បញ្ជាការដ្ឋាន​កងទ័ព​អាកាស​ កំពុង​ចូលរួម​ព​ន្លឿ​ន​ការងារ​ចាក់​វ៉ាក់សាំង​នៅ​ខណ្ឌដង្កោ​

2021/05/07 10:19:09 am        128

ភ្នំពេញ៖ បញ្ជាការដ្ឋាន​កងទ័ព​ជើង​អាកាស នាពេល​នេះ​កំពុង​ចូលរួម​យ៉ាងសកម្ម​ក្នុង​យុទ្ធនា​ការចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ក្នុងភូមិ​សាស្ត្រ ខណ្ឌដង្កោ ក្នុង​រាជធានី​ភ្នំពេញ​។

ការចូលរួម​នេះ ធ្វើឡើង​ដោយ​ក្រុមការងារ​របស់ បញ្ជាការដ្ឋាន​កងទ័ព​ជើង​អាកាស ចុះ​ចាក់​វ៉ាក់សាំង​នៅ​ទីតាំង​សង្កាត់​នីមួយៗ​ដោយផ្ទាល់​សម្រាប់​ប្រជាពលរដ្ឋ​គ្រប់រូប​។​

​ជាការ​ព​ន្លឿ​ន​ការងារ​ចាក់​វ៉ាក់សាំង​ក្នុងកំឡុងពេល​នេះ បញ្ជាការដ្ឋាន​កងទ័ព​ជើង​អាកាស បាន​នឹង​កំពុង​ចូលរួម​ការងារ​ចាក់​ជូន​ប្រជាពលរដ្ឋ​យ៉ាងសកម្ម ក្នុងភូមិ​សាស្ត្រ​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។ ជាក់ស្ដែង​ក្រុមការងារ​ជំនាញ​របស់ បញ្ជាការដ្ឋាន​កង​ទ័​ព​ជើង​អាកាស ទើបបាន​បញ្ចប់​ការងារ​ចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ នៅ​សង្កាត់ រលួស និង​សង្កាត់​ព្រៃវែង​។ សម្រាប់​ថ្ងៃនេះ តាម​ការបញ្ជាក់​របស់ នាយ​ឧ​ត្ត​ម​សេនីយ៍​ត្រី យ៉ែម បុណ្យ​រ៉េត នៃ​បញ្ជា​ការដ្ឋាន​កងទ័ព​ជើង​អាកាស បាន​បញ្ជាក់ថា​ក្រុមការងារ​ជំនាញ​ចំនួន ៤​ក្រុម បាន​មក​ចូលរួម​ការចាក់​វ៉ាក់សាំង នៅ​ទីតាំង​សង្កាត់ ជើងឯក ដែលមាន​ចំនួន​ប្រជាពលរដ្ឋ​ជាង ៨០០០​នាក់​។ តាម​ការ​គ្រោង នឹង​ចំណាយពេល ២​ថ្ងៃ​កន្លះ ដើម្បី​បង្ហើយ​ការងារ​ចាក់​នៅ​ទីតាំង​សង្កាត់ ជើងឯក​។​

​ក្នុងការ​បំពេញការងា​រ​នេះ នាយ​ឧ​ត្ត​ម​សេនីយ៍​ត្រី ក៏បាន​សំណូមពរ​ឱ្យ​ប្រជាពលរដ្ឋ​ដែល​មក​ទទួល​ការចាក់​វ៉ាក់សាំង ត្រូវបំពេញ​ឯកសារ​ឱ្យបាន​ត្រឹមត្រូវ​ដើម្បី​កុំឱ្យ​ខាត​ពេលវេលា និង​ត្រូវ​ពាក់​ម៉ាស​ការពារ ការរក្សា​គម្លាត​និង បាញ់​អាលកុល​រក្សា​អនាម័យ​ឱ្យបាន​ជាប់លាប់​។​

​សម្រាប់​ការចូលរួម​ការចាក់​វ៉ាក់សាំង​នា​ពេលនេះ លោក លាស់ សុខ​លឹម ជា​ចៅ​សង្កាត់រង ជើងឯក ក៏បាន​ថ្លែងអំណរគុណ​ដល់​ក្រុមការងារ បញ្ជាការដ្ឋាន​កងទ័ព​ជើង​អាកាស ដែល​បានមក​ចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​ក្នុង​សង្កាត់​លោក​។ លោក​សប្បាយចិត្ត​ជា​ខ្លាំង ពេល​ឃើញ​ក្រុមការងារ​ចាក់​វ៉ាក់សាំង​បំពេញការងារ​យ៉ាង​ប្រសើរ​បែបនេះ​។​

​ក្នុងកំឡុងពេល​នេះ រាជរដ្ឋាភិបាល​ក្រៅពី​ដាក់ចេញ​វិធានការ​ជាច្រើន​ក្នុងការ​ទប់ស្កាត់ ការរីក​រាលដាល​ជំងឺ​កូ​វីដ​-19 រាជរដ្ឋាភិបាល​ក៏បាន​ព​ន្លឿ​ន​យុទ្ធនា​ការចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ទូទាំង​ប្រ​ទស​ផងដែរ ទោះ​ក្នុង​តំបន់​ក្រហម​ក៏ដោយ​។ គិត​ត្រឹម​ព្រឹក​ថ្ងៃទី៧​ ខែ​ឧសភា​ឆ្នាំ ២០២១​នេះ កម្ពុ​ជាមាន​ករណី​ឆ្លង​សរុប​ចំនួន ១៨ ១៧៩​នាក់ ដោយ​ជាសះស្បើយ​ចំនួន ៦ ៨៨៤​នាក់ និង​មាន​ករណី​ឆ្លា​ប់​ចំនួន ១១៤​ករណី​៕​អត្ថបទ​៖ គឹម​ហុក

អត្ថបទដែលទាក់ទង

នគរបាលកម្ពុជា សហការជាមួយនគរបាលកូរ៉េ ចាប់ខ្លួនជនសង្ស័យម្នាក់ មាននិវេទន៍ក្រហមរបស់នគរបាលអន្តរជាតិ
2024/04/19 03:29:13 pm        1
បញ្ជូនជនសង្ស័យចំនួន៥នាក់ ទៅសាលាដំបូងខេត្តអនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណី ផលិត ដឹកជញ្ជូន ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុ ញៀន និងកាន់កាប់ ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត
2024/04/19 02:44:45 pm        1
អ្នកជំនាញព្រមានអាមេរិកឡាទីន ឱ្យត្រៀមទប់ទល់ ខណៈបាតុភូតអាកាសធាតុធ្ងន់ធ្ងរនឹងបន្តកើតឡើង
2024/04/19 01:47:42 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងស្ថាប័នមួយចំនួនរួមគ្នារៀបចំព្រឹត្តិការណ៍បាល់ទាត់មិត្តភាពសប្បុរសធម៌ ក្រោមមូលបទ រួមគ្នាដើម្បីសប្បុរសធម៌ និងប្រយុទ្ធប្រឆាំងគ្រឿងញៀន

2024/04/19 06:08:57 pm
​ចិនថ្កោលទោសសំណើរបស់លោក Biden ក្នុងការដំឡើងពន្ធ ៣ដង លើដែកថែបរបស់ខ្លួន
2024/04/19 05:59:45 pm
​អ្នកការទូត៖ រដ្ឋលោកខាងលិចបានព្យាយាមបញ្ជូនសារទៅអ៊ីរ៉ង់ឲ្យបន្ថយភាពតានតឹង តាមរយៈទួរគី
2024/04/19 05:58:30 pm
​អ្នកភូមិវេសបែង មានការប្រុងប្រយ័ត្ន ប៉ុន្តែ ងាយរងគ្រោះ បន្ទាប់ពីការវាយប្រហារពីអ្នកតាំងលំនៅ
2024/04/19 05:51:55 pm
​លោក Shoigu របស់រុស្ស៊ី និយាយថា ការផលិតរថក្រោះកំពុងកើនឡើង
2024/04/19 05:50:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2024/04/17 11:30:10 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2024/04/19 08:49:32 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2024/04/12 02:26:18 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2024/04/19 07:54:32 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2024/04/18 01:54:35 am

ព័ត៌មានវីដេអូ

​ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់

2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am
ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ក្នុងពិធីជួបសំណេះសំណាលជាមួយប្រតិភូ​កីឡា​អាស៊ានប៉ារ៉ាហ្គេម
2022/07/06 10:23:47 am