លោក Biden មើលឃើញការផ្លាស់ប្តូរទំនាក់ទំនងជាមួយចិនភ្លាមៗ ខណៈក្រុមប្រទេស G7 និយាយថា ចង់កាត់បន្ថយហានិភ័យ មិនមែនញែកខ្លួនចេញទេ​

2023/05/23 02:11:32 am        593

​ប្រធានាធិបតី​អាមេរិក លោក​ចូ បៃ​ដិ​ន (Joe Biden) កាលពី​ថ្ងៃអាទិត្យ បាន​និយាយថា ក្រុម​ប្រទេស​ទាំង​ទាំង​៧ បាន​យល់ព្រម​លើ​វិធីសាស្ត្រ​រួបរួម​មួយ ចំពោះ​ប្រទេស​ចិន ដែល​បាន​អំពាវនាវ​ឲ្យ​ធ្វើ​ពិពិធ​កម្ម​ខ្សែសង្វាក់​ផ្គត់ផ្គង់ ដើម្បី​កាត់បន្ថយ​ការពឹង​ផ្អែកលើ​ប្រទេសមួយ​នេះ ដោយ​បង្ហើប​ថា រូបលោក​អាច​និយាយ​ជាមួយ​ប្រធានាធិបតី​ចិន ក្នុងពេល​ឆាប់ៗ​នេះ​។​

​លោក Biden បាន​ប្រាប់​សន្និសីទ​សារព័ត៌មាន​មួយ បន្ទាប់ពី​កិច្ចប្រជុំ​កំពូល​រយៈពេល​បី​ថ្ងៃ ជាមួយ​មេដឹកនាំ​ប្រទេស​មាន​ឧស្សាហកម្ម​លូតលាស់​ទាំង ៧ (G7) ថា​៖ «​យើង​មិន​សម្លឹងមើល​ដល់​ការញែក​ខ្លួន​ចេញពី​ប្រទេស​ចិន​នោះទេ​។ យើង​កំពុង​ស្វែងរក​ការកាត់បន្ថយ​ហានិភ័យ និង​ធ្វើ​ពិពិធ​កម្ម​ទំនាក់ទំនង​របស់​យើង​ជាមួយ​ប្រទេស​ចិន​។ លោក​ប្រធានាធិបតី​បាន​បន្ថែមថា ប្រទេស G7 មានការ​រួបរួម​ជាង​ពេលណាៗ​ទាំងអស់ ក្នុង​លក្ខខណ្ឌ​នៃ «​ការ​ទប់​ទល់នឹង​ការបង្ខិតបង្ខំ​ផ្នែក​សេដ្ឋកិច្ច​រួមគ្នា និង​ប្រឆាំងនឹង​ការអនុវត្ត​ដ៏​គ្រោះថ្នាក់ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អ្នកធ្វើការ​រ​បស់​យើង​»​។​

​មេដឹកនាំ G7 បាន​គូសបញ្ជាក់​អំពី​វិធីសាស្ត្រ​រួមមួយ «​ដើម្បី​កាត់បន្ថយ​ហានិភ័យ មិនមែន​ជាការ​កាត់ផ្តាច់​ពី​ការ​ការចូលរួម​ផ្នែក​សេដ្ឋកិច្ច​ជាមួយ​ប្រទេស​ចិន​នោះទេ នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ កាលពី​ថ្ងៃ​សៅរ៍ ដែល​ជំរុញ​ឲ្យ​ស្ថានទូត​ចិន​ប្រចាំ​ប្រទេស​ជប៉ុន បាន​ជំរុញ​ឲ្យ​ក្រុម​ប្រទេស G7 បញ្ឈប់​នូវ​ការបង្កើត​ការ​ប្រឈម​ដាក់គ្នា និង​ការបែកបាក់​គ្នា​។​

​ទោះបីជា​មានប្រតិកម្ម​នេះ​ក៏ដោយ ក៏​លោក​បៃ​ដិ​ន (Biden) បាន​និយាយថា លោក​រំពឹងថា នឹ​មាន​ចំណុច​ត្រូវរ៉ូវ​គ្នា​ក្នុង​ទំនាក់ទំនង​ដ៏​ស្រអាប់​ជាមួយ​ប្រទេស​ចិន «​ក្នុង​រយៈពេល​ដ៏​ខ្លី​» បន្ទាប់ពី​ភាព​តានតឹង ដែល​បណ្តាលមកពី​ឧប្បត្តិហេតុ​មួយ កាលពីដើម​ឆ្នាំនេះ នៅពេលដែល​សហរដ្ឋអាមេរិក​បាន បាញ់​ទម្លាក់​បាល់​ឡុង​ចារកម្ម​របស់​ចិន ដែល​បាន​ហោះ​ពីលើ​ទីតាំង​យោធា​ដែលជា​ចំណុច​ដ៏​រសើប​នោះ​។​

​លោក Biden បាន​លើកឡើងថា​៖ «​យើង​គួរតែមាន​បណ្តាញទូរស័ព្ទ​បន្ទាន់​បើកចំហ​»​។ លោក​បានបញ្ជាក់​បន្ថែម​ថា លោក​បាន​យល់ព្រម​ជាមួយ​ប្រធានាធិបតី​ចិន​លោក ស៊ី ជី​ង​ភីង (Xi Jinping) ក្នុងអំឡុងពេល​កិច្ចប្រជុំ​របស់​ប្រទេស​មាន​សេដ្ឋកិច្ច​លូតលាស់​ទាំង​២០ (G20) នៅ​កោះ​បាលី ប្រទេស​ឥណ្ឌូនេស៊ី កាលពី​ឆ្នាំមុន ដើម្បី​រក្សា​ការទំនាក់ទំនង​បើកចំហ ប៉ុន្តែ​អ្វី​គ្រប់យ៉ាង​បាន​ផ្លាស់ប្តូរ​បន្ទាប់ពី «​បាល់​ឡុង​ដ៏​ផ្ដេសផ្ដាស​នេះ ដែល​ផ្ទុក​បន្ទុក​ប៉ុន​រថយន្ត​ដឹកទំនិញ​ចំនួន​ពីរ ដែល​បម្រើ​ឲ្យ​ឧបករណ៍​ចារកម្ម​»៕​

អត្ថបទដែលទាក់ទង

UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm        4
ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        92
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        136

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត

2026/07/24 03:23:38 pm
​UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm
​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm