កម្មវិធី “លើកកម្ពស់សមត្ថភាពសិស្សានុសិស្សលើវិធីសាស្រ្តរៀនក្នុងបរិបទនៃការអប់រំឌីជីថល នៅកម្រិតមធ្យមសិក្សាទុតិយភូមិ”

2023/05/22 08:19:17 pm        92

បច្ចុប្បន្ន​នេះ​កម្ពុជា​បាន​ខិតខំ​ប្រឹងប្រែង​គ្រប់​លទ្ធភាព​ដើម្បី​អភិវឌ្ឍ​ការអប់រំ​ឱ្យ​ក្លាយជា​ការអប់រំ​បែប​ឌីជីថល និងការអប់រំវិទ្យាសាស្រ្តនិងបច្ចេកវិទ្យា សម្រាប់សម្របនិងពន្លឿនឱ្យទាន់​ការប្រែប្រួល​ និង​ការ​អភិវឌ្ឍ​របស់​ពិភពលោក​។

ក្រសួងអប់រំ យុវជន និងកីឡា បានបង្កើតមជ្ឈមណ្ឌលសម្រាប់ការអប់រំឌីជីថលនិងការអប់រំពីចម្ងាយ ដែលហៅ​កាត់ថា CDDE ដែលមានតួនាទីចំនួន៤ រួមមាន ១. គ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធសម្រាប់គ្រប់គ្រង​ទិន្នន័យនៃការអប់រំឌីជីថល ដោយផ្តោយលើការរៀបចំបង្កើតមជ្ឍមណ្ឌលទិន្នន័យ (Data Center) ២. ផលិតវីដេអូនៃការបង្រៀន ដោយរួមបញ្ជូលនូវការបញ្ជ្រាបវិធីសាស្រ្តបង្រៀនបែបថ្មី និងការឆ្លើយតប​ចំពោះការអប់រំពិសេស ៣. រៀបចំហេដ្ឋារចនាសម្ព័ន្ធនៃការផលិតវីដេអូនៃការបង្រៀន ដោយផ្តោតលើការបង្កើតស្តូឌីយ៉ូសម្រាប់ផលិតវីដេអូ និងមាតិកាឌីជីថលដ៏ទៃ និងស្តូឌីយ៉ូខ្នាតធំសម្រាប់វេទិការអប់រំ និង ៤. បង្កើតវេទិកាឌីជីថលសម្រាប់ការអប់រំតាមប្រព័ន្ធអេឡិចត្រូនិក ដោយផ្តោតលើការរៀបចំបង្កើត App និង Website សម្រាប់ការផ្តល់សេវាអប់រំតាមប្រព័ន្ធអេឡិចត្រូនិក និងប្រព័ន្ធគ្រប់គ្រងការសិក្សា ដោយផ្អែកលើបរិបទនៃការអប់រំនៅកម្ពុជា។ មកទល់បច្ចុប្បន្ននេះ មជ្ឈមណ្ឌលសម្រាប់ការអប់រំឌីជីថលនិងការអប់រំពីចម្ងាយ បានផលិតធនធានសិក្សាឌីជីថល សម្រាប់គ្រប់មេរៀន គ្រប់មុខវិជ្ជា និងគ្រប់កម្រិតថ្នាក់ ដូចខាងក្រោម ៖

១. ធនធានសៀវភៅសិក្សា ៖ សន្លឹកកិច្ចការសម្រាប់លើកកម្ពស់ការចងចាំ, សៀវភៅលំហាត់អនុវត្ត, និងសៀវភៅជំនួយស្មារតីរូបមន្តគន្លឹះនិងសង្ខេបមេរៀន,

២. ធនធានវីដេអូ ៖ វីដេអូសង្ខេបមេរៀន, វីដេអូបង្រៀនទូទៅ, និងវីដេអូសំណួរចម្លើយ

៣. ធនធានអន្តរកម្ម ៖ ប្រព័ន្ធធ្វើតេស្តសមត្ថភាពសិស្ស

បន្ថែមលើធនធានសៀវភៅសិក្សាទាំងអស់ មជ្ឈមណ្ឌលសម្រាប់ការអប់រំឌីជីថលនិងការអប់រំពីចម្ងាយ​បានរៀបចំធនធានសៀវភៅសិក្សាសម្រាប់សិស្សថ្នាក់ទី១២ ជាពិសេសរួមមាន ៖

១. ធនធានសៀវភៅសិក្សា ៖ សៀវភៅសង្ខេបមេរៀនថ្នាក់វិទ្យាសាស្រ្ត, សៀវភៅសង្ខេបមេរៀននិងកម្រងវិញ្ញាសាអនុវត្ត, និងសៀវភៅកម្រងវិញ្ញាសានិងអត្រាកំណែ

២. ធនធានវីដេអូ ៖ វីដេអូដំណោះស្រាយវិញ្ញាសាប្រឡងមធ្យមសិក្សាទុតិយភូមិ

នៅឆ្នាំ២០២៣នេះ មជ្ឈមណ្ឌលសម្រាប់ការអប់រំឌីជីថលនិងការអប់រំពីចម្ងាយនឹងបន្តផលិតធនធានសៀវភៅសិក្សា និងវីដេអូ សម្រាប់ការអប់រំវិទ្យាសាស្រ្តនិងបច្ចេកវិទ្យា រួមមានការពិសោធអនុវត្តក្នុងបន្ទប់ពិសោធន៍, ការសិក្សាដោយការបង្កើតគម្រោង, ការសិក្សាដោយការសង្កេតធម្មជាតិ, ការបង្កើនចំណាប់អារម្មណ៍ជាមួយវិទ្យាសាស្រ្ត ...។

សិស្សានុសិស្សទាំងអស់ ក៏ដូចជាគ្រឹះស្ថានសិក្សារដ្ឋនិងឯកជន គ្រូបង្រៀន និងមាតាបិតានិងអាណាព្យាបាល អាចចូលអានសៀវភៅ និងទស្សនាវីដេអូដែលជាធនធានសិក្សាឌីជីថល សម្រាប់គ្រប់មេរៀន គ្រប់មុខវិជ្ជា និងគ្រប់កម្រិតថ្នាក់ ដែលផលិតដោយមជ្ឈមណ្ឌលសម្រាប់ការអប់រំឌីជីថលនិងការអប់រំពីចម្ងាយ តាមរយៈវេបសាយ www.duraseksa.com ឬតាម App កម្មវិធីទូរសព្ទដៃ Durasek App ។ ដោយសារធនធានសិក្សាឌីជីថលទាំងអស់ ត្រូវបានរក្សាទុកជាលក្ខណៈ Local Hosting ដោយផ្ទាល់នៅមជ្ឈមណ្ឌលទិន្នន័យរបស់ក្រសួង ដូច្នេះសិស្សានុសិស្សអាចអាននិងទស្សនាធនធានទាំងនេះក្នុងល្បឿនលឿនជាងការទស្សនាលើប្រព័ន្ធដទៃ។

ក្នុងគោលដៅគាំទ្រដល់លទ្ធផលនៃការសិក្សារបស់សិស្សឱ្យបានកាន់តែប្រសើរ និងប្រកបដោយគុណភាព ក្នុងយុគសម័យឌីជីថល មជ្ឈមណ្ឌលសម្រាប់ការអប់រំឌីជីថលនិងការអប់រំពីចម្ងាយបានរៀបចំយុទ្ធនាការ​តាមកម្រិតវិទ្យាល័យ ក្នុងកម្មវិធី “លើកកម្ពស់សមត្ថភាពសិស្សានុសិស្សលើវិធីសាស្រ្តរៀនក្នុងបរិបទ​នៃការអប់រំឌីជីថល នៅកម្រិតមធ្យមសិក្សាទុតិយភូមិ” ដោយការជួបផ្ទាល់ជាមួយសិស្សានុសិស្សនៅ​ថ្នាក់ទី១០ដល់ទី១២។

នៅក្នុងកម្មវិធីនេះ យុវជនស្ម័គ្រចិត្តនៃមជ្ឈមណ្ឌលសម្រាប់ការអប់រំឌីជីថលនិងការអប់រំពីចម្ងាយ បានផ្តល់ការ​បណ្តុះបណ្តាលចំពោះតំណាងសិស្សថ្នាក់ទី១០ដល់ទី១២នៅតាមវិទ្យាល័យ ដើម្បីឱ្យសិស្សតំណាងថ្នាក់ទាំង​នោះអាចបន្តផ្សព្វផ្សាយទៅកាន់មិត្តភក្តិនៅក្នុងថ្នាក់។

នៅក្នុងកម្មវិធី “លើកកម្ពស់សមត្ថភាពសិស្សានុសិស្សលើវិធីសាស្រ្តរៀនក្នុងបរិបទនៃការអប់រំឌីជីថល នៅកម្រិត​មធ្យមសិក្សាទុតិយភូមិ” សិស្សានុសិស្សនឹងទទួលបាន ៖

១. ការស្វែងយល់ពីវិធីសាស្រ្តរៀន (Learning how to learn) ដែលមានន័យថាសិស្សានុសិស្សម្នាក់ៗអាចស្វែងរកឃើញវិធីសាស្រ្តរៀនដែលសមស្របសម្រាប់មេរៀន និងមុខវិជ្ជានីមួយៗ ក៏ដូចជាវិធីសាស្រ្តរៀនដែលសមស្របទៅតាមបុគ្គលិកលក្ខណៈរបស់ខ្លួន

២. ការរៀនដោយស៊ីជម្រៅ (Enrichment Learning) ដោយប្រើប្រាស់ធនធានសិក្សាចំរុះ ដែលមានន័យថា សិស្សានុសិស្សអាចចេះប្រើប្រាស់ធនធានសិក្សាដែលផលិតដោយមជ្ឈមណ្ឌលសម្រាប់ការអប់រំឌីជីថលនិងការអប់រំពីចម្ងាយ ដើម្បីបំពេញបន្ថែមទៅលើការរៀននៅក្នុងថ្នាក់ជាមួយគ្រូ

៣. ការរៀនតាមបែបពន្លឿន (Accelerated Learning) សម្រាប់សិស្សថ្នាក់ទី១២ដែលមានលទ្ធផលនៃការសិក្សានៅទាប ហើយអាចរៀនបំប៉នសមត្ថភាព​បន្ថែម​ដើម្បីត្រៀមខ្លួនសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ យុទ្ធនាការតាមកម្រិតវិទ្យាល័យ ក្នុងកម្មវិធី “លើកកម្ពស់សមត្ថភាពសិស្សានុសិស្សលើវិធីសាស្រ្តរៀនក្នុងបរិបទនៃការអប់រំឌីជីថល នៅកម្រិតមធ្យម​សិក្សាទុតិយភូមិ” បានចាប់ផ្តើមអនុវត្តជាលើកដំបូងកាលពីថ្ងៃទី២២ ​ខែឧសភា ឆ្នាំ២០២៣នេះ នៅវិទ្យាល័យ ហ៊ុន សែនបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម ហើយនឹងបន្តទៅកាន់វិទ្យាល័យគោលដៅមួយចំនួនទៀត នៅខេត្តកំពង់ធំ កំពង់ចាម និងរាជធានីភ្នំពេញ។

គណៈនាយកនៃវិទ្យាល័យរដ្ឋនិងឯកជន ដែលមានចំណាប់អារម្មណ៍ចំពោះកម្មវិធីនេះ អាចទាក់ទងដោយផ្ទាល់​មកកាន់ ឯកឧត្តមបណ្ឌិត សាន វឌ្ឍនា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា តាមរយៈតេឡេក្រាម 077586886 ឬតាមអ៊ីម៉េល [email protected]

គួរបញ្ជាក់ដែរថាអក្ខរកម្ម​ឌីជីថល​ ខុសពី​អក្ខរកម្ម​ប្រពៃណី​ដែល​គ្រាន់តែ​បង្រៀន​ឱ្យ​មនុស្ស​ចេះ​សរសេរ​ ចេះ​អាន​ និង​ចេះ​លេខនព្វន្ត​ តែ​អក្ខរកម្ម​ឌីជីថល​ត្រូវការ​បំណិន​ជីវិត​ជាច្រើន​បន្ថែម​ទៀត​ដើម្បី​បណ្តុះបណ្តាល​។ ​នៅក្នុង​យុគសម័យ​បច្ចេកវិទ្យា​ សិស្សានុសិស្សមិនមែន​ត្រូវការ​តែ​ចំណេះដឹង​ផ្នែក​បច្ចេកវិទ្យា​កុំព្យូទ័រ​​ប៉ុណ្ណោះ​ទេ​ តែ​ពួកគេ​ត្រូវការ​ជំនាញ​ទន់​ជាច្រើន​ផ្សេងទៀត​ ដូច​ជា​ជំនាញ​វិភាគ​ពិចារណា​ស៊ីជម្រៅ​ ជំនាញ​ប្រាស្រ័យ​ទាក់ទង​ ការ​ធ្វើការងារ​ជា​ក្រុម​ និងការ​សម្រប​សម្រួល​ជាដើម។

លើសពីនេះទៀត ការរៀនរបស់សិស្សគឺមិនត្រឹមតែកើតឡើងក្នុងថ្នាក់រៀនប៉ុណ្ណោះទេ ​តែសិស្សបាននៅគ្រប់កន្លែង គ្រប់ពេលវេលា ​ជាមួយធនធានសិក្សាដែលកាន់តែមានលក្ខណៈចំរុះ និងសម្បូរបែប។

កិច្ចខិតខំប្រឹងប្រែង​របស់មជ្ឈមណ្ឌលសម្រាប់ការអប់រំឌីជីថលនិងការអប់រំពីចម្ងាយ គឺការធ្វើបរិវត្តកម្មឌីជីថល​នៅក្នុងអេកូស៊ីស្តែមនៃការអប់រំ ​ដែលសិស្សានុសិស្សអាចក្លាយ​ជាអ្នកសិក្សាដែលមានការរៀនដោយឯករាជ្យ ការរៀនតាមតម្រូវការបុគ្គល ​ការរៀនដោយសហការ​ និងការរៀនតាមល្បឿនសិក្សារៀងៗខ្លួន៕



អត្ថបទដែលទាក់ទង

មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        28
ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm        37
សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី
2026/07/24 04:12:46 pm        33

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ

2026/07/24 04:19:35 pm
​ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm
​សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី
2026/07/24 04:12:46 pm
​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ
2026/07/24 04:05:22 pm
​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm