរីព្រៃ​ទេ​ដែល​តែង​ចេញ​មក​ជម្រក​ចាស់​របស់​ពួកវា​ ក្នុងនោះ​ សត្វព្រៃ​ទាំងអស់ ពិសេស​គឺ​សត្វ​ធំៗ​ដូចជា ខ្ទីង ទន្សោង​ជាដើម ក៏​នឹង​វិល​ប្រឡប់​មក​កន្លែង​ពួកវា​ធ្លាប់​រស់នៅ​ពីមុន​នៅ​ថ្ងៃ​ណាមួយ ​ប៉ុន្តែ​សោកស្ដាយ​ដែល​កន្លែង​ខ្លះ​ត្រូវ​មនុស្ស​ចូល​បំពាន​ពួកវា ។

ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី លោក កែវ សុភ​ក៌ បាន​ថ្លែងប្រាប់​ទូរ​ស័ព្ទ​ថា ​សត្វ​ដំរីព្រៃ​អាស៊ី​នៅ​ខេត្តមណ្ឌលគិរី​ មិនមាន​ចំនួន​ថយ​ចុះ​នោះទេ ​ពួកវា​កំពុង​រស់នៅ​ក្នុងព្រៃ​បង្កាត់​កូនចៅ​យ៉ាង​សុខសាន្ត ហើយ​ចំនួន​របស់​ពួកវា​អាច​មាន​ចន្លោះ​ពី​៣០០​ក្បាល​ទៅ​៤០០​ក្បាល ​មាន​រស់នៅ​ច្រើន​ក្នុង​ដែន​ជម្រកសត្វព្រៃ​កែវ​សីមា ​បន្ទាប់មក​គឺ​ដែន​ជម្រកសត្វព្រៃ​ភ្នំ​ព្រេច និង​ខ្លះទៀត​រស់​នៅក្នុង​ដែនជម្រកសត្វព្រៃ​ស្រែ​ពក ។

អ្នកជំនាញ​ បាន​បញ្ជាក់ថា សត្វ​ដំរីព្រៃ​មិន​ធ្វើបាប​មនុស្ស​ទេ ប្រសិនបើ​មនុស្ស​មិន​ប៉ះពាល់​វា ក្នុង​ករណី​មនុស្ស​ទៅ​បាញ់​វា ឬ​ព្យាយាម​ធ្វើបាប​ពួកវា សត្វ​ដំរី​ទាំងនោះ​នឹង​តបត ។​ ហើយ​ហ្វូង​របស់​សត្វ​ដំរី​នីមួយៗ​នៅ​ដែន​ជម្រកសត្វព្រៃ​កែវ​សីមា ​ក៏មាន​ឃើញ​កូន​របស់​ពួកវា​ធ្វើដំណើរ​ជាមួយ​ផង​ដែរ បង្ហាញ​ឲ្យ​ឃើញថា ​មាន​កំណើន​សត្វ​ដំរី ឬក៏​មិន​មាន​ការ​ថយចុះ​ទេ ឆ្នាំមុន​ដំរីព្រៃ​ក៏បាន​ចេញ​មក​បង្កាត់​ពូជ​ជាមួយ​ដំរី​ញី​របស់​អ្នកស្រុក​ផងដែរ ៕

​អ៊ិត ភីរុណ​

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        129
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        240
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        237

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm