ចិនកោះហៅឯកអគ្គរាជទូតជប៉ុន ជុំវិញការលើកឡើងរបស់ក្រុមប្រទេស G7

2023/05/23 02:18:15 am        596

​សេចក្តីថ្លែងការណ៍​រប​ស់​ក្រសួងការបរទេស​រប​ស់​ប្រទេស​ចិន កាលពី​ល្ងាច​ថ្ងៃអាទិត្យ បាន​ឲ្យ​ដឹងថា អនុរដ្ឋមន្ត្រី​ការបរទេស​ចិន លោក ស៊ុន វ៉ី​តុង (Sun Weidong) បាន​កោះហៅ​ឯកអគ្គរាជទូត​ជប៉ុន ដើម្បី​បង្ហាញ​ការតវ៉ា​នឹង​ការ​បំផ្លើស​ជុំវិញ​បញ្ហា​ទាក់ទង​នឹង​ប្រទេស​ចិន ក្នុង​កិច្ចប្រជុំ​កំពូល​របស់​ក្រុម​ប្រទេស​មាន​ឧស្សាហកម្ម​លូតលាស់​ទាំង​៧ (G7) នៅ​ចុង​សប្តាហ៍​កន្លងមក​។​

​ប្រមុខ​ដឹកនាំ​នៃ​កិច្ចប្រជុំ​របស់​ប្រទេស​កាន់​លទ្ធិប្រជាធិបតេយ្យ​ឈានមុខ​គេ​របស់​ពិភពលោក នៅ​ទីក្រុង​ហ៊ី​រ៉ូ​ស៊ី​ម៉ា (Hiroshima) របស់​ប្រទេស​ជប៉ុន បាន​សម្តែង​ការព្រួយបារម្ភ​យ៉ាងខ្លាំង​អំពី​ការកើនឡើង​នៃ​ភាព​តានតឹង​នៅក្នុង​សមុទ្រ​ចិន​ខាងកើត និង​ខាងត្បូង ក៏ដូចជា​ការបង្ហាញ​ក​ង្វ​ល់ពី​ស្ថានភាព​សិទ្ធិមនុស្ស នៅក្នុង​ប្រទេស​ចិន រួមទាំង​តំបន់​ទី​បេ​តិ៍ និង​តំបន់​ស៊ីន​ជាំ​ង (Xinjiang) ផងដែរ​។​

​លោក ស៊ុន បាន​និយាយថា ប្រទេស​ជប៉ុន​បានរួម​ដៃ​ជាមួយ​ប្រទេស​ផ្សេងទៀត នៅឯ​កិច្ចប្រជុំ​កំពូល G7 ក្នុង​សកម្មភាព និង​សេចក្តីប្រកាស​រួម ដើម្បី​បង្ខូច​កេ​រិ៍ត​ឈ្មោះ និង​វាយប្រហារ​ប្រទេស​ចិន ដោយ​ជ្រៀត​ជ្រែកចូល​ជ្រៅ​ទៅក្នុង​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេស​ចិន និង​រំលោភ​លើ​គោលការណ៍​ជា​មូលដ្ឋាន​នៃ​ច្បាប់​អន្តរជាតិ និង​ស្មារតី​នៃ​ឯកសារ​នយោបាយ​ចំនួន​៤ រវាង​ចិន និង​ជប៉ុន ដែល​ការលើកឡើង​នេះ​សំដៅ​ដល់​សេចក្តីថ្លែងការណ៍​រួម​ចិន​-​ជប៉ុន ឆ្នាំ​១៩៧២​។​

​លោក​អនុរដ្ឋមន្ត្រី បាន​ថ្លែងថា សកម្មភាព​របស់​ប្រទេស​ជប៉ុន ធ្វើ​ឲ្យ​អន្តរាយ​ដល់​អធិបតេយ្យភាព សន្តិសុខ និង​ផលប្រយោជន៍​អភិវឌ្ឍន៍​របស់​ចិន និង​ថា​ប្រទេស​ចិន មិន​ពេញចិត្ត​ជាខ្លាំង និង​ប្រឆាំង​ដាច់ខាត​ចំពោះ​ទង្វើ​របស់​ប្រទេស​នេះ​។​

​ប្រទេស​ចិន កាលពី​ថ្ងៃ​សៅរ៍​ចុង​សប្ដាហ៍​កន្លងមក បាន​សម្តែង​ការមិន​ពេញចិត្ត​យ៉ាងខ្លាំង ជាមួយនឹង​សេចក្តីថ្លែងការណ៍​របស់​មេដឹកនាំ G7 ដែលមាន​បំណង​យក​ទីក្រុង​ប៉េកាំង​ជា​បញ្ហា ដោយ​ក្នុងនោះ​រួមទាំង​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង សិទ្ធិមនុស្ស និង​ការចោទប្រកាន់ថា បាន​ជ្រៀតជ្រែក​ក្នុង​លទ្ធិប្រជាធិបតេយ្យ​របស់​ខ្លួន​។​

​ប្លុក​នេះ​បានចេញ​សេចក្តីថ្លែងការណ៍​មួយ ដោយ​អំពាវនាវ​ឲ្យ​ប្រទេស​ចិន «​កុំ​ធ្វើ​សកម្មភាព​ជ្រៀតជ្រែក​» និង​សម្តែង​ការបារម្ភ​អំពី​ការរំលោភ​សិទ្ធិមនុស្ស នៅក្នុង​ប្រទេស​ចិន ជាពិសេស​នៅក្នុង​តំបន់​ឆ្ងាយ​ដាច់ស្រយាល​ចុង​ខាងលិច​គឺ​ទី​បេ​តិ៍ និង​តំបន់​ស៊ីន​ជាំ​ង​៕​

អត្ថបទដែលទាក់ទង

អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm        18
ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        37
ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        36

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ

2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm