តំបន់ Kashmir ប្រទេសឥណ្ឌាត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំG20

2023/05/23 02:24:18 am        624

​ទីក្រុង Srinagar ជា​ក្រុង​របស់​រដ្ឋធានី​រដូវ​ក្តៅ Jammu របស់​ប្រទេស​ឥណ្ឌា និង​ជា​ដែនដី​សហព័ន្ធ​តំបន់ Kashmir ត្រូវបាន​រៀបចំ​លម្អរ​នៅ​ថ្ងៃ​ចន្ទ​នេះ ខណៈ​ទីក្រុង​នេះ​ត្រៀមខ្លួន​ធ្វើជា​ម្ចាស់ផ្ទះ​កិច្ចប្រជុំ​ក្រុមការងារ​ទស​ចរណ៍ G20​។ កិច្ចប្រជុំ​របស់​សមាជិក​ក្រុម​ប្រទេស G20 នៅ​ថ្ងៃទី​២២ ដល់​ថ្ងៃទី​២៤ ខែឧសភា គឺជា​ផ្នែក​មួយ​នៃ​កិច្ចប្រជុំ​ជា​បន្តបន្ទាប់ មុន​កិច្ចប្រជុំ​កំពូល​G20​ក្នុង​ទីក្រុង New Delhi នៅ​ខែកញ្ញា​។

​បដា ផ្ទាំង​ប្រកាស និង​គំនូរ ត្រូវបាន​បំពាក់​នៅក្នុង​ទីក្រុង​នេះ ខណៈ​សន្តិសុខ ក៏​ត្រូវបាន​រឹតបន្តឹង ដើម្បី​ទប់ស្កាត់​ឧបត្តិហេតុ​មិន​សមស្រប​ណាមួយ​កើតមានឡើង​។

​អ្នកចំរៀង​ម្នាក់ ឈ្មោះ Bilal Ahmad និយាយថា កិច្ចប្រជុំ​កំពូល​G 20 នឹង​ចាប់ផ្តើម​ពីថ្ងៃ​នេះ យើង​ស្វាគមន៍​កិច្ចប្រជុំ​ពី​បេះដូង​របស់​យើង ព្រោះ​វា​សម្រាប់​ការអភិវឌ្ឍន៍​តំបន់ Kashmir ។ ប្រភេទ​នៃ​ទម្រង់​សិល្បៈ នឹង​ជាត​ន្ត្រី ឬ​សកម្មភាព​ទេសចរណ៍ ដែល​អ្វីៗ​គ្រប់យ៉ាង​គឺ​សម្រាប់​ការអភិវឌ្ឍន៍​។

​ប្រទេស​ឥណ្ឌា ដែល​ទទួល​តួនាទី​ជា​ប្រធាន​កិច្ចប្រជុំ​ក្រុម​ប្រទេស G20 នៅ​ឆ្នាំនេះ បានរៀបចំ​កិច្ចប្រជុំ​ជា​បន្តបន្ទាប់​នៅ​ទូទាំងប្រទេស នៅមុន​កិច្ចប្រជុំ​កំពូល​នៅ​ទីក្រុង New Delhi នៅ​ខែកញ្ញា​។ ប្រទេស​ចិន កាលពី​សប្តាហ៍​កន្លងទៅ​នេះ បាន​និយាយថា ខ្លួន​បាន​ជំទាស់​ចំពោះ​កិច្ចប្រជុំ​ទេសចរណ៍ G20 នេះ ហើយ​នឹងមិន​ចូលរួម​នោះទេ​។ កាលពី​ឆ្នាំ​២០១៩ ប្រទេស​ឥណ្ឌា​បាន​បំបែក​រដ្ឋ Jammu ដែលមាន​ប្រជាជន​មូស្លីម​ភាគច្រើន និង​តំបន់​Kashmir ដើម្បី​បង្កើត​ដែនដី​សហព័ន្ធ​ចំនួន​២​នៃ​រដ្ឋ​Jammu តំបន់ Kashmir និង​តំបន់ Ladakh។​

​ផ្នែក​ធំ​មួយ​នៃ​តំបន់ Ladakh ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់​ចិន​។ ទំនាក់ទំនង​រវាង​ទីក្រុង New Delhi និង​ទីក្រុង​ប៉េកាំង​មាន​ភាព​តានតឹង ចាប់តាំងពី​ការប៉ះទង្គិច​យោធា ក្នុង​តំបន់ Ladakh ក្នុង​ឆ្នាំ​២០២០ ដែល​ពេលនោះ​ទាហាន​២៤​នាក់​បាន​ស្លាប់​៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        3
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        103
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        93

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm