​​ពលរដ្ឋ​ម្នាក់​ស្លាប់ និង​៩​នាក់​រង​របួស​ ខណៈ​ផ្ទះ​សម្បែង​រាប់​ពាន់​ខ្នង​ខូច​ខាត​ដោយសារ​គ្រោះ​ធម្មជាតិ​រយៈពេល៣​ថ្ងៃ​ចុង​ក្រោយ

2021/05/07 09:37:53 am        535

ភ្នំពេញ ៖ យ៉ាង​ហោច​ណាស់​មនុស្ស​ម្នាក់​បាន​ស្លាប់ ហើយ ៩នាក់​ទៀត បាន​រង​របួស​ ដោយសារ​គ្រោះ​ថ្នាក់​ធម្មជាតិ​ដែល​បាន​កើត​ឡើង​នៅ​បណ្ដា​​ខេត្ត​-រាជធានី​ចំនួន​១៤​​របស់​កម្ពុជា​នៅ​ក្នុង​រយៈ ៣​ថ្ងៃ​ចុង​ក្រោយ​មក​នេះ។

នេះ​បើ​តាម​របាយការណ៍​ដែល BTV ទទួល​បាន​ពី​ឯកឧត្ដម គន់ គីម ប្រធានគណៈកម្មាធិការ​ជាតិ​គ្រប់​គ្រង​គ្រោះ​មហន្តរាយ (គ.ជ.គ.ម.)​នៅរសៀល​ថ្ងៃនេះ។

របាយការណ៍​ដដែល​នេះ បាន​ឱ្យ​ដឹង​ទៀត​ថា ខេត្ត​-រាជ​ធានី​ចំនួន ១៤​ដែល​រង​ខ្យល់​កន្ត្រាក់​បោក​បក់​លាយ​ឡំ​នឹង​ភ្លៀង​ធ្លាក់​នោះ មាន​ខេត្ត​កណ្ដាល ត្បូងឃ្មុំ កំពង់ចាម ស្វាយរៀង ព្រៃវែង មណ្ឌលគិរី ក្រចេះ ​កំពង់ឆ្នាំង បាត់ដំបង បន្ទាយមានជ័យ ឧត្ដរមានជ័យ កោះកុង កំពង់ស្ពឺ និង​រាជ​ធានី​ភ្នំពេញ។

បើ​តាម​របាយការណ៍​ដដែល​នេះ ខេត្ត​ស្វាយរៀង​បាន​ទទួល​រង​គ្រោះ​ខ្លាំង​ជាង​គេ ដោយ​មាន​ផ្ទះសម្បែង​ពលរដ្ឋ​រហូត​ដល់ ៥១៥​ខ្នង បាន​ខូច​ខាត បន្ទាប់​មក​ខេត្ត​បន្ទាយមានជ័យ​មាន​ ផ្ទះ​សម្បែង​ពលរដ្ឋ ​២៥៩​ខ្នង​រង​ការ​ខូច​ខាត និង​លំដាប់​ទី​៣ ​គឺ​ខេត្ត​កំពង់ឆ្នាំង ​ដែល​ខូច​ខាត​ផ្ទះ​សម្បែង​ពលរដ្ឋ​ដល់​ទៅ ២៤៩​ខ្នង។

តួលេខ​របស់ គ.ជ.គ.ម. បាន​ឱ្យ​ដឹង​ទៀត​ថា មនុស្ស​ម្នាក់​បាន​ស្លាប់ ហើយ​ពលរដ្ឋ ៥​នាក់​ទៀត បាន​រង​របួស​ដោយសារ​ខ្យល់​កន្ត្រាក់​ ខណៈ​មនុស្ស ៤​នាក់​ទៀត​បាន​រង​របួស​ដោយសារ​រន្ទះ​បាញ់​រយៈ​ពេល ៣​ថ្ងៃ​ចុង​ក្រោយ​នេះ។

បើ​តាម​របាយការណ៍​ដដែល​នេះ ខ្យល់​កន្ត្រាក់​៣​ថ្ងៃ​ចុង​ក្រោយ​ចន្លោះ​ពី​ថ្ងៃ​អង្គារ​ដល់​ថ្ងៃ​ព្រហស្បតិ៍ ​ម្សិលមិញ​​នេះ បាន​បំផ្លិច​បំផ្លាញ​ផ្ទះ​សម្បែង​ពលរដ្ឋ​សរុប ១ ៦៩១​ខ្នង ក្នុង​នោះ​ខូច​ខាត​ធ្ងន់​សរុប ​១២៧​ខ្នង និង​បាន​បង្ក​ការ​ខូច​ខាត​ដល់​អគារ​សាធារណៈ​ជាច្រើន​ខ្នង​ទៀត​៕

អត្ថបទដែលទាក់ទង

កាកបាទក្រហមកម្ពុជា រៀបចំពិធីសូត្រមន្តចម្រើនព្រះជន្មវស្សា ថ្វាយសម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ គម្រប់ ៩០ យាងចូល ៩១ព្រះវស្សា
2026/06/18 12:44:07 pm        2
សម្ដេចធិបតី កំពុងដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំកំពូលរំឭកខួបអនុស្សាវរីយ៍អាស៊ាន-រុស្ស៊ី
2026/06/18 12:05:43 pm        1
សម្ដេចតេជោ៖ កម្ពុជា និងឥណ្ឌូណេស៊ីមានទំនាក់ទំនងល្អជាប្រវត្តិសាស្រ្ដ និងកំពុងពូនជ្រំឱ្យស៊ីជម្រៅបន្ថែម
2026/06/18 11:40:35 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលលើលីបង់នៅតែបន្តទោះមានកិច្ចព្រមព្រៀងរវាងអាមេរិក និងអ៊ីរ៉ង់ក៏ដោយ

2026/06/18 01:03:28 pm
​កាកបាទក្រហមកម្ពុជា រៀបចំពិធីសូត្រមន្តចម្រើនព្រះជន្មវស្សា ថ្វាយសម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ គម្រប់ ៩០ យាងចូល ៩១ព្រះវស្សា
2026/06/18 12:44:07 pm
​Real Madrid ប្រកាសពីការផ្ទេរផ្លូវការ Bernardo Silva ជាមួយនឹងកិច្ចសន្យា ២ ឆ្នាំ
2026/06/18 12:29:35 pm
​កីឡាករ-កីឡាការិនីតេក្វាន់ដូ WT កម្ពុជា ២រូប ទទួលបានសិទ្ធចូលរួមការប្រកួតកីឡាអាស៊ី លើកទី២០ នៅជប៉ុន
2026/06/18 12:24:34 pm
​ប្រទេសចិនសន្យាចាត់វិធានការឆ្លើយតប ក្រោយកោះតៃវ៉ាន់បើកដំណើរការគេហទំព័រស៊ើបការណ៍សម្ងាត់
2026/06/18 12:22:28 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/06/18 01:52:25 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/05/16 04:57:00 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/06/15 05:34:16 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/06/17 06:06:05 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/06/14 09:39:45 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am