ក្រុមហ៊ុន Meta ត្រូវបានពិន័យ ១,៣ពាន់លានដុល្លារ លើការផ្ទេរទិន្នន័យអ្នកប្រើប្រាស់អឺរ៉ុបទៅអាមេរិក

2023/05/24 01:11:34 am        112

ក្រុមហ៊ុន Meta ត្រូវបាន​ពិន័យ​ទឹកប្រាក់​ដ៏​ច្រើន​ចំនួន ១,២​ពាន់​លាន​អឺរ៉ូ (១,៣​ពាន់​លាន​ដុល្លារ​) ដោយ​ក្រុម​និយតករ​ការពារ​ឯន​ភាព​របស់​សហភាព​អឺរ៉ុប ជុំវិញ​ការផ្ទេរ​ទិន្នន័យ​អ្នកប្រើប្រាស់​របស់​តំបន់​អឺរ៉ុប ទៅកាន់​សហរដ្ឋអាមេរិក​។​

​ការសម្រេច​នេះ​ភ្ជាប់​ទៅ​ករណី ដែល​នាំមក​ប្ដឹង​ដោយ​អ្នកធ្វើ​យុទ្ធនាការ​ឯកជន​ភាព​ជនជាតិ​អូទ្រីស លោក Max Schrems ដែល​បាន​តវ៉ា​ថា ក្របខ័ណ្ឌ​សម្រាប់​ការផ្ទេរ​ទិន្នន័យ​ពលរដ្ឋ​សហភាព​អឺរ៉ុប​ទៅ​សហរដ្ឋអាមេរិក​មិន បានការ​ពារ​ជនជាតិ​អឺរ៉ុប​ពី​ការ​តាមឃ្លាំមើល​របស់​សហរ​ដ្ឋ​អាមេរិក​ទេ​។​

​របៀប​ជាច្រើន​ដើម្បី​ផ្ទេរ​ទិន្នន័យ​ផ្ទាល់ខ្លួន​ដោយ​ស្របច្បាប់ រវាង​សហរដ្ឋអាមេរិក និង​សហភាព​អឺរ៉ុប ត្រូវបាន​ជំទាស់​តវ៉ា​។ ការអះអាង​ថ្មី​ដូចនេះ​ចុងក្រោយ​បំផុត ស្ថាប័ន ការពារ​ឯកជន​ភាព​(Privacy Shield)​ត្រូវបាន​កាត់ក្ដី​ដោយ​តុលាការ​យុត្តិធម៌​អឺរ៉ុប ដែលជា​តុលាការ​កំពូល​របស់​ស​ហ​ភាព​អឺរ៉ុប (EU) នៅ​ឆ្នាំ​២០២០​។​

​គណៈកម្មាការ​ការពារ​ទិន្នន័យ​អៀរ​ឡង់ ដែល​គ្រប់គ្រង​ប្រតិបត្តិការ​របស់​ក្រុមហ៊ុន Meta នៅ​សហភាព​អឺរ៉ុប បាន​ចោទប្រកាន់ថា ក្រុមហ៊ុន​នេះ​បាន​រំលោភ​លើ​បទ​ប្បញ្ញត្តិ​ការពារ​ទិន្នន័យ​ទូទៅ ឬ GDPR របស់​ប្លុក នៅពេលដែល​ក្រុមហ៊ុន​បន្ត​បញ្ជូន​ទិន្នន័យ​ផ្ទាល់ខ្លួន​របស់​ពលរដ្ឋ​តំបន់​អឺរ៉ុប​ទៅ​សហរដ្ឋអាមេរិក ទោះបី​ជាមាន​សេចក្តីសម្រេច​របស់​តុលាការ​អឺរ៉ុប​ឆ្នាំ​២០២០ ក៏ដោយ​។​

​បទ​ប្បញ្ញត្តិ​ការពារ​ទិន្នន័យ​ទូទៅ ឬ GDPR គឺជា​ច្បាប់​ការពារ​ទិន្នន័យ​សំខាន់ៗ​របស់​សហភាព​អឺរ៉ុប ដែល​គ្រប់គ្រង​ក្រុមហ៊ុន​សកម្ម ក្នុង​ប្លុក​។ ច្បាប់​នេះ​ចូល​ជា​ធរមាន​ក្នុង​ឆ្នាំ​២០១៨​។​

​ការពិន័យ​ជា​ប្រាក់​ចំនួន​១,២​ពាន់​លាន​អឺរ៉ូ (១,៣​ពាន់​លាន​ដុល្លារ​) សម្រាប់​ក្រុមហ៊ុន Meta គឺជា​ការពិន័យ​ខ្ពស់បំផុត​មិន​ធ្លាប់មាន ចំពោះ​ក្រុមហ៊ុន​ដែល​បំពាន​លើ​បទ​ប្បញ្ញត្តិ​ការពារ​ទិន្នន័យ​ទូទៅ ឬ GDPR ។ ការផាកពិន័យ​ដ៏​ខ្ពស់បំផុត​ពីមុន គឺ​ការគិត​ជា​ប្រាក់​ចំនួន ៧៤៦​លាន​អឺរ៉ូ សម្រាប់​ក្រុមហ៊ុន​ពាណិជ្ជកម្ម​អេឡិចត្រូនិក​ខ្នាត​យក្ស Amazon​ក្នុង​ឆ្នាំ​២០២១​។​

​តែ​យ៉ាងណាក្ដី ក្រុមហ៊ុន Meta បាន​ឲ្យ​ដឹងថា ខ្លួន​គ្រោង​នឹងធ្វើ​ការប្តឹង​ឧទ្ធរណ៍​លើ​ការសម្រេច និង​ការផាកពិន័យ​នេះ​៕​

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        152
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        191
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        170

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm