ខេត្តបាត់ដំបងរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ៥ នាក់បន្ថែម

2021/05/08 03:11:42 am        222

បាត់ដំបង ៖ រដ្ឋបាលខេត្តបាត់ដំបង និងមន្ទីរសុខាភិបាលខេត្ត នៅថ្ងៃទី៧ ខែឧសភាបានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន៥នាក់ទៀត ដែលមានទាំងពលករទើបត្រឡប់មកពីប្រទេសថៃ និងអ្នកមកពីរាជធានីភ្នំពេញ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។​

សេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី៧ ខែឧសភាបានឲ្យដឹងថា លទ្ធផលសំណាកកាលពីថ្ងៃទី៦ ខែឧសភា បានរកឃើញអ្នកជំងឺកូវីដ១៩ ជាពលករទើបត្រឡប់មកពីប្រទេសថៃម្នាក់ ឈ្មោះ ហ៊ុត ហ៊ាង ភេទស្រី អាយុ៣០ឆ្នាំ (ប្រពន្ធរបស់អ្នកមានករណីវិជ្ជមានកូវីដ១៩ ឈ្មោះ នួន សុខេង រកឃើញឆ្លងកាលពីថ្ងៃទី៤ ខែឧសភា) រស់នៅភូមិដំបូកបុណ្យ ឃុំអន្លង់វិល ស្រុកសង្កែ ជាបុគ្គលិកអនាម័យនៅផ្សារទំនើបនៅទីក្រុងបាងកក ប្រទេសថៃ ។

នៅល្ងាចថ្ងៃដដែល រដ្ឋបាលខេត្តក៏បានចេញសេចក្តីប្រកាសព័ត៌មានមួយទៀត រកឃើញអ្នកជំងឺកូវីដ១៩ចំនួន ៤នាក់ទៀត ជាស្ត្រីឈ្មោះ ហ៊ុន លី អាយុ៤៤ឆ្នាំ រស់នៅភូមិតាសែន ឃុំត្រាង ស្រុកកំរៀង មុខរបរនៅផ្ទះ ទើបត្រឡប់មកពីរាជធានីភ្នំពេញ រួមនឹងកូនស្រីឈ្មោះ វង្ស ស្រីនាត អាយុ៧ឆ្នាំ កូនប្រុសឈ្មោះ វង្ស ជី អាយុ១០ឆ្នាំ និងចៅស្រីឈ្មោះ ឡុត អាយុ១ឆ្នាំ អ្នកទាំង៤ ត្រូវបានបញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យបង្អែក ។

ក្នុងរបាយការណ៍សង្ខេប ចុះហត្ថលេខាដោយលោកឱសថបណ្ឌិត វឿង ប៊ុនរេត ប្រធានមន្ទីរសុខាភិបាលខេត្តបាត់ដំបង បានឲ្យដឹងថា អ្នកជំងឺទាំង ៤នាក់ បានចេញពីរាជធានីភ្នំពេញ កាលពីថ្ងៃទី៥ ខែឧសភា តាមរថយន្តសាំយ៉ុងមិនចាំស្លាកលេខ សរុបមានគ្នា១០នាក់ រួមមានកូន២នាក់ ចៅម្នាក់ អ្នកបើកបរម្នាក់ ព្រូឡានម្នាក់ និងអ្នករួមដំណើរផ្សេងទៀតចំនួន៤នាក់ មកដល់ព្រំប្រទល់ខេត្តបាត់ដំបង និងខេត្តប៉ៃលិន នៅម៉ោង៤កន្លះរសៀល បានសុំព្រះសង្ឃស្នាក់នៅវត្ត សិរីសួរស្តី មួយយប់ ។

ប្រភពបានបន្តថា នៅព្រឹកថ្ងៃទី៦ ខែឧសភា ពួកគេបានជិះម៉ូតូឌុបពីវត្តទៅចុះនៅមុខផ្សារ ស៊ឹម ឃីម បន្ទាប់មកប្រជាការពារភូមិតាសែន បានជិះកង់បីបញ្ជូនស្ត្រី និងកូនចៅបន្តទៅមណ្ឌលសុខភាពត្រាង និងយកសំណាកវត្ថុវិភាគ។ ក្រុមឆ្លើយតបបន្ទាន់មន្ទីរសុខាភិបាល និងស្រុកប្រតិបត្តិសំពៅលូន បានស្រាវជ្រាវរកឃើញអ្នកប៉ះពាល់សរុបចំនួន ៣នាក់ (ស្រី២នាក់) បានយកសំណាករងចាំលទ្ធផល និងធ្វើចត្តាឡីស័ក ។ ប្រជាការពារភូមិតាសែនបានជិះកង់បីដឹកស្ត្រី និងកូនចៅ ត្រៀមយកសំណាក និងធ្វើចត្តាឡីស័ក ។

បច្ចុប្បន្ននៅក្នុងមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង មានអ្នកជំងឺកូវីដ១៩ ចំនួន១២នាក់ កំពុងសម្រាកព្យាបាល ដោយក្នុងនោះអ្នកជំងឺពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ចំនួន ៦នាក់ និងពលករទើបមកពីប្រទេសថៃចំនួន ៦នាក់ ៕អត្ថបទ៖ ​សុខរិទ្ធ

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        135
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        116
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm