ឯកឧត្តម វង្សី វិស្សុត៖ ភាពចាំបាច់នៃការអភិវឌ្ឍមូលធនមនុស្ស ស្ថិតក្នុងរយៈពេល២០ឆ្នាំ តទៅមុខទៀត

2023/05/23 09:23:43 pm        274

កណ្ដាល៖ ឯកឧត្តម វង្សី វិស្សុត រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី, រដ្ឋលេខាធិការប្រចាំការ​នៃក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ, និងជាអនុប្រធានឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ, ប្រធានក្រុមការងារ​រាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកមុខកំពូល ខេត្តកណ្តាល បានមានប្រសាសន៍ថា ភាពចាំបាច់ នៃការ​អភិវឌ្ឍមូលធនមនុស្ស ​ដំណើរការអភិវឌ្ឍគឺស្ថិតក្នុងរយៈពេល២០ឆ្នាំ តទៅមុខទៀត។

ឯកឧត្តម វង្សី វិស្សុត បានមានប្រសាសន៍បែបនេះ ខណៈអញ្ជើញជាអធិបតី​ក្នុងពិធីសម្ពោធដាក់​ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារសិក្សា ​និងសមិទ្ធផលនានា​ ស្ថិតនៅក្នុងសាលាបឋមសិក្សា រកា កោង ស្ថិតក្នុងឃុំរកាកោងទី១ ​ស្រុកមុខ កំពូល ខេត្តកណ្តាល នាព្រឹកថ្ងៃទី២២ឧសភា។

អគារសិក្សា និងសមិទ្ធផលទាំងនេះ គឺជាអំណោយដ៏ថ្លៃថ្លារបស់សម្តេតេជោ ​ហ៊ុន សែន នាយករដ្ឋមន្រ្តី​កម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន​ រួមមាន អគារសិក្សាចំនួន ០២ខ្នង មាន ១៧បន្ទប់ អគារទីចាត់ការ ០១ខ្នង ខ្លោងទ្វារ ដងទង់ជាតិ ​បង្គន់អនាម័យ ​កន្លែងលាងដៃ ផ្លូវបេតុងក្នុងទីធ្លាសាលា ០៤ខ្សែ ប្រវែង ១,១៨២ម៉ែត្រ​ និងរបង​ប្រវែង ១៥៨ម៉ែត្រ។

ឯកឧត្តម វង្សី វិស្សុត បាន​ពាំនាំនូវ​ប្រសាសន៍​ផ្តាំផ្ញើ​សាកសួរសុខទុក្ខពីសម្តេចទាំងពីរ ជូនចំពោះ​លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋឃុំរកោកោងទី១ ​ស្រុកមុខកំពូលទាំងអស់។ ឯកឧត្តម ​មានប្រសាសន៍ ថា ក្រៅពី អគារសិក្សា ​និង​សមិទ្ធផលនានា ដែលត្រូវ​បានសម្ពោធដាក់​ឱ្យប្រើប្រាស់​ជាផ្លូវការនៅពេលនេះ, ឃុំ រកាកោងទី១ នៃស្រុកមុខកំពូល ក៏ទទួលបាននូវ​សមិទ្ធផល​ជាច្រើនផ្សេងទៀតផងដែរ ដូចជា៖ ផ្លូវកៅស៊ូ, ផ្លូវបេតុង, ផ្លូវក្រាលគ្រួសក្រហម, ស្ពាន, ប្រឡាយ, សាលារៀន, មន្ទីរពេទ្យ និងគម្រោង ការពារ ច្រាំងទន្លេជាដើម​ ដែល​ឆ្លុះបញ្ចាំង​ឱ្យឃើញតាមរយៈ ស្នាមញញឹម, របស់របរនិង​ មធ្យោបាយប្រើប្រាស់, ការ​ស្លៀកពាក់ និងការហូបចុកជាដើម ពោលគឺ មិនមែនកាន់តែក្រទៅៗ ដូច​មជ្ឈដ្ឋាន​អគតិផ្កាប់មុខមួយចំនួនចេះតែលើកឡើង​ដោយឥត​អៀនខ្មាស​នោះទេ។

ឯកឧត្តម វង្សី វិស្សុត ក៏បានលើកឡើងផងដែរថា ​អំពីភាពចាំបាច់ ​នៃការអភិវឌ្ឍមូលធនមនុស្ស នៅដំណើរការអភិវឌ្ឍកម្ពុជានៅក្នុងរយៈពេល ២០ឆ្នាំ តទៅមុខទៀត។ ​ឯកឧត្តម បានបន្តថា ការអភិវឌ្ឍមូល​ ធនមនុស្ស នេះ មិនសំដៅតែទៅលើការអប់រំ, ចំណេះដឹង និងជំនាញប៉ុណ្ណោះទេ តែ​ក៏ត្រូវផ្តោតផងដែរ ទៅលើផ្នែក គុណតម្លៃ, សីលធម៌, គុណធម៌, វិន័យ,​ ការបណ្តុះឆន្ទៈសេ្នហាជាតិ ស្រលាញ់យុត្តិធម៌​ និងប្រជាជនជាដើម៕ដោយ៖ មុត សុទ្ធ

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        194
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        169
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        190

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm