អាជ្ញាធរ​អប្សរា​បំពាក់​ប្រព័ន្ធ​សុវត្ថិភាព សម្រាប់​ការពារ​ភ្ញៀវ​ចូល​ទស្សនា​អង្គរ​

2021/05/07 06:57:47 pm        476

​សៀមរាប៖ មន្ត្រី​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ឲ្យ​ដឹង​ថា ពួកគេ​បាន​ត្រៀមខ្លួន​ជានិច្ច​នៅក្នុង​ការអនុវត្ត​វិធាន​សុខាភិបាល​ដល់​ភ្ញៀវ​ទេសចរណ៍​ជាតិ​អន្តរជាតិ ដែល​ទៅ​ទស្សនា​រមណីយដ្ឋាន​អង្គរ ដើម្បី​ឲ្យ​ពួកគាត់​មាន​សុវត្ថិភាព​ក្នុង​ការ​កាត់បន្ថយ​ការឆ្លង​ជំងឺ​កូ​វីដ​១៩​។ វិធាន​នេះ បាន​ធ្វើឡើង​ចាប់ពី​ថ្ងៃទី​០៧​ខែ​ឧសភា​តទៅ ដែល​ចាំបាច់​បំផុត​ក្នុង​ការធ្វើ​ឲ្យ​អ្នកទេសចរ​មាន​អារម្មណ៍​ថា ពួកគេ​ទៅ​ទស្សនា​ក្នុង​តំបន់​អង្គរ មាន​សុ​វ ត្ថិ​ភាព មិន​បារម្ភ​ពី​ការឆ្លង​មេរោគ​កូ​វីដ​១៩​។​

​លោក ព្រឿង សុខា ដែលជា​អ្នកគ្រប់គ្រង​សណ្ដាប់ធ្នាប់​ទូទៅ នៅ​តំបន់​ប្រាសាទអង្គរវត្ត បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​០៧ ខែឧសភា​ថា ការ​ចូល​ទស្សនា​នៅក្នុង​ប្រាសាទ​អង្គរ​របស់​អ្នកទេសចរ ត្រូវបាន​យកចិត្ត​ទុក​ដាក់​ខ្ពស់បំផុត ដោយ​លោក​បញ្ជាក់​ថា ចាប់តាំងពី​ចំណតរថយន្ត​រហូតដល់​ផ្លូវ​ចូល មន្ត្រី​ដែលមាន​តួនាទី​ប្រចាំការ បាន​ណែនាំ​ដល់​ភ្ញៀវទេសចរ​ឲ្យ​គាត់​អនុវត្ត​នូវ​វិធានការ​របស់​ក្រសួងសុខាភិបាល​ឲ្យ​បាន​ត្រឹមត្រូវ ដូចជា​ការពាក់​ម៉ាស់ ការដើរ​រក្សា​គម្លាត សុវត្ថិភាព ព្រមទាំង​ការរៀបចំ​អោយមាន​ចំណតរ​រថយន្ដ​ឲ្យ​បាន​ត្រឹមត្រូវ​ជាដើម​។

លោក​បន្ដថា ការរៀបចំ​បែបនេះ ដើម្បី​ត្រៀម​ទទួលភ្ញៀវ​ទេសចរណ៍​ដែល​អា ច​និយាយបានថា ពួកគាត់​នឹង​សម្រុក​ទៅ​ទស្សនា​ក្នុងរ​ណី​យ​ដ្ឋា​ន​អង្គរ ក្រោយ​ស្ងប់ស្ងាត់​ជំងឺ​កូ​វីដ​១៩ នាពេល​ដ៍​ឆាប់​ខាងមុខនេះ​។​

​លោក ភឿង សោ​ភណ្ឌ ប្រធាន​គ្រប់គ្រង​អ្នកទេសចរ​ប្រចាំ​ប្រាសាទ​អង្គរវត្ដ បាន​ឲ្យ​ដឹងថា នៅ​ច្រកចូល​ប្រាសាទ​អង្គរ ថ្នាក់ដឹកនាំ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា បាន​បំពាក់​នូវ​ឧបករណ៍​វាស់​កម្តៅ អាកុល និង​ម៉ាស់ ដែល​នេះ​គឺជា​ការគិតគូរ​ដល់​សុវត្ថិភាព​អ្នក​ចូលមក​កម្សាន្ត​នៅតាម​ប្រាសាទបុរាណ​នានា​ក្នុង​តំបន់​អង្គរ។

លោក​បន្ដ​ថា ការ​បំពាក់​សម្ភារៈ​សម្រាប់​ពិនិត្យ​និង​តាមដាន​សុខភាព​ភ្ញៀវ​ទេសចរ​នេះ គឺធ្វើឡើង​ជាប្រចាំ​។ លោក​បន្ថែម​ថា នៅ​ពេល​ភ្ញៀវ​ទេសចរណ៍​ត្រូវ​បាន​រកឃើញថា មាន​សុខ​ភាពមិនប្រក្រតី ពួកគាត់​នឹង​រាយការណ៍​ក៍​ដូចជា​បញ្ជូន​ភ្ញៀវ​ដែល​មាន​បញ្ហា​នោះ​ទៅ​ផ្នែក​សុខាភិបាល ក្នុង​ខេត្ដ​សៀមរាប បើសិន​គាត់​មាន​ស្ថានភាព​ធ្ងន់ធ្ងរ​។​

​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ឲ្យ​ដឹងថា ការដាក់​វិធានការ​សុខាភិបាល​ដែលមាន​ការ បាញ់​អាកុល វាស់​កម្ដៅ និង​ស្គែន​ឃ្យូអ័រកូដ​នេះ ធ្វើឡើង​នៅ​គ្រប់​ប្រា​សា​សាទ ដែលជា​កន្លែង​ភ្ញៀវទេសចរ​ទៅ​ទស្សនា​រួមមាន ប្រាសាទ​អង្គរតូច ប្រាសាទបាយ័ន ប្រាសាទតាព្រហ្ម បន្ទាយស្រី ព្រមទាំង​ប្រាសាទ​ជាច្រើន​នៅក្នុង​រមណីយដ្ឋាន​អង្គរ។​

​រមណីយដ្ឋាន​អង្គរ បាន​ចាប់ផ្តើម​បើកទទួល​អ្នកទេសចរ​ឲ្យ​ចូលមក​ទស្សនា​ឡើងវិញ កាលពី​ថ្ងៃទី​២៥ ខែមេសា ឆ្នាំ​២០២១​។

ការ​បើក​ឡើងវិញ​នេះ ធ្វើឡើង​បន្ទាប់ពី​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​មួយ​នេះ ក៏ដូចជា​រមណីយដ្ឋាន​ទេសចរណ៍​នានា​នៅ​ទូទាំង​ប្រទេស ត្រូវបាន​រាជរដ្ឋាភិបាល​សម្រេច​បិទ​អស់​មួយ​រយៈពេល ដោយសារតែ​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩​ ៕​អត្ថបទ​៖ ឈិ​ត សា​វី​

អត្ថបទដែលទាក់ទង

មន្រ្តីជាន់ខ្ពស់ក្រសួងការពារជាតិ អំពាវនាវឲ្យសិស្សានុសិស្សស្រុកស្វាយទាបជៀសឲ្យឆ្ងាយពីគ្រឿងញៀន និងត្រូវខិតខំសិក្សាដើម្បីឲ្យក្លាយជាទំពាំងស្នងឫស្សីដ៏ល្អ
2026/03/27 08:44:55 pm        2
ករណីថ្នាំញៀនជាង ៤តោន : ផ្តន្ទាទោសជនជាប់ចោទ ១២នាក់ ដាក់ពន្ធនាគារអស់មួយជីវិត
2026/03/27 08:42:17 pm        1
ម៉ាឡេស៊ី ចាត់បញ្ជូននាយទាហានបន្តវេនចំនួនពីររូប ចូលរួមជាមួយក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) កម្ពុជា ដឹកនាំដោយហ្វីលីពីន
2026/03/27 07:26:02 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្រ្តីជាន់ខ្ពស់ក្រសួងការពារជាតិ អំពាវនាវឲ្យសិស្សានុសិស្សស្រុកស្វាយទាបជៀសឲ្យឆ្ងាយពីគ្រឿងញៀន និងត្រូវខិតខំសិក្សាដើម្បីឲ្យក្លាយជាទំពាំងស្នងឫស្សីដ៏ល្អ

2026/03/27 08:44:55 pm
​ករណីថ្នាំញៀនជាង ៤តោន : ផ្តន្ទាទោសជនជាប់ចោទ ១២នាក់ ដាក់ពន្ធនាគារអស់មួយជីវិត
2026/03/27 08:42:17 pm
​ប្រមុខសិទ្ធិមនុស្ស UN ជំរុញឲ្យអាមេរិកបញ្ចប់ការស៊ើបអង្កេត ជុំវិញការវាយប្រហារលើសាលារៀននៅអ៊ីរ៉ង់
2026/03/27 08:38:05 pm
​ពលរដ្ឋលីបង់បដិសេធន៍មិនព្រមចាកចេញពីទីក្រុងរបស់ខ្លួនជាដាច់ខាត បើទោះបីជាត្រូវស្លាប់ក៏ដោយ
2026/03/27 08:37:39 pm
​របាយការណ៍៖ សហរដ្ឋអាមេរិកប្រើប្រាស់មីស៊ីល Tomahawk ជិត ៩០០គ្រាប់ លើអ៊ីរ៉ង់
2026/03/27 08:13:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/03/27 08:26:25 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/03/11 06:09:44 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/03/24 04:43:07 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/03/26 11:06:47 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/03/26 03:02:09 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am