ក្រសួងធម្មការ និងសាសនា បើកវគ្គបណ្តុះបណ្តាលតួនាទី ភារកិច្ច និងក្រមសីលធម៌អាចារ្យខ្មែរ ជំនាន់ទី៤១

2023/05/23 12:30:23 am        142

ភ្នំពេញ ៖ អគ្គនាយកដ្ឋានកិច្ចការសាសនា នៃក្រសួងធម្មការ និងសាសនា នារសៀលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣នេះ បានបើកវគ្គបណ្តុះបណ្តាលតួនាទី ភារកិច្ច និងក្រមសីលធម៌អាចារ្យខ្មែរ ជំនាន់ទី៤១។

​បើតាមឯកឧត្តម ស៊ិន សុវណ្ណនិ អគ្គនាយក នៃអគ្គនាយកដ្ឋានកិច្ចការសាសនា បានឲ្យដឹងថា អនុសាសន៍ណែនាំ​ប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្តនៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងអំពីបញ្ហានានា ដូចជាៈ វិបត្តិអាចារ្យខ្មែរ, អតីតកាល ប្រទេសកម្ពុជា ជួបប្រទះ នឹងសឹកសង្គ្រាម បណ្តាលឱ្យទំនៀមទម្លាប់ ប្រពៃណី និងវប្បធម៌ខ្មែរ ជួបនូវវិបត្តិផងដែរ។ ម្យ៉ាងវិញទៀត សម្តេចតេជោ បានបញ្ជាក់​ជាថ្មី​ម្តងទៀតនៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៣ កន្លងទៅនេះថាៈ អាចារ្យ អាចារិនី ត្រូវរួមសហការគ្នាជាមួយ​គណៈសង្ឃ និងអាជ្ញាធរ គ្រប់លំដាប់ថ្នាក់ បំពេញភារកិច្ចឱ្យបានល្អប្រសើរតាមតួនាទី និងតាមបទដ្ឋានគតិយុត្តនានា ដើម្បីរួមចំណែកទ្រទ្រង់ព្រះពុទ្ឋសាសនា ដែលជាមូលដ្ឋានដ៏មានសារៈសំខាន់ក្នុងការអភិវឌ្ឍសង្គមជាតិ។ បន្ទាប់ពីទទួលបានអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ក្រសួងធម្មការ និងសាសនា បានខិតខំស្វែងរកធនធានចាស់ព្រឹទ្ធាចារ្យ និងអាចារ្យដែលមានសមត្ថភាព ចំណេះដឹង បទពិសោធន៍ជ្រៅជ្រះ អាចចងចាំច្បាស់លាស់នូវពិធីកម្មនានា ដើម្បីរៀបចំឯកសារកម្មវិធីតាមលំដាប់លំដោយ និងមានការឯកភាពគ្នា តាមរយៈការពិគ្រោះលើឯកសារនានា ផ្លាស់ប្ដូរចំណេះដឹង និងបទពិសោធន៍គា្នទៅ វិញទៅមកលើទម្រង់​ពិធីកម្មផ្សេងៗ ដែលកប់នៅតាមមូលដ្ឋាននានា នៃព្រះរាជាណាចក្រកម្ពុជា។ ជាលទ្ឋផលដ៏ប្រសើរបំផុត ចាប់ពីឆ្នាំ២០១០ រហូតដល់បច្ចុប្បន្ននេះ នាយកដ្ឋានស្រាវជ្រាវ ផ្សព្វផ្សាយពុទ្ឋសាសនាផ្សារភ្ជាប់សង្គម ចំណុះ​អគ្គនាយកដ្ឋានកិច្ចការសាសនា នៃក្រសួងធម្មការ និងសាសនា បានសម្របសម្រួល និងរៀបចំ​វគ្គបណ្តុះបណ្តាល​​ស្តីពី តួនាទី ភារកិច្ច និងក្រមសីលធម៌អាចារ្យខ្មែរ បានចំនួន ៤០វគ្គ ដែលមានសិក្ខាកាមសរុបចំនួន ១១.៥៧៣រូប ក្នុងនោះមានព្រះសង្ឃចំនួន ៧៤៦ អង្គ, ស្ត្រី ១៦៣រូប បានចូលរួម ដែលវគ្គនីមួយៗ បានប្រព្រឹត្តទៅ​រយៈពេល០៥ថ្ងៃ។ ​ជាងនេះទៅទៀត ក្រសួងធម្មការ និងសាសនា បានរៀបចំកម្មវិធីសំណេះ​សំណាល​ជាមួយអាចារ្យ-អាចារិនីខ្មែរទូទាំងប្រទេស បានចំនួន ០៨លើក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់​របស់ថ្នាក់ដឹកនាំកំពូលជាតិរួមមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានចូលរួមដោយផ្ទាល់ផង និងសម្ដេចកិតិ្តសង្គហបណ្ឌិត ម៉ែន សំអន ព្រមទាំងឯកឧត្តម ឈិត សុខុន បានចូលរួមជាតំណាងដ៏ខ្ពង់ខ្ពស់​សម្តេចតេជោនាយករដ្ឋមន្ត្រី ផងដែរ។

ឯកឧត្តម បានឲ្យដឹងទៀតថា ដោយទទួលបានគោលការណ៍ អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម ឈិត សុខុន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា អនុញ្ញាតដាក់ឱ្យដំណើរការបើកវគ្គបណ្តុះបណ្តាលជំនាន់ទី ៤១បន្តទៀត សំដៅបញ្ជ្រាបបន្ថែមចំណេះដឹង និងតម្រង់ទិសផ្សព្វផ្សាយជូនដល់លោកអាចារ្យ អ្នកដឹកនាំពិធីកម្មនានា ទាំងផ្នែកសាសនពិធី ក៏ដូចជាពិធីប្រពៃណី ទំនៀមទម្លាប់ជាតិ ។ កម្មវិធីបណ្តុះបណ្តាលនេះ នឹងប្រព្រឹត្តទៅដោយមិនគិតថ្លៃ មានរយៈពេល ០៥ ថ្ងៃ ចាប់ពីថ្ងៃទី២២ រហូតដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣។ វគ្គបណ្តុះបណ្តាលនេះ មានសិក្ខាកាមចូលរួមចំនួន ១៨៥ អង្គ/នាក់, ព្រះសង្ឃចំនួន ២៣ អង្គ, ស្ត្រី ០១ នាក់ មកពីរាជធានី/ខេត្តចំនួន ២៥ ទូទាំងប្រទេសកម្ពុជា ដែលមានជំនាញខុសៗគ្នា ដូចជាៈ អាចារ្យកាន់ពេលាការចំនួន ៤៤នាក់ អាចារ្យយោគី ចំនួន ៣២នាក់ អាចារ្យសម្រាប់វត្ត ៧០នាក់ និងគណៈកម្មការវត្ត ចំនួន ១២នាក់។ ក្រោយបញ្ចប់វគ្គបណ្តុះបណ្តាល នឹងមានរៀបចំពិធីចែក វិញ្ញាបនបត្រ បញ្ជាក់ការសិក្សា ជូនដល់សិក្ខាកាមទាំង ១៨៥ អង្គ/នាក់ផងដែរ។

នាឱកាសនោះឯកឧត្តមបណ្ដិត សេង សុមុនី រដ្ឋលេខាធិការតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឈិត សុខុន រដ្ឋមន្រី្ត​ក្រសួងធម្មការ និងសាសនា បានថ្លែងថា កម្ពុជា ជាប្រទេសមួយដែលមានវប្បធម៌ និងប្រពៃណី ទំនៀមទម្លាប់​សម្បូរបែប ហើយជាជនជាតិមួយដែលមានវ័យចំណាស់យូរលង់ណាស់​មកហើយក្នុងតំបន់​អាស៊ីអាគ្នេយ៍។ ហេតុនេះ ទើបយើងសង្កេតឃើញថា រាល់ទង្វើជាសកម្មភាពទាំងឡាយ ក្នុងទម្រង់ប្រពៃណី ទំនៀមទម្លាប់ខ្មែរ តែងតែមាន​បែបបទជាច្រើន និងបង្កប់ដោយអត្ថន័យទស្សនវិជ្ជាយ៉ាងជ្រាលជ ក្នុងស្មារតីនេះ ក្នុងនាមក្រសួងធម្មការ និង​សាសនា ​និងឯកឧត្តម ផ្ទាល់ សូម សំណូមពរសិក្ខាកាមអាចារ្យ ដែលបានចូលរួម​វគ្គបណ្តុះបណ្តាលតួនាទី ភារកិច្ច និងក្រមសីលធម៌អាចារ្យខ្មែរជំនាន់ទី៤១នេះ ត្រូវខិតខំត្រងត្រាប់ស្តាប់​នូវបទឧទ្ទេសនាមពីសំណាក់ ព្រះឧទ្ទេសាចារ្យ ឧទ្ទេសាចារ្យ ហើយបន្តលើកកម្ពស់ និងពង្រឹងការប្រតិបត្តិ​ឱ្យបានខ្ជាប់ខ្ជួន តាមក្បួនខ្នាត៕ ដោយ ៖ រដ្ឋា


អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        154
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        136
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        161

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm