បម្រាមផ្អាកជើងហោះហើររយៈចម្ងាយជិត បានចូលជាធរមាននៅក្នុងប្រទេសបារាំង

2023/05/24 05:10:49 pm        295

បារាំង៖ បម្រាមមួយលើជើងហោះហើរក្នុងស្រុកចម្ងាយជិត បានចូលជាធរមាន នៅក្នុងប្រទេសបារាំងកាលពីថ្ងៃអង្គារ ក្នុងចំណាត់ការមួយដើម្បីកាត់បន្ថយការបំភាយឧស្ម័ន ដែលរដ្ឋមន្ត្រីមួយរូបបាននិយាយថា ជា «ពិភពលោកដំបូង»។ 

បម្រាមដែលហាមប្រាមជើងហោះហើររវាងទីក្រុងនានា ដែលអាចទៅដល់ដោយរថភ្លើង ក្នុងរយៈពេលតិចជាង២ម៉ោងកន្លះ ត្រូវបានអនុម័តដោយសមាជិកសភាកាលពីខែមេសា ឆ្នាំ២០២១ ក្នុងពេលមានការធ្លាក់ចុះការធ្វើដំណើរតាមផ្លូវអាកាស អំឡុងការរាតត្បាតជំងឺ Covid-19។

វាបានធ្វើឲ្យប៉ះពាល់ដល់ជើងហោះហើរ ពីទីក្រុងប៉ារីស ទៅកាន់ទីក្រុងនានា រួមទាំងទីក្រុងណងត៍(Nantes) ទីក្រុងបដូ (Bordeaux )និងទីក្រុងលីយ៉ុង(Lyon) ។

ប៉ុន្តែក្រុមអ្នកធ្វើយុទ្ធនាការបរិស្ថាន បាននិយាយថា បម្រាមនេះពុំទាន់គ្រប់គ្រាន់នោះទេ។ មុនពេលបម្រាមត្រូវបានអនុម័តទៅជាច្បាប់ក្នុងឆ្នំា២០២១ វេទិកាអាកាសធាតុរបស់ប្រជាជន ត្រូវបានបង្កើតឡើង ដោយលោក ប្រធានាធិបតី Macron ដើម្បីជួយដល់គោលនយោបាយអាកាសធាតុដែលលេចចេញជារូបរាង អំពាវឲ្យលុបចោលជើងហោះហើរនៅលើផ្លូវដែលការធ្វើដំណើរបានដោយរថភ្លើង មានរយៈពេលតិចជាង៤ម៉ោង។ 

ដោយបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនបារាំងលោក ក្លេម៉ង់ បូណេ(Clement Beaune) បាននិយាយថា ចំណាត់ការនេះ គឺជា«សញ្ញាដ៏សំខាន់ និងពិភពលោកដំបូង»៕

អត្ថបទដែលទាក់ទង

លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm       
លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm        25
កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm        12

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ

2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm
​កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm
​កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង
2026/07/24 03:45:01 pm
​ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង
2026/07/24 03:40:00 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm