លោកស្រី Yellen៖ នៅដើមខែមិថុនា គឺជាកាលកំណត់ដ៏តឹងរ៉ឺងសម្រាប់ការបង្កើនអតិបរមាបំណុល ដោយព្រមានថា ការចំណាយនឹងគ្មានលុយទូទាត់

2023/05/23 12:40:18 am        512

​រដ្ឋមន្ត្រី​រតនាគារ លោកស្រី Janet Yellen បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​នៅក្នុង​បទសម្ភាសន៍​ផ្តាច់មុខ​មួយ ក្នុង​កម្មវិធី​ជួប​ជាមួយ​អ្នកសារព័ត៌មាន​ថា នៅ​ដើមខែ​មិថុនា គឺជា​កាលកំណត់​ដ៏​តឹងរ៉ឹង សម្រាប់​រដ្ឋាភិបាល​សហ​ព័ន្ធ​ដើម្បី​បង្កើន​អតិបរមា​បំណុល និង​បាន​ព្រមាន​ថា​ការចំណាយ​នឹង​គ្មាន​លុយ​ទូទាត់ ប្រសិនបើ​សភា​មិនបាន​ឈានដល់​កិច្ចព្រមព្រៀង​មុនពេល​សហរដ្ឋអាមេរិក​អស់​លុយ​នោះ​។​

​លោកស្រី​Yellen និយាយថា ខ្ញុំ​បានបញ្ជាក់​នៅក្នុង​លិខិត​ចុងក្រោយ​របស់ខ្ញុំ​ទៅកាន់​សភា​ថា យើង​រំពឹងថា ពុំ​អាច​ចំណាយ​នូវ​រាល់​ការទូទាត់​ទាំងអស់​របស់​យើង​នៅ​ដើមខែ​មិថុនា និង​ឆាប់​បំផុត​ឣា​ច​នៅ​ថ្ងៃទី​១ ខែមិថុនា​។ ហើយ​យើង​នឹង​បន្តធ្វើ​បច្ចុប្បន្នភាព​ជូន​ដល់​សភា ប៉ុន្តែ ខ្ញុំ​ប្រាកដ​ណាស់​ថា​មិន​ផ្លាស់ប្តូរ​ចំពោះ​ការវាយតម្លៃ​របស់ខ្ញុំ​នោះទេ​។ ដូច្នេះ ​ខ្ញុំ​គិតថា​នោះ ​គឺជា​កាលកំណត់​ដ៏​តឹងរ៉ឹង​។

​ដោយ​ត្រូវបាន​សួរ​ដោយ​លោក Chuck Todd មកពី​សារព័ត៌មាន NBC ថា​តើ​ប្រទេស​នេះ​អាច​ពន្យា​រហូតដល់​ថ្ងៃទី​១៥ ខែមិថុនា​ឬទេ នៅពេល​ដែលមាន​ការបង់​ពន្ធ​បន្ថែម​ត្រូវ​កំណត់ មុនពេល​ការខកខាន​សង​លើ​បំណុល​របស់ខ្លួន លោកស្រី Yellen និយាយថា​លទ្ធភាព​បែបនេះ​គឺ​ទាប​ណាស់​។​

​លោ​ស្រី​និយាយថា តែងតែមាន​ភាពមិនប្រាកដ​អំពី​ការបង់ពន្ធ និង​ការចំណាយ​។ ដូច្នេះ​វា​មាន​ភាព​តានតឹង​ចំពោះ​ភាពប្រាកដប្រជា​ទាំងស្រុង​អំពី​បញ្ហា​នេះ ប៉ុន្តែ​ការវាយតម្លៃ​របស់ខ្ញុំ គឺថា​លទ្ធភាព​អាចឈាន​ទៅដល់​ថ្ងៃទី​១៥ ខែមិថុនា ខណៈ​ជាការ​អាច​ទូទាត់​ការចំណាយ​របស់​យើង​ទាំងអស់ មាន​កម្រិត ទាប​។ លោកស្រី Yellen បាន​ព្រមាន​ថា ការចំណាយ​មួយចំនួន​របស់​ប្រទេស​នឹង​គ្មាន​លុយ​ទូទាត់ ប្រសិនបើ​អតិបរមា​បំណុល​មិន​ត្រូវបាន​បង្កើន​៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        79
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        124
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm