កូរ៉េខាងត្បូង និងអាល្លឺម៉ង់ នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងព័ត៌មាន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិ

2023/05/23 12:26:26 am        570

​ប្រធានាធិបតី​កូរ៉េខាងត្បូង​លោក Yoon Suk Yeol និយាយ​កាលពី​ថ្ងៃអាទិត្យ ស្រប​ពេលដែល​រូបលោក​ជួបពិភាក្សា​ការងារ​ជាមួយ​អធិការ​ប​តិ​អាល្លឺម៉ង់​លោក Olaf Scholz នៅ​ទីក្រុង​សេ​អ៊ូ​ល​ថា កូរ៉េខាងត្បូង និង​អាល្លឺម៉ង់ នឹង​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ដែលមាន​គោលដៅ​ការពារ​ការសម្ងាត់​យោធា ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ការពា​រ​ជាតិ។

​លោក Yoon បាន​និយាយ​នៅក្នុង​សន្និសីទ​សារព័ត៌មាន​រួមគ្នា​ជាមួយ​លោក Scholz ថា កិច្ចព្រមព្រៀង​ព័ត៌មាន​យោធា នឹង​ជួយ​ឲ្យ​ប្រតិបត្តិការ​យ៉ាង​រលូន​លើ​ខ្សែសង្វាក់​ផ្គត់ផ្គង់​ឧស្សាហកម្ម​ការពារជាតិ។

​កូរ៉េខាងត្បូង​ដែល​កាលពីពេល​ថ្មីៗ​នេះ បាន​ស្វែងរក​កិច្ចព្រមព្រៀង​ចែករំលែក​ព័ត៌មាន​ស្រដៀង​គ្នា​ជាមួយ​កាណាដា​នោះ បាន​ងាក​មក​ពង្រឹង​ស្សា​ហ​កម្ម​ការពារជាតិ ស្របពេល​តម្រូវ​ការកើនឡើង​ដោយសារ​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន និង​ភាព​តានតឹង​សកលលោក​ផ្សេងទៀត ប៉ុន្តែ​មកទល់នឹង​ពេលនេះ ពួកគេ​បដិសេធន៍​ពុំ​ផ្តល់​អាវុធ​ដល់ទី​ក្រុង​គី​វ​នោះឡើយ។

​ពាក់ព័ន្ធ​នឹង​បញ្ហា​របស់​កូរ៉េខាងជើង​វិញ លោក Scholz​ដែល​កំពុង​បំពេញ​ទស្សនកិច្ច​នៅ​កូរ៉េខាងត្បូង បន្ទាប់ពី​ចូលរួម​កិច្ចប្រជុំ​កំពូល​ក្រុម​ប្រទេស​មាន​ឧស្សាហកម្ម​លូតលាស់ G7​នៅ​ទីក្រុង Hiroshima ប្រទេស​ជប៉ុន បាន​ថ្កោលទោស​ការបាញ់​សាកល្បង​មី​ស៊ី​ល​របស់​ទីក្រុង​ព្យុងយ៉ាង។

​លោក​បាន​និយាយ​នៅក្នុង​សន្និសីទ​សារព័ត៌មាន​រួមគ្នា​ជាមួយ​លោក Yoon ថា ការបាញ់​មី​ស៊ី​ល​បាលី​ស្ទិ​កដោយ​កូរ៉េខាងជើង មិន​ត្រឹមតែ​បំពាន​លើ​ច្បាប់​អន្តរជាតិ​ប៉ុណ្ណោះ​ទេ តែ​ពួកគេ​បានដាក់​បន្ទុក​លើ​ពលរដ្ឋ​កូរ៉េ ជប៉ុន និង​ប្រជាពលរដ្ឋ​ទូទាំង​តំបន់​ផងដែរ។ អាល្លឺម៉ង សូម​ធ្វើការ​ថ្កោលទោស​ទាំងស្រុង​ចំពោះ​សកម្មភាព​គ្មាន​ទំនួល​ខុសត្រូវ​បែបនេះ៕​

អត្ថបទដែលទាក់ទង

អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm        18
ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        37
ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        36

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ

2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm