ក្រុមចម្រុះគណបក្សឆ្ពោះទៅមុខរបស់ថៃ ចុះហត្ថលេខាលើ MOU បន្ទាប់ពីជ័យជម្នះក្នុងការបោះឆ្នោត

2023/05/23 11:12:46 pm        218

គណបក្សឆ្ពោះទៅមុខរបស់ប្រទេសថៃ និងសម្ព័ន្ធគណបក្សនយោបាយចំនួន៧របស់ខ្លួន បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់(MOU) កាលពីថ្ងៃចន្ទដើម្បី​បញ្ជាក់​ពី​កិច្ចព្រមព្រៀង​ទៅវិញទៅមក ដើម្បីជំរុញរបៀបវារៈ២៣ចំណុច នៅពេលដែលរដ្ឋាភិបាលចម្រុះរបស់​ពួកគេ ត្រូវបានបង្កើតឡើង។

អនុស្សរណៈនៃការយោគយល់កើតមានឡើងបន្ទាប់ពីជ័យជម្នះដែលមិនរំពឹងទុក​របស់គណបក្ស​ឆ្ពោះទៅមុខ ក្នុងការបោះឆ្នោតនៅថ្ងៃទី១៤ ខែ ឧសភា មានបំណងបង្កើតមូលដ្ឋាន​គោលមួយ​សម្រាប់​ការបង្កើតរដ្ឋាភិបាលបន្ទាប់របស់ប្រទេសថៃ ​និងកំណត់ពីទិសដៅការងាររួមគ្នា ក្នុងចំណោមគណបក្សសម្ព័ន្ធមានសមាជិកចំនួន៨។

មេដឹកនាំគណបក្សឆ្ពោះទៅមុខ និងជាបេក្ខជននាយករដ្ឋមន្ត្រីលោក Pita Limjaroenrat បាននិយាយថា​វាជាការចងក្រងរបៀបវារៈទាំងឡាយ ដែលយើងបានព្រមព្រៀងគ្នា ហើយ​បានត្រៀមខ្លួនដើម្បីនាំយកនាពេលខាងមុខតាមរយៈយន្តការសភា និងរដ្ឋាភិបាល។ វាបានបង្ហាញផងដែរថា ការទទួលខុសត្រូវ ត្រូវបានចែករំលែកដោយគណបក្សទាំងអស់ដែលនឹង​បង្កើតរដ្ឋាភិបាលរួមគ្នា។ ក្នុងចំណោមបេសកកម្មសំខាន់ៗគឺការព្រាងរដ្ឋធម្មនុញ្ញថ្មី ផ្តល់​ភាពស្របច្បាប់​អាពាហ៍ពិពាហ៍​ភេទដូចគ្នា ការដាក់បញ្ចូលកញ្ឆាក្នុងបញ្ជីសារធាតុត្រូវហាមប្រាម និងការជ្រើសទាហានដោយបង្ខំត្រូវដាក់ជំនួសដោយការជ្រើសរើសដោយស្ម័គ្រចិត្តអំឡុងពេលសន្តិភាព។

លោក Pita និយាយថា គ្រប់គណបក្សទាំងអស់ បានព្រមព្រៀងថា រាល់បេសកកម្មទាំងអស់ រដ្ឋាភិបាល ​ដែលនឹងនាំយកមកនៅពេលខាងមុខ​ មិនត្រូវប៉ះពាល់ដល់ស្ថានភាពរដ្ឋ ស្ថិតនៅ​ក្រោមរបបរាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញ ឬស្ថានភាពរាជាធិបតេយ្យដែលពុំអាចបំពានបាន។

បច្ចុប្បន្នក្រុមចម្រុះរួមមានគណបក្សឆ្ពោះទៅមុខ ភឿថៃ ប្រះឆាឆាត គណបក្សថៃសេរី គណបក្សថៃសាងថៃ គណបក្សយុត្តិធម៌ គណបក្សកម្លាំងសង្គមថ្មី និងគណបក្សភើថៃរួមផ្លាំង(រួមកម្លាំងដើម្បីថៃ)។

អត្ថបទដែលទាក់ទង

ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        9
ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        10
រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm        25

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO

2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm