ឃាត់ខ្លួនជនសង្ស័យជួញដូរគ្រឿងញៀនឆ្លងដែន៣នាក់ដកហូត គ្រឿងញៀនជិត២០០គីឡូក្រាម

2023/05/24 03:26:17 am        235

ភ្នំពេញ ៖ កម្លាំងជំនាញមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន អគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ

បង្ក្រាប​បទល្មើស​ជួញដូរគ្រឿងញៀនឆ្លងដែនឃាត់ខ្លួនជនសង្ស័យ៣នាក់វត្ថុតាងគ្រឿងញៀន​​ជិត ២០០គីឡូក្រាម ។

​ដោយអនុវត្តតាមបញ្ជា នាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ក្រោមការបញ្ជា​ដឹកនាំ​ផ្ទាល់របស់លោកឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន កម្លាំងជំនាញ​មន្ទីរប្រឆាំង​បទល្មើសគ្រឿងញៀន កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង១៥ និង១០នាទី ដោយមាន​ការដឹកនាំ​និង​សម្របសម្រួលពីលោក ស៊ន មុនី ព្រះរាជអាជ្ញារង នៃអយ្យការអម​សាលាដំបូងរាជធានីភ្នំពេញ កម្លាំងការិយាល័យ​ស៊ើបការណ៍ក្រៅ (ក១១) និង (ក៥) សហការជាមួយកម្លាំងជំនាញ នៃស្នងការដ្ឋាន​នគរបាលរាជធានីភ្នំពេញ ​និង​កម្លាំងជំនាញ​​ខេត្តកណ្តាល ស្រាវជ្រាវ-ស៊ើបអង្កេត រហូតឈាន​ដល់ការបង្ក្រាប​ករណីរក្សាទុក និងដឹកជញ្ជូន​គ្រឿងញៀន​ដោយខុសច្បាប់នូវសារធាតុញៀន ប្រមាណ ០៥គោលដៅផ្សេងគ្នា (០៤គោលដៅ ក្នុងរាជធានីភ្នំពេញ និង ០១គោលដៅ នៅខេត្តកណ្តាល)។

គោលដៅទី១ ៖ នៅចំណុចមុខក្រសួងពាណិជ្ជកម្ម មហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

គោលដៅទី២ ៖ នៅចំណុចផ្ទះជួលលេខ ៦៤E១ ផ្លូវលេខ១១០ ភូមិ៥ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

គោលដៅទី៣ ៖ នៅចំណុច បុរី ពិភពថ្មី ផ្ទះលេខ១០៧ ផ្លូវE ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

គោលដៅទី៤ ៖ នៅចំណុច បុរី ពិភពថ្មី ផ្ទះលេខ១២៦ ផ្លូវលេខ៣៥B ភូមិត្រពាំងព្រុយ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។

និងគោលដៅទី៥ ៖ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង ១១ និង០០នាទី សមត្ថកិច្ចបានបន្តទៅឆែកឆេរ នៅចំណុចផ្ទះ ជួលលេខ២CE1 ផ្លូវលេខ១០៩ ក្រុមទី៣១ ភូមិ៣ សង្កាត់អូប្ញស្សី១ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

ក្នុងកំឡុងប្រតិបត្តិការនោះសមត្ថកិច្ចជំនាញ ឃាត់ខ្លួនជនសង្ស័យ ០៣នាក់ ១.ឈ្មោះ សេង គុន្នី ភេទស្រី អាយុ ៤៤ឆ្នាំ ជនជាតិខ្មែរ ។ ២.ឈ្មោះ អ៊ឹម ស្រីពៅ ភេទស្រី អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ ។ ៣.ឈ្មោះ លាស់ ណេត ភេទស្រី អាយុ ៣៩ឆ្នាំ ជនជាតិខ្មែរ។

ដកហូតវត្ថុតាងគ្រឿងញៀន រួមមាន ៖

១-ហេរ៉ូអ៊ីន (HEROINE) ទម្ងន់ជាង ១៣៨ គីឡូក្រាម ។ ២-អ៊ិចស្តាស៊ី (MDMA) ទម្ងន់ជាង ៤ គីឡូក្រាម ។

៣-មេតំហ្វេតាមីន (METHAMPHETAMINE) ទម្ងន់ជាង ៤៦គីឡូក្រាម ។ ៤-កេតាមីន (KETAMINE) ទម្ងន់ជាង ៤គីឡូក្រាម ។

៥-នីមេតាហ្សេប៉ាម (NIMETAZEPAM) ទម្ងន់ ៧៧២,២០ ក្រាម។

សរុបរួមសារធាតុញៀនទម្ងន់ ១៩៣ គីឡូ និង ៩០៨,៤១ ក្រាម) និងសារធាតុមិនច្បាស់ទម្ងន់ ២៣,២១ ក្រាម ។

ចំពោះជនសង្ស័យនិងវត្ដុតាងទាំងអស់សមត្ថកិច្ចជំនាញបាននឹងកំពុងកសាងសំណុំរឿងបញ្ជូនទៅ

សាលាដំបូងរាជធានីភំ្នពេញ ដើម្បីចាត់ការតាមនីតិវិធី ៕ ដោយ ៖ តារាវុទ្ធី

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        243
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm