អ្នកនាំពាក្យក្រុមសេវាសម្ងាត់អាមេរិក បាននិយាយថា នគរបាលបានឃាត់ខ្លួនអ្នកបើកបររថយន្តដឹកទំនិញធន់ធំម្នាក់ កាលពីយប់ថ្ងៃចន្ទ (២២ ឧសភា) បន្ទាប់ពីរថយន្តនោះ បានបុករបាំងសុវត្ថិភាពនៅទីលាន Lafayette ដែលនៅជាប់នឹងទីធ្លាសេតវិមាន។
សារព័ត៌មាន Washington Post បានរាយការណ៍ដោយសំអាងដល់មន្រ្តីសណ្ឋាគារថា សណ្ឋាគារ Hay Adams នៅក្បែរនោះត្រូវបានជម្លៀសមនុស្សចេញតាមសំណើរបស់ក្រុមសេវាសម្ងាត់។
រូបភាពពីប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានបង្ហាញពីវីដេអូបន្តផ្ទាល់នៃរថយន្តដឹកទំនិញប្រភេទ U-Haul មួយបានឈប់ក្បែររបារជួរដែកដោយមានមន្ត្រីអនុវត្តច្បាប់ឯកសណ្ឋាន និងសុខនមួយក្បាលចូលទៅជិតរថយន្តនោះ។ រូបយន្តបញ្ជាពីចម្ងាយមួយ បានបើកទ្វារខាងក្រោយរបស់រថយន្ត ដោយបង្ហាញតុក្កតាមួយចំនួន ប៉ុន្តែមិនមានទំនិញជាក់ស្តែងផ្សេងទៀតនោះទេ។
បន្ទាប់ពីហេតុការណ៍នោះ អ្នកបើកបរបានបុករបាំងជាលើកទីពីរ នេះបើយោងតាមសារព័ត៌មាន WUSA រាយការណ៍ដោយសំអាងដល់របាយការណ៍សាក្សីម្នាក់៕