កីឡាករពិការវ័យចំណាស់សម្រេចបំណងធំ ចូលរួមប្រកួតអាស៊ានប៉ារ៉ាហ្គេមនៅកម្ពុជា

2023/05/23 09:13:48 pm        336

ភ្នំពេញ៖ កីឡាករពិការជើង វ័យជាង ៥០ឆ្នាំចំនួន២រូប បង្ហាញការសប្បាយចិត្តជាខ្លាំង កំឡុងពេលហ្វឹកហាត់ត្រៀមសម្រាប់អាស៊ានប៉ារ៉ាហ្គេម។ ភាពសប្បាយចិត្តនេះ គឺដោយសារតែ ការចូលរួមប្រកួតនៅកម្ពុជានេះ ជាក្ដីបំណងធំក្នុងអាជីពជាកីឡាកររបស់ខ្លួន តាំងពីចាប់ផ្ដើមមកម្ល៉េះ។

កីឡាករពិការជើង វ័យចំណាស់ចំនួន ២រូប បានចូលហ្វឹកហាត់ជាថ្មី សម្រាប់ចូលរួមប្រកួតក្នុង​ការរត់ចម្ងាយនៅព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមនាដើមខែក្រោយនេះ។ កីឡាករទី១ គឺលោក សាន ម៉ៅ វ័យ ៥៧ឆ្នាំ រីឯកីឡាករទី២ គឺលោក ឈឹម វាសនា អាយុ ៥១ ឆ្នាំ ពួកគេទាំងពីរសុទ្ធតែពិការ​ជើង​ម្ខាងដូចគ្នា។

លោក សាន ម៉ៅ ជាកីឡាករចាប់ផ្ដើមអាជីពតាំងពីទសវត្សរ៍ឆ្នាំ ១៩៩០ ​បានលើកឡើងថា លោកពិតជា​រំភើបជាខ្លាំង ព្រោះលោកគិតថា ខ្លួនចាស់ទៅហើយ​ មិនអាចចូលរួមប្រកួតក្នុងនាម​ជាម្ចាស់ផ្ទះនៅឆ្នាំ ២០២៣នេះបានទេ។ ពេលនេះលោកអាចធ្វើវាបាន លោកនឹងប្រឹងប្រែងឱ្យ​អស់ពីសមត្ថភាពក្នុងការប្រកួតខាងមុខនេះ ​ហើយលោកក៏នឹងបញ្ចប់អាជីពជាកីឡាករ ក្រោយបញ្ចប់​អាស៊ានប៉ារ៉ាហ្គេមនេះផងដែរ។

លើកឡើងស្រដៀងគ្នាផងដែរលោក ឈឹម វាសនា ក៏សប្បាយចិត្តជាខ្លាំង ដែលអាចសម្រេច​បំណងធំ គឺចូលរួមប្រកួតក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ លោកថា វ័យចំណាស់ ពុំមែនជាឧបសគ្គសម្រាប់លោកនោះទេ​ ទោះចាញ់រឺឈ្នះ គឺលោកនឹងងប្រឹងប្រែង​ឱ្យអស់ពីសមត្ថភាព។

ការរៀបចំធ្វើជាម្ចាស់ផ្ទះ ស៊ីហ្គេម ក៏ដូចជាអាស៊ានប៉ារ៉ាហ្គេម ក្នុងឆ្នាំ​ ២០២៣នេះ ជាឆ្នាំ ដំបូង​ដែលកម្ពុជា បានទទួលធ្វើជាម្ចាស់ផ្ទះ។ ​ព្រឹត្តិការណ៍ស៊ីហ្គេម​ បានបញ្ចប់ទៅដោយជោគជ័យ រីឯអាស៊ានប៉ារ៉ាហ្គេម ​ត្រៀមនឹងចាប់ផ្ដើម នៅថ្ងៃទី ៣ មិថុនាដល់ថ្ងៃទី ៩ មិថុនា ខាងមុខ។ ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម ​មានការប្រកួតដណ្ដើមមេដាយលើប្រភេទកីឡាចំនួន ១៣ ហើយក៏មានប្រភេទកីឡាបង្ហាញចំនួន ១ផងដែរ៕ អត្ថបទ៖ គឹមហុក  

អត្ថបទដែលទាក់ទង

កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am        136
SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am        148
MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        94

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ

2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm
​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm