យ៉ាងហោចណាស់១៥នាក់ស្លាប់ និងរាប់ពាន់នាក់គ្មានអគ្គិសនីប្រើប្រាស់ ខណៈកុមារម្នាក់ ត្រូវបានទាញចេញពីល្បប់ ក្នុងគ្រោះទឹកជំនន់នៅអ៊ីតាលី

2023/05/22 10:14:49 pm        236

យ៉ាងហោចណាស់មនុស្ស ១៥នាក់ បានស្លាប់ និងជាង ៣៦.០០០នាក់ ត្រូវបានបង្ខំឲ្យចាកចេញពីលំនៅឋានរបស់ខ្លួនដោយសារតែទឹកជំនន់ដ៏ធំ នៅភាគឦសាននៃប្រទេសអ៊ីតាលី ក្នុងសប្តាហ៍នេះ។

ភ្លៀងធ្លាក់យ៉ាងខ្លាំង បានបណ្តាលឲ្យមនុស្សជិត ២០.០០០នាក់ គ្មានអគ្គិសនីប្រើប្រាស់ ហើយ​មនុស្សជាច្រើន ​បានបោះចោលសម្ភារៈប្រើប្រាស់ដែលត្រូវបានបំផ្លាញដោយភក់ល្បប់។ ផ្លូវនានា នៅ Forlì ដែលជាទីក្រុងមួយ​ ក្នុងចំណោមទីក្រុងនៃក្នុងតំបន់ Emilia Romagna ដែលរងការវាយ​ប្រហារ​ដោយទឹកជំនន់ ឥឡូវនេះ បានបង្ហាញឲ្យឃើញទ្រព្យសម្បត្តិរបស់ប្រជាជន ដែលមិនអាច​ប្រើប្រាស់​ទៀតបាន រួមមានសាឡុង កៅអី ទូរទស្សន៍ ពូក ស៊ុមគ្រែ និងទូដាក់ចានជាដើម។

អ្នកស្រុកម្នាក់បានប្រាប់សារព័ត៌មាន The Mirror ថា បន្ទាប់ពីគ្រោះទឹកជំនន់ដ៏អាក្រក់ ដែលបាន​ជំរុញឲ្យមានការប្រកាសអាសន្នពណ៌ក្រហម​ នៅក្នុងតំបន់នោះ ប្រជាជននៅក្នុងតំបន់ និងអ្នកឯទៀត នៅក្នុងទីក្រុង និងទីប្រជុំជននានា បានបង្ហាញពីសាមគ្គីភាពរបស់ពួកគេ តាមរយៈការជួយអ្នកដែលរងគ្រោះយ៉ាងធ្ងន់ធ្ងរនេះ។

ប្រភពដដែលបានបន្តថា៖ «ប្រជាជនទាំងអស់ ខំអស់ពីសមត្ថភាពដើម្បីជួយសង្គ្រោះ ពោល​គឺមានការសាមគ្គីគ្នាយ៉ាងខ្លាំង។ បើទោះក្នុងស្ថានភាពធ្ងន់ធ្ងរបែបនេះ ក៏អ្នករាល់គ្នាមានឆន្ទៈជួយ​គ្នាដែរ។ ថ្ងៃនេះ អ្នកស្ម័គ្រចិត្ត កំពុងបរិច្ចាគស្បែកជើងកវែង និងប៉ែល ហើយមនុស្សជាច្រើន​កំពុងចូលរួមកិច្ចប្រឹងប្រែងនេះ ដើម្បីយកល្បាប់ភក់ចេញពីផ្ទះប្រជាជន និងពីផ្លូវ»។

រូបភាពដ៏រំជើបរំជួលមួយ ​ដែលត្រូវបានផ្សព្វផ្សាយនៅលើបណ្ដាញសង្គម ​ដោយនគរបាលរដ្ឋអ៊ីតាលី បានបង្ហាញ​ឲ្យឃើញពីកុមារម្នាក់ត្រូវបានជួយសង្គ្រោះចេញពីភក់ ក្នុងអំឡុងកិច្ចប្រឹងប្រែងជួយ​សង្គ្រោះ នៅទីក្រុង Massa Lombarda ដែលជាសហគមន៍មួយ ក្នុងខេត្ត Ravenna។

នគរបាល បានបង្ហោះសារថា៖ «ឥឡូវនេះ កុមារម្នាក់មានសុវត្ថិភាព នៅក្នុងដៃរបស់​នគរបាល​ស្រីម្នាក់ មកពីអង្គភាពចល័ត ដែលបានមកដល់ ដើម្បីជួយប្រជាពលរដ្ឋនៅទំបន់ Emilia Romagna។ រូបភាពដែលបានផ្តល់ក្តីសង្ឃឹម​ឲ្យយើង ជាមួយនឹងក្តីប្រាថ្នាថា ​ពួកយើងនឹងអាចត្រឡប់​ទៅរស់នៅ​ជាមួយភាពស្ងប់ស្ងាត់ ក្នុងពេលឆាប់ៗនេះវិញ»៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        44
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        44
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        39

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm